ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:50:30 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាច្រើន​នៅ​អាស៊ី កំពុង​រងគ្រោះ​ដោយសារ​មេរោគ​ថ្មី បង្កើត​ដោយ​ពួក Hacker ដែល​ជំនាញ​ខាង​ជម្រិត​ទារប្រាក់​!

ភ្នំពេញ | 16 May 2017 08:38 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 122 | មតិ៖ 0
 

រដ្ឋាភិបាល និង​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​នៅ​អាស៊ី​បាន​អះអាងថា ពួកគេ​បាន និង​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ការវាយប្រហារ​ព័ត៌មាន តាមរយៈ​កម្មវិធី​មេរោគ​មួយ​ប្រភេទ​ដែល​ក្រុម​អ្នក Hacker ប្រើ​សម្រាប់​ជំរិត​ទារប្រាក់​នោះ​គឺ WannaCry ransomware ហើយ​ទន្ទឹមគ្នានេះ ក្រុម​អ្នកជំនាញ​ព័ត៌មានវិទ្យា​បាន​ក៏​ព្រមាន ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​អ្នកប្រើប្រាស់​កុំព្យូទ័រ​ប្រភេទ Window របស់​ក្រុមហ៊ុន Microsoft ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​។​

​មេរោគ ransomware បាន​បង្ក​ផលប៉ះពាល់​ដល់​កំ​ព្យូ​ទ័​រ​ចំនួន ២០០,០០០​គ្រឿង នៅក្នុង​ប្រទេស​ច្រើនជាង​១៥០ តាមរយៈ​អ៊ី​ម៉ែ​ល (​សារ​អេ ឡិច​ត្រូ​និ​ច​) ដោយ​វាយប្រហារ​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រោងចក្រ មន្ទីរពេទ្យ ហាង​ទំនិញ និង​សាលារៀន​ជាដើម​។ «​ការវាយប្រហារ​ព័ត៌មានវិទ្យា ដោយ​ប្រើ​កម្មវិធី ransomware អនុវត្តន៍​ឡើង​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ដែលជា​ឧទាហរណ៍​គឺ​ក្រុម Hacker បាន​ឃាត់ទុក​សារ​មួយចំនួន​របស់​អ្នកប្រើប្រាស់ ហើយ​បន្ទាប់មក​ពួកគេ​នឹង​ផ្ញើ​សារ​ទារប្រាក់ ជា​ថ្នូរ​ហ្នឹង​ការបើក​ឯកសារ​នោះ​ឡើងវិញ​»​។ នេះ​បើតាម​អ្នកជំនាញ​ព័ត៌មានវិទ្យា​មកពី​ក្រុមហ៊ុន Network Box មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង លោក Michael Gazeley​។​

​គួរ​បញ្ជាក់ថា បើតាម​លោក Michael Gazeley ក្រុមហ៊ុន​ធំៗ​ជាច្រើន​នៅ​អាស៊ី បាន​រងគ្រោះ​ដោយសារ​កម្មវិធី​មេរោគ ransomware ប៉ុន្តែ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ​បង្ហាញ​វា​ជា​សាធារណៈ និង​ទទួលស្គាល់​វា​។ បច្ចុប្បន្ន​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​បច្ចេកវិទ្យា​កំពុងតែ​ព្យាយាម​ស្វែង​យក់​បន្ថែម និង​រក​វិធី​ដោះស្រាយ​បញ្ហា ដែល​បាន​ផ្ទុះឡើង​ចាប់តាំងពី​អំឡុង​ខែមេសា​មកនេះ​៕​

 
 រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាច្រើន​នៅ​អាស៊ី កំពុង​រងគ្រោះ​ដោយសារ​មេរោគ​ថ្មី បង្កើត​ដោយ​ពួក Hacker ដែល​ជំនាញ​ខាង​ជម្រិត​ទារប្រាក់​!
 
 រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជាច្រើន​នៅ​អាស៊ី កំពុង​រងគ្រោះ​ដោយសារ​មេរោគ​ថ្មី បង្កើត​ដោយ​ពួក Hacker ដែល​ជំនាញ​ខាង​ជម្រិត​ទារប្រាក់​!
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!