ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:51:39 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កីឡាករ​ជើងចាស់ អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រដាល់​ម្ដងទៀត​នៅ​ខែក្រោយ​ដើម្បី​យកប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ | 16 May 2017 09:18 | ដោយ៖ ពិដោរ | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 476 | មតិ៖ 0
 

អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​ដែលមាន​រហស្សនាម​ថា​«​កែង​ឆេះ​ជង្គង់​ហោះ​» អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រដាល់​ម្តងទៀត​នៅ​ដើមខែ​ក្រោយ​បន្ទាប់ពី​ខកខាន​អស់​ជាច្រើន​ឆ្នាំ​ដោយ​ចាប់​អាជីព​ជា​គ្រូបង្វឹក​វិញ ។​

​យោងតាម​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន និង​ទូរទស្សន៍ PNN អ្នក​ប្រដា​ល់វ័យ​៤៣​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ឡើង​សង្វៀន​ប្រកួត​ម្តងទៀត​គឺ​សង្វៀន​ទូរទស្សន៍ PNN នៅ​ដើមខែ​ក្រោយ ដោយ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដើម្បី​យកប្រាក់​ដែល​បានមកពី​ការប្រកួត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​ទោះបីយ៉ាងណា គេ​ពុំទាន់​ដឹងថា គូប្រកួត​ដែលជា​កីឡាករ​ថៃ​នោះ​មានឈ្មោះ​អ្វី ទម្ងន់​ប៉ុន្មាន និង​មាន​សមត្ថ​ភាពខ្លាំង​ប៉ុនណា​ទេ ក្នុងពេល​លោក អេ ភូ​ថង បញ្ជាក់ថា គេ​មិនដែល​យក​ក្មេង​មក​វ៉ៃ​ជាមួយ​ចាស់​នោះទេ ។​

​ចំពោះ​ការប្រកួត​ខាងមុខនេះ លោក អេ ភូ​ថង ដែលជា​គ្រូ​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ​រូបនេះ​បាន​និយាយថា ទោះបី​លោក​មាន​វ័យ​កាន់តែ​ជ្រេ និង​ខ្លួនប្រាណ​រាង​ជ្រាយ​បន្តិច​មែន ប៉ុន្តែ​លោក​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការលេង​កីឡា ៕​

 
កីឡាករ​ជើងចាស់ អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រដាល់​ម្ដងទៀត​នៅ​ខែក្រោយ​ដើម្បី​យកប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!