ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:48:38 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តើ​មិន​បរិភោគ​អាហារ​ពេលព្រឹក​អាច​នាំ​គ្រោះថ្នាក់​អ្វីខ្លះ​?

ភ្នំពេញ | 02 Jun 2017 08:20 | ដោយ៖ ហុងដា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 415 | មតិ៖ 0
 

​អ្នក​ទាំងអស់គ្នា​ប្រហែលជា​ធ្លាប់បាន​ឮថា អាហារ​ពេលព្រឹក​ជា​អាហារ​សំខាន់បំផុត​ក្នុងចំណោម​អាហារ​ទាំងបី​ពេល ។ ប៉ុន្ដែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ធ្វើដូចនេះបាន ? មាន​មនុស្ស​ជាច្រើន​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​កាឡូរី​ខ្ពស់​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​ពួកគេ​ក្នុងការ​ស្រក​ទម្ងន់ ហើយ​មនុស្ស​ភាគច្រើន​តែ​ង​តែ​មើលរំលង​អាហារ​ពេលព្រឹក​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ​។ លទ្ធផល​នៃ​ការ​ស្រក​ទម្ងន់​ដោយ​មិន​ទទួលទាន​អាហារ​ពេលព្រឹក​គឺ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ។​

​ដូច្នេះ​ហេតុអ្វី​បានជា​អ្នក​មិនគួរ​មើលរំលង​អាហារ​ពេលព្រឹក ? អត្ថបទ​ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​ចម្បង​នៃ​ការមិន​បរិភោគ​អាហារ​ពេលព្រឹក​។​

១-​មិនល្អ​សម្រាប់​សុខភាព​បេះដូង 
​អ្នក​ដែល​មិន​បរិភោគ​អាហារ​ពេលព្រឹក​នាំឱ្យមាន​ការកើនឡើង​ហានិភ័យ​នៃ​ការកើត​ជំងឺលើសឈាម ជា​លទ្ធផល​វា​នាំឱ្យ​មានការ​កកឈាម​ក្នុង​សរសៃឈាម​អារ​ទែ ។ ស្ថានភាព​នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​មានការ​កើនឡើង​ហានិភ័យ​នៃ​ការវិវឌ្ឍ​ជា​បញ្ហា​សុខភាព​សរសៃឈាម​បេះដូង​រ៉ាំរ៉ៃ រួមទាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។​

២-​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២  
​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ Harvard បាន​សិក្សា​ស្វែងរក​ការទាក់ទង​រវាង​ទម្លាប់​នៃ​ការបរិភោគ​អាហារ និង​សុខភាព ។ ស្ត្រី​ចំនួន​៤៦.២៨៩​នាក់​បាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​នេះ​ដែល​បាន​ធ្វើឡើង​រយៈពេល​ប្រហែល​ប្រាំមួយ​ឆ្នាំ ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ នេះ​បើ​យោងតាម​លទ្ធផល ស្ត្រី​ដែលមាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេលព្រឹក​គឺមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវឌ្ឍ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជាង​ស្ត្រី​ដែល​ទទួលទាន​អាហារ​ពេលព្រឹក​ជាប្រចាំ ។​

៣-​ធ្វើ​ឲ្យ​ជ្រុះ​សក់ 
​អាហារ​ដែលមាន​ជាតិ​ប្រូ​តេ​អី​ុ​ន​ទាប​អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​សារធាតុ keratin ដែល​បញ្ចៀស​កំណើន​សក់ និង​បង្កឱ្យមាន​ការ​ជ្រុះ​សក់​។ អាហារ​ពេលព្រឹក​ដែលជា​អាហារ​សំខាន់​ជាងគេ និង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​ការលូតលាស់​ឫស​សក់ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​មាន​សក់​រឹងមាំ និង​គ្មាន​បញ្ហា​ជ្រុះ​សក់ នោះ អ្នក​គួរតែ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​សំបូរ​ប្រូ​តេ​អី​ុ​ន​ប្រចាំថ្ងៃ ។​

៤-​ជំងឺមហារីក 
​ការមិន​ទទួលទាន​អាហារ​ពេលព្រឹក​អាចធ្វើឱ្យ​អ្នក​បរិភោគ​អាហារ​ពេល​ថ្ងៃ​ច្រើន​ហួសកំណត់​។ ជា​លទ្ធផល​វា​នឹង​បើកផ្លូវ​សម្រាប់​ការកើនឡើង​អត្រា​នៃ​ភាពធាត់ ។ យោងតាម​ការស្រាវជ្រាវ​ដែល​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អង់គ្លេស​រកឃើញថា អ្នក​ដែលមាន​បញ្ហា​លើស​ទម្ងន់ ឬ​ធាត់​អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវឌ្ឍ​ទៅជា​ជំងឺមហារីក ៕​

 
តើ​មិន​បរិភោគ​អាហារ​ពេលព្រឹក​អាច​នាំ​គ្រោះថ្នាក់​អ្វីខ្លះ​?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!