ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:46:20 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រធាន​គណបក្ស​យុវជន​ប្រកាសថា សម រង្ស៊ី ជំពាក់​គុណកម្ម​ករ​

ភ្នំពេញ | 24 Apr 2017 08:58 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 241 | មតិ៖ 0
 

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ នៅ​ថ្ងៃទី​២២ ខែមេសា បាន​អះអាងថា សម្រាប់​ឆាកជីវិត​នយោបាយ​រប​ស់លោក សម រង្ស៊ី ដែល​បាន​ល្បីឈ្មោះ​នោះ គឺ​បានមកពី​កម្មករ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​លោក​ជំពាក់​កម្មករ​ច្រើន ។​

​លោក ពេជ្រ ស្រស់ បញ្ជាក់ថា «​និយាយ​ពី​ជីវិត ខ្ញុំ​ក៏​ជា​សមាជិក​នៃ​ជីវិត​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ដែរ ហើយ​បាន​ហែល​ឆ្លង​ផ្ទៃ​សាគរ​យ៉ាង​វែងឆ្ងាយ ទើប​ខ្ញុំ​បានសម្រេច​ក្តី​ប្រាថ្នា​ដូច​សព្វថ្ងៃនេះ ។ ចំពោះ​ជីវិត​កម្មករ​រោងចក្រ គឺ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់ធ្វើ​កិច្ច​ការដែល​ខ្លួន​ចង់​ធ្វើ​នោះឡើយ រួមទាំង​ការទទួលបាន​ប្រាក់កម្រៃ​ខ្វះមុខខ្វះក្រោយ​ទៀត ។ ជីវិត​ជួបនឹង​ផល​លំបាក​ប៉ុណ្ណឹង​ហើយ នៅតែមាន​អ្នកនយោបាយ​កន្លងមក​ឆ្លៀត​កេងចំណេញ​លើ​ជីវិត​កម្មករ​រោងចក្រ​ទៀត​»​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា  ដែល​ទើបតែ​ប្រឡូក​នឹង​ឆាកនយោបាយ​នេះ គូសបញ្ជាក់ថា «​និយាយ​ឲ្យ​ចំ​ទៅ គឺ​លោក សម រង្ស៊ី បាន​ជំពាក់​គុណបំណាច់​បងប្អូន​កម្មក​រ​រោងចក្រ​ច្រើនណាស់ ដោយហេតុថា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី មួយផ្នែកធំ​គឺមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​បងប្អូន​កម្មករ​រោងចក្រ ទើប​លោក សម រង្ស៊ី មាន​កិត្តិនាម​ល្បី​ដូច​សព្វថ្ងៃនេះ ។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​លោក សម រង្ស៊ី បានចាត់ទុក​បងប្អូន​កម្មករ​ជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន​គាត់​ទៅវិញ​។​

​លើសពីនេះទៅទៀត លោក សម រង្ស៊ី មិនបាន​សងគុណ​ដល់​បងប្អូន​កម្មករ​រោងចក្រ​ទេ ហើយ​ថែមទាំង​នាំ​បងប្អូន​កម្មករ​រោងចក្រ​យើង​ឲ្យ​ចាក​ឆ្ងាយ​ពី​ក្រុមគ្រួសារ​»​។​
​លោក​បន្ថែមថា បងប្អូន​កម្មករ​រោងចក្រ​មួយចំនួន​ត្រូវបាន​លោក សម រង្ស៊ី នាំទៅ​ឲ្យ​ស្លាប់​ដោយសារតែ​ភាព​ចង់បាន​អំណាច​យ៉ាង​តក់ក្រហល់​របស់លោក ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឃើញថា ក្រោយពី​ការស្លាប់​របស់​បងប្អូន​កម្មករ​រោងចក្រ​ហើយ មិនដែល​ឃើញ​លោក សម រង្ស៊ី ងើប​ប្រឆាំង​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ និង​ក្រុមគ្រួសារ​កម្មករ​ដែល​បាន​ស្លាប់​សោះឡើយ ។ ផ្ទុយទៅវិញ​លោក​មានការ​ភ័យ​ស្លន់ស្លោ​រត់ចោល​បងប្អូន​កម្មករ​រោងចក្រ​ទៅទៀត ។​

​ដូច្នេះ សូម​បងប្អូន​កម្មក​រោង​ចក្រ ឈប់​ជឿ​ការឃោសនា​បោកប្រាស់​របស់លោក សម រង្ស៊ី បន្តទៅទៀត កុំ​ឲ្យ​ស្រមោល​អតីត​តាម​លងបន្លាច​បងប្អូន​កម្មករ​បាន គឺ​បងប្អូន​ត្រូវ​សង្កេត មើល​អ្នកនយោបាយ​ណា​ដែល​គិតគូរ​ដល់​អាយុជីវិត​របស់​បងប្អូន ទើប​ជីវិត​របស់​បងប្អូន​ជួបនឹង​សេចក្តីសុខ និង​នៅ​ជួបជុំ​គ្រួសារ​របស់​បងប្អូន​ប្រកបដោយ​សុភមង្គល​។​

​ក្រុមអ្នកតាមដាន​សក​ម្ម​ភាព​អ្នកនយោបាយ​និយាយថា មតិ​របស់​អ្នកនយោបាយ​វ័យក្មេង​រូបនេះ គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់ខ្លួន​មិនមាន​អ្វី​ជំទាស់​នោះទេ តែ​គណបក្សនយោបាយ​ថ្មី​បើ​ថ្លែងការណ៍​វាយប្រហារ​ទៅលើ​បុគ្គល​នយោបាយ​ផ្សេង គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​បង់ខាត​ខ្លួនឯង​ប៉ុណ្ណោះ​៕​

 
ប្រធាន​គណបក្ស​យុវជន​ប្រកាសថា សម រង្ស៊ី ជំពាក់​គុណកម្ម​ករ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!