ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:32 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រជាកសិករ​ព្រួយបារម្ភ តម្លៃ​សណ្តែកបាយ​ឆ្នាំនេះ​

ព្រះវហារ | 23 May 2017 08:25 | ដោយ៖ កាំពូន | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 212 | មតិ៖ 0
 

​ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ របស់​កសិករ​នៅ​ខេត្តព្រះវិហារ​ឆ្នាំនេះ​ឃើញថា ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ ប៉ុន្តែ​ពួកគាត់​និយាយថា ការដាំដុះ​ឆ្នាំនេះ​ជាការ​ផ្សងព្រេង ព្រោះ​ពួកគាត់​កំពុង​បារម្ភ​នឹង​តម្លៃ​ទីផ្សារ​ក្នុងពេល​ប្រមូល​ផល​ឆាប់ៗ​ខាងមុខនេះ ខណៈ​កសិករ​ខ្លះ​បាន​ប្តូរ​ពី​ការដាំដុះ​ដំណាំ​នេះ​មក​ដាំចេក​វិញ ដែល​សង្ឃឹមថា ទទួលផល​ចំណេញ​ច្រើនជាង​សណ្តែកបាយ ។​

​នៅក្នុង​ចម្ការ​សណ្តែក អ្នកស្រី សែម ស៊ីនួន ជា​កសិករ​រស់នៅ​ភូមិ​ស្រមូវ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​ថា នៅក្នុង​ឆ្នាំ​២០១៧​នេះ អ្នកស្រី​នៅតែ​បន្ត​ដាំ​ដុះ​សណ្តែកបាយ​ដដែល ដោយ​ជួល​ដី​ពី​គេ​ក្នុង​១​ហិកតា​១​រដូវ​តម្លៃ​ចន្លោះ​ពី​១​លាន​៥​សែន​រៀល​ទៅ​២​លាន​រៀល ។ ការដាំដុះ​នោះ​ចាប់ពី​ខែមីនា​ទៅ រហូតដល់​ចុងខែ​ឧសភា​ឬ​ដើមខែ​មិថុនា​អាច​ប្រមូល​ផល​បាន​ហើយ តែ​ពួកគាត់​កំពុង​បារម្ភ​ខ្លាច​នៅពេល​ប្រមូល​ផល​សណ្តែកបាយ ឈ្មួញ​បង្អាប់ថ្លៃ​ដូច​ឆ្នាំមុន​ទៀត ។​

​អ្នកស្រី​បញ្ជាក់ថា ការដាំដុះ​នេះ​ដូចជា​ការ​ផ្សងព្រេង​របស់​កសិករ ព្រោះ​បច្ចុប្បន្ន​មិនទាន់​ដឹងថា ទីផ្សារ​សណ្តែកបាយ​នេះ​មានតម្លៃ​ប៉ុន្មាន​នោះទេ​ក្នុង​១​គីឡូក្រាម ។ កាលពី​៥​ទៅ​៦​ឆ្នាំ មុន តម្លៃ​ទីផ្សារ​សណ្តែកបាយ​គួរសម​ដែរ ដែល​អាច​ឲ្យ​កសិករ​ទទួលយកបាន គឺ​ចន្លោះ​ពី​៤.០០០​រៀល​ទៅ​៥.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ប៉ុន្តែ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ឃើញថា​មានការ​ធ្លាក់​ថ្លៃ​រហូត​មិនឃើញ​ឡើងវិញ​ទេ ដោយ​ទទួលបាន​តម្លៃ​ទាប​បំផុត​គឺ​ពី​២.០០០​រៀល​ទៅ​២.៥០០​រៀល ដល់ពេល​ប្រមូល​ផល​មក​ដោះស្រាយ​សង​ថ្លៃ​ដាំ​ដុះ​មិន​គ្រាន់​ផង​។ ជាក់ស្តែង​ឆ្នាំទៅ​មិញ ការប្រមូល​ផល​សណ្តែក​របស់​កសិក​រ​ឃើញថា ផល​បាន​យកមក​លក់​មិន​ស្មើនឹង​ថ្លៃ​ថ្នាំ​បាញ់សម្លាប់​ដង្កូវ​នោះទេ ព្រោះ​ឆ្នាំមុន មាន​បាតុភាព​ដង្កូវ​ហ្វូង​ស៊ី​បំផ្លាញ​ដំណាំ​ពួកគាត់ ។​

​អ្នកស្រី​សង្ឃឹមថា ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹង​ជួយ​ស្វែងរក​ទីផ្សារ​និង​បង្កើន​តម្លៃ​ទីផ្សារ​សណ្តែកបាយ​នេះ ដល់​ពួកគាត់​ជា​កសិករ​ឲ្យ​បាន​សមរម្យ​ផង ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​ភាព​ធូរធារ​បន្ថែមទៀត ។​

​ដោយឡែក​អ្នកស្រី រស់ សុគា ជា​អ្នក​ដាំ​ដុះ​សណ្តែកបាយ​មួយរូប​ដែរ នៅ​សង្កាត់​ប៉ាល ហាល ក្រុង​ព្រះវិហារ បាន​លើកឡើងថា ឆ្នាំនេះ​អ្នកស្រី​ដាំ​សណ្តែកបាយ​ជា​លើកចុងក្រោយ ហើយ ព្រោះថា​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ដល់ពេល​ប្រមូល​ផល អ្នកស្រី​លក់​សណ្តែកបាយ​ខាត​រហូត ដោយសារតែ​តម្លៃ​ទីផ្សារ​ថោក លក់​មិន​រួច​ដើម ។ អ្នកស្រី​អះអាងថា នៅ​ឆ្នាំក្រោយ អ្នកស្រី​នឹង​ងាក​មក​ចាប់យក​ការដាំ​ចេក​វិញ​ម្តង ព្រោះ​ដំណាំ​ចេក​នេះ នៅ​ខេត្តព្រះវិហារ​បច្ចុប្បន្ន​មានតម្លៃ​ថ្លៃ​គូរ​សម​ជាង​សណ្តែកបាយ ហើយក៏​មិនមាន​បញ្ហា​ទីផ្សារ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​សណ្តែក​នោះទេ ។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹងថា ដំណាំ​សណ្តែកបាយ​ឆ្នាំនេះ​មានការ​លូតលាស់​ល្អ​ណាស់ ស្ទើរតែ​១០០% ដោយសារតែ​អំណោយផល​ពី​ធម្មជាតិ គឺមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ មិន​ដូច​ឆ្នាំមុន​ឡើយ ដែល​កសិករ​ដាំ​សណ្តែកបាយ​ឆ្នាំមុន រង​ការបំផ្លាញ​ពី​ដង្កូវ​ហ្វូង ។ លោក​បញ្ជាក់ថា ប្រសិន​ណា​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ នោះ​បញ្ហា​បំផ្លាញ​ដំណាំ​សណ្តែក​ដោយ​សត្វ​ដង្កូវ​នឹងមិន​មាន​ឡើយ​។​

​ដោយឡែក​ជុំវិញ​តម្លៃ​ទីផ្សារ លោក​ប្រធាន​មន្ទីរ​អះអាងថា នៅពេល​ប្រមូល​ផល​កសិករ​ដែល​បាន​ដាំ​ដុះ ប្រមូល​ផល​ដើមដៃ​មិនមាន​បញ្ហា​ទេ ព្រោះ​សណ្តែកបាយ​នេះ​មានតម្លៃ​ចាប់ពី​៣.០០០​រៀល​ទៅ​៤.០០០​រៀល ប៉ុន្តែ​កសិករ​ខ្លះ​ដែល​ដាំ​ដុះ​យឺតយ៉ាវ នឹង​ប្រមូល​ផល​ចុងដៃ អាច​នឹង​លក់​សណ្តែកបាយ​នេះ​ធ្លាក់​ថ្លៃ​បន្តិច ។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​ឆ្នាំ​២០១៧​នេះ​បង្ហាញថា ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ​មាន​ចំនួន​ជិត​១​ម៉ឺន​ហិកតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ គឺ​ប្រហាក់ប្រហែលគ្នា ៕​

 
ប្រជាកសិករ​ព្រួយបារម្ភ តម្លៃ​សណ្តែកបាយ​ឆ្នាំនេះ​
 
ប្រជាកសិករ​ព្រួយបារម្ភ តម្លៃ​សណ្តែកបាយ​ឆ្នាំនេះ​
 
ប្រជាកសិករ​ព្រួយបារម្ភ តម្លៃ​សណ្តែកបាយ​ឆ្នាំនេះ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!