ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:43:57 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នក​ផ្ញើរ​សារ​២៥​នាក់​ទៅកាន់​អ្នកដទៃ អាច​នឹងត្រូវ​លុប​Acc ចេញពី facebook

ភ្នំពេញ | 19 Apr 2017 15:33 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 252 | មតិ៖ 0
 

​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​នៅ​កម្ពុជា ហាក់ដូច​ជាមាន​ការបា​រ​ម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាច​បាត់បង់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ពួកគេ​បាន​ចែករំលែក​តៗ​គ្នា តាមរយៈ Messenger នូវ​សារ​មិន​ផ្លូវការ​មួយ ដែលថា ស្ថាបនិក​ហ្វេ​ស​ប៊ុ​កលោក Mark Zuckerberg តម្រូវ​ម្ចាស់​គណនី​រាល់​រូប ផ្ញើ Messenger ទៅកាន់​មនុស្ស​២៥​នាក់ ដើម្បី​បង្ហាញ​ពី​ភាព​សកម្ម​របស់ខ្លួន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក និង​ជៀសវាង​ការ​លុបចេញ​។​

​សារ​ប្រឌិត​មួយ​ដែល​ប្រើប្រាស់​ឈ្មោះ​ស្ថាបនិក Mark Zuckerberg បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ផ្ញើ Messenger ទៅកាន់​មនុស្ស​២៥​នាក់ ដើម្បី​បញ្ជាក់ថា គណនី​របស់ខ្លួន​នៅតែ​សកម្ម ពីព្រោះ​ក្រុមហ៊ុន​ត្រូវការ​លុបចេញ​នូវ​គណនី​អសកម្ម​មួយចំនួន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សារ​នេះ​ត្រូវបាន​បកប្រែ​ជា​ខេមរភាសា អមដោយ​សំឡេង​អះអាង​បញ្ជាក់​ដ៏​ពីរោះ​របស់​នារី​ម្នាក់​។​

​ខណៈ​អ្នក​ផ្ញើ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អ្នកទទួល​មួយចំនួន​បានបង្ហាញ​ពី​ការធុញទ្រាន់​ទៅវិញ​ចំពោះ​សារ​ដដែលៗ នៅក្នុង Messenger រហូតដល់​ម្ចាស់​គណនី​ខ្លះ សរសេរ​ប្រកាស​ហាមប្រាម​ការផ្ញើ​សារ​មិន​សម​ហេតុផល​។​

​តាមពិតទៅ វា​មិនមែនជា​រឿង​ថ្មី​នោះឡើយ ព្រោះ​កាលពី​៣​ឆ្នាំមុន អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​សរសេរ​ទៅកាន់ បន្ទប់​ជជែក​ពិភាក្សា Help Community របស់​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​សារ​បែបនេះ​។ ទោះបី​មិនមាន​ការឆ្លើយតប​ជា​ផ្លូវការ​ពី​បណ្តាញ​សង្គម​យក្ស​ក៏ដោយ ប៉ុន្តែ​អ្នកចូលរួម​ភាគច្រើន បាន​អះអាងថា វា​ជា​សារ​កុហក និង Spam ហើយ​រហូតមក​ដល់ពេលនេះ ក៏​មិនមាន​ករណី​លុប​គណនី​ហ្វេ​ស​ប៊ុ​ក ដោយសារ​ការមិន​ផ្ញើ Messenger ទៅ​មនុស្ស​២៥​នាក់​នោះដែរ​។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បានផ្តល់​ហេតុផល​ដ៏​សមរម្យ​មួយ​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក មាន​មធ្យោបាយ​ទាក់ទង និង​ផ្តល់ព័ត៌មាន​ដល់​ម្ចាស់​គណនី​នីមួយៗ ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​មានការ Copy និង Paste សារ​ដដែល​នោះឡើយ​។ ផ្ទុយទៅវិញ លោក​បានលើកឡើង​ដែរ​ថា អ្នក​ដែល​ផ្ញើ​សារ​មិន​ផ្លូវការ កុហក ឬ Spam ទៅវិញ​ទេ ដែល​ប្រឈម​នឹង​ការ​លុប​ចេញពី​បណ្តាញ​សង្គម ពីបទ​ផ្ញើ​សារ​រំ​ខានទៅ​មនុស្ស​២៥​នាក់​។​

​សូម​ជឿ​ដោយ​បញ្ញា​! ប្រសិនបើ​នាំគ្នា​ផ្ញើ​សារ​ទៅ​មនុស្ស​២៥​នាក់​ឲ្យ​ឈប់​ពិសា​គ្រឿង​ស្រវឹង ឬ​តាំងចិត្ត​គោរព​ច្បាប់​ចរាចរណ៍ នោះ សង្គម​នឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន

 
អ្នក​ផ្ញើរ​សារ​២៥​នាក់​ទៅកាន់​អ្នកដទៃ អាច​នឹងត្រូវ​លុប​Acc ចេញពី facebook
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!