ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:46:35 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តាមរយៈ​គោ​ឧសភរាជ ស្រូវ ពោត សណ្តែក​ឆ្នាំនេះ​ទទួលបាន​ផល​ល្អប្រសើរ

ភ្នំពេញ | 12 May 2017 09:20 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 335 | មតិ៖ 0
 

តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បានបង្ហាញ​ឲ្យ​ដឹងថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ​៩០​ភាគរយ ពោត​៩៥​ភាគរយ សណ្តែក ៩០​ភាគរយ ទទួលបាន​ផល​ល្អប្រសើរ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះរាជ​បវេណី​តាមបែប​ព្រហ្មញ្ញសាសនា​ជា​បន្តបន្ទាប់ ដោយ​មានការ​បួងសួង​ដល់​វត្ថុ​សក្ដិ​សិទ្ធ និង​ទេវតា​ថែរក្សា​ចក្រ​វា​ឡ​ពី​ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូម​ឲ្យ​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​ទទួលបាន​ភោគផល​ល្អ និង​សូម​ឲ្យ​ប្រទេស​កម្ពុជា បាន​ជួបតែ​សុខសន្តិភាព និង​រីកចម្រើន​។​

​បន្ទាប់មក​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី ដែល​ត្រូវ​ចាត់តាំង​ធ្វើ​ស្តេច​មាឃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ភ្ជួរ​លើ​វាល​ព្រះ​ស្រែ និង​ព្រោះ​គ្រាប់ស្រូវ​ដោយ​លោកស្រី ជា ផល្គុន ភរិយា​លោក ជា សុ​មេធី ដែល​ជ្រើសតាំង​ជា​មេ​ហួ ចំនួន​៣​ជុំ​រួចមក ទើប​ព្រាហ្មណ៍​ព្រះរាជ​គ្រូ ដោះយក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធុញ្ញ​ជាតិ​ចំនួន ៧​មុខ (​ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក​) ដែល​បានរៀបចំ​ទុក​រួចជាស្រេច​នោះ​។​

​ក្នុងចំណោម​ធុញ្ញ​ជាតិ​ទាំង ៧​មុខ​នេះ គោ​ឧសភរាជ​បរិភោគ​ស្រូវ ៩០​ភាគរយ ពោត ៩៥​ភាគរយ និង​សណ្តែក ៩០​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​នោះទេ​៕​

 
តាមរយៈ​គោ​ឧសភរាជ ស្រូវ ពោត សណ្តែក​ឆ្នាំនេះ​ទទួលបាន​ផល​ល្អប្រសើរ
 
តាមរយៈ​គោ​ឧសភរាជ ស្រូវ ពោត សណ្តែក​ឆ្នាំនេះ​ទទួលបាន​ផល​ល្អប្រសើរ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!