ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:44:45 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រៀម​រៀបចំ​បុណ្យ​កោង​កាង បង្ហាញ​ពិភពលោក​ឲ្យ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​នៅ​កោះ​ស្រឡៅ​

ភ្នំពេញ | 11 May 2017 14:43 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 304 | មតិ៖ 0
 

​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្រុមយុវជន​ស្ម័គ្រចិត្ត សិស្ស​និស្សិត ព្រះសង្ឃ បានរៀបចំ​ពិធីបុណ្យ​កោង​កាង ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​យុវជន និង​សាធារណៈជន ងាក​មក​ចាប់អារម្មណ៍​ធនធានធម្មជាតិ ដែល​កំពុង​ព្រ​ឈមមុខ​នឹង​ការបាត់បង់​។ 

​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​នេះ សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក ម៉ូត គឹម​រី បាន​ឲ្យ​ដឹងថា ការ​ប្រារព្វ​កម្មវិធី​បុណ្យ​កោង​កាង​នេះ​ឡើង ខណៈពេលដែល​មើលឃើញ​ពី​វិស័យ​ទេសចរណ៍​នៅ​តំបន់​កោះ​ស្រឡៅ កំពុង​តែមាន​ភាព​ទាក់ទាញ ដែល​កន្លងមក​មានកា​រ​បូម​ខ្សាច់​ពី​សំណាក់​ជនខិលខូច ដោយ​អាជ្ញាធរ​នៅ​តំបន់​នោះ​ហាក់​មិន​អើពើរ ហើយក៏​ស្រប​ពេលដែល​មន្ត្រី​ក្រសួងបរិស្ថាន អះអាងថា រដ្ឋាភិបាល​លើកទឹកចិត្ត និង​ជំរុញឱ្យមាន​បង្កើត​តំបន់​អេកូ​ទេសចរណ៍​។ 

​លោក ម៉ូត គឹម​រី បញ្ជាក់ថា​៖ « នៅ​តំបន់​កោះ​ស្រឡៅ​នេះ យើង​មើលឃើញ អំពី​កន្លែង​ទាក់ទាញ​ជាងគេ គឺ​តំបន់​កោះកុង​ក្រៅ​ដែល​ជាប់​ហ្នឹង​។ យើង​មើលឃើញថា ប្រជាជនមាន​ចំនួន​ច្រើន ទេសភាព​ស្អាត ប៉ុន្តែ​មិនមែន​មានន័យថា តំបន់​កោះ​ស្រឡៅ​ជា​តំបន់​តែមួយ​ទេ យើង​មាន​តំបន់​ផ្សេង​មួយចំនួនទៀត ដូចជា​កោះ​ក្រៅ​ជាដើម​»​។​

​លោក​ក៏បាន​បន្តថា​៖ «​កន្លងមក​ក្រុម​របស់លោក​ក៏​ធ្លាប់បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅកាន់​តំបន់​កោះ​ស្រឡៅ​ដែរ ប៉ុន្តែ​មាន​ចំនួន​តិចតួច ដូច្នេះ​មាតា​ធម្មជាតិ មាន​គម្រោង​ចង់​ឲ្យ​ពិភពលោក​បាន​ស្គាល់​សម្រស់​ពិត​ពី​តំបន់​មួយ​នេះ នឹង​ដើម្បី​ឲ្យ​ប្រជាជន​នៅ​តំបន់​នោះ​មាន​ការងារ​ធ្វើ មិន​ចាក​ចេញពី​ស្រុកកំណើត​ដើម្បី​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។ ហើយ​នៅក្នុង​កម្មវិធី​នេះដែរ លោក​ក៏បាន​អញ្ជើញ​និង​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន ចូលរួម​នៅក្នុង​សកម្មភាព​មួយ​នេះ ផងដែរ ព្រោះ​ក្នុងពេល​ថ្មីៗ​នេះ ក្រសួងបរិស្ថាន​ក៏បានផ្តល់​រង្វាន់​ដល់​មន្ត្រី​មួយចំនួន​ដែលមាន​ស្នាដៃ​ក្នុងការ​ការពារ​បរិស្ថាន នឹង​ជា​ឱកាស​បើក​ចិត្តគំនិត​យុវជន​ឲ្យ​ចូលរួម​នៅក្នុង​ចលនា​ការពារ​បរិស្ថាន​ផងដែរ​»​។​

​ក្រៅពី​ក្រុម​មាតា​ធម្មជាតិ​កម្ពុជា គម្រោង អេកូ​ឡា​ហ្វ ខេ​ម​បូ​ឌា (ECOLIFE CAMBODIA) ក៏បាន​ចូលរួម​នៅក្នុង​កម្ម​វី​ធី​បុណ្យ​កោង​កាង​នេះ ដោយ​ក្នុងនោះ​កញ្ញា សំ លក្ខិណា ជា​អ្នកសម្របសម្រួល​ក្នុង​គម្រោង​មួយ​នេះ យល់ឃើញថា ការបាត់បង់​ធនធានធម្មជាតិ ធ្វើឱ្យប៉ះពាល់ ដល់​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន​ក្នុង​តំបន់​។ ការ​បូម​ខ្សាច់​ក៏​ជាការ​រួមចំណែក​មួយ នៃ​ការបំផ្លាញ​ធនធានធម្មជាតិ ដល់ សហគមន៍​មូលដ្ឋាន នៅ​តំបន់​កោះ​ស្រឡៅ ឃុំ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង​។ កញ្ញា ក៏បាន​បញ្ជាក់ថា​៖  « ចង់​ទាក់ទាញ​ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍ ឱ្យ​គាត់​ស្គាល់​ពី​ភាពស្រស់ស្អាត ហើយនឹង​សារៈសំខាន់​នៃ​ព្រៃកោងកាង​។ ចឹ​ង​យើង​នឹង​អាច​ថា ការស្នើសុំ​ឈ្មោះ​ទៅ​ក្រសួងទេសចរណ៍ ឱ្យ​គាត់​ចុះឈ្មោះ​ជា​តំបន់​ទេសចរណ៍​មួយ​ផងដែរ​ហ្នឹង អាច​នឹងមាន​ការអនុញ្ញាតិ​ឱ្យ​ចុះឈ្មោះ​ជា​តំបន់​ទេសចរណ៍​ផ្លូវការ​»​។​

​គួរ​រំលឹក​ដែរ អំពី​របាយការណ៍​រប​ស់​អង្គការ​មា​តិ​ធម្មជាតិ (Mother Nature) បាន​បង្ហាញថា ខ្សាច់ នៅក្នុង​តំបន់​ដែល​ត្រៀម​នឹង​រៀបចំ​ពិធីបុណ្យ​កោង​កាង​ខាងលើ ជាពិសេស​តំបន់​កោះ​ស្រឡៅ មាន​ឈ្មួញ​ក្រុមហ៊ុន​មួយចំនួន​ធ្វើ​អាជីវកម្ម ខ្សាច់​រាប់លាន​តោន​បាន​ដឹកចេញទៅ​បរទេស ជាដើម​ហេតុ​ចំបង​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​សត្វ​សមុទ្រ និង​តំបន់​ព្រៃកោងកាង ដែល​ការ​បូម​ខ្សាច់​នេះ​មាន​រយៈពេល​ជាង​៩​ឆ្នាំ​មកហើយ​៕

 
អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រៀម​រៀបចំ​បុណ្យ​កោង​កាង បង្ហាញ​ពិភពលោក​ឲ្យ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​នៅ​កោះ​ស្រឡៅ​
 
អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រៀម​រៀបចំ​បុណ្យ​កោង​កាង បង្ហាញ​ពិភពលោក​ឲ្យ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​នៅ​កោះ​ស្រឡៅ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!