ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:50:36 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តុលាការ​កំពូល​បើកសវនាកា​រ​សំណុំរឿង​ឃាតកម្ម​កូន​ថៅកែ​នំប៉័ង​ហេង ចេង​

ភ្នំពេញ | 26 Apr 2017 15:47 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 208 | មតិ៖ 0
 

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ តុលាការ​កំពូល បើកសវនាការ​ជំនុំជម្រះ​រឿងក្ដី​ឃាតកម្ម​គិតទុក​ជាមុន លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេង នៅ​ក្រុង​តាខ្មៅ ។​

​ក្នុង​សវនាការ​នេះ​ជនជាប់ចោទ​សេង​ចាន់​ធី​និង ជនជាប់ចោទ​សេង​សុក​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ពោលគឺ​ផ្ទុយទៅនឹង​ចម្លើយ​ដែល​ធ្លាប់​សារភាព​នៅ​តុលាការ​ថ្នាក់ក្រោម​។​ចំណែក​លោក​ពេជ្រ​សម្បត្តិ​មេធាវី​ការពារ​ជនរងគ្រោះ​បាន​សំណូមពរ​សុំ​ឲ្យ​តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​។​

​ក្រោយ​ការសួរដេញដោល​រួចហើយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោកស្រី គិ​ម ស​ត្ថា​វី​បាន​បញ្ជាក់ថា​រឿងក្តី​នេះ​នឹង​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ខាងមុខនេះ​។ គួរ​បញ្ជាក់ថា លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ កន្លងទៅ សម្រេច​ដាក់គុក​លើ​ឈ្មោះ សេង ចាន់​ធី មួយជីវិត​ដដែល ។ កែប្រែ​បទ​ចោទ​លើ​ឈ្មោះ ឥ​ន្ឋ រស្មី និង ឈ្មោះ សេង សុក ពី​ដាក់ពន្ធនាគារ​មួយឆ្នាំ មកជា​១៥​ឆ្នាំ វិញ ពីបទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន និង បទ​បង្ខាំង​មនុស្ស​ខុសច្បាប់ តាម​មាត្រា ២៩ មាត្រា ២០០ និង មាត្រា ២៥៤ នៃ​ក្រមព្រហ្មទណ្ឌ ។ ក្នុងនោះ​លោក​ចៅក្រម ក៏​សម្រេច​ដាក់​មាត្រា ៩៣ និង ៩៤ នៃ​ក្រមព្រហ្មទណ្ឌ ដែលជា​មាត្រា​សម្រាលទោស​ផងដែរ ។​

​គួររំលឹកថា សព​ជនរងគ្រោះ​ឈ្មោះ ហេង ពិសិដ្ឋ អាយុ ២៥​ឆ្នាំ រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយនា​រាជធានី​ភ្នំពេញ ជា​កូន​ថៅកែ ហាង​នំ​បុ័ង​យីហោ ហេង ចេង ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៤ អណ្ដែត​ទឹក​ក្បែរ​ជើងភ្នំ​កក់ ស្ថិតក្នុង​ភូមិ​តារា​ជ​ចុង​កើត ឃុំ​កក់​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពីព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ មកម្ល៉េះ ។ 
​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយគ្រឿង​ចេញពីផ្ទះ​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​កណ្ដាល 2A-9699 មិនដឹង​ទៅ​ទីណា​។ សមត្ថកិច្ច​ខេត្តកណ្តាល​បានឃើញ​រថយន្ត​របស់​ជនរងគ្រោះ ត្រូវ​បានឃើញ​ផ្លុ​ង​ចោល​នៅ​ផ្លូវ​ចូល​បុរី​ស្វាយ​រលំ ក្នុង​ដី​ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុង​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ផ្អែក​តាម​វត្ថុតាង និង ចម្លើយ​របស់​សាក្សី សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់​តែម្តង ៕​

 
តុលាការ​កំពូល​បើកសវនាកា​រ​សំណុំរឿង​ឃាតកម្ម​កូន​ថៅកែ​នំប៉័ង​ហេង ចេង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!