ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:20:27 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វិធីសាស្ត្រ​ជួយ​ឲ្យ​អ្នករៀន​ចេះ​ ដោយងាយស្រួលជាងមុន

ភ្នំពេញ | 03 Jun 2017 08:27 | ដោយ៖ មាលា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 495 | មតិ៖ 0
 

​មនុ​សុ្ស​យើង​ធ្វើ​អ្វីមួយ​មិនគួរ​ប្រើតែ​កម្លាំងបាយ​នោះទេ តែ​គួរប្រើ​កម្លាំង​ប្រាជ្ញា​ឲ្យ​បាន​ច្រើនជាង​។ ការសិក្សា​ក៏​ដូចគ្នា ប្រសិនបើ​អ្នក​គិតតែ​ពី​ប្រឹងរៀន​ដោយ​មិនដឹង​ពី​របៀប ឬ​គន្លឹះ​ក្នុង​ការរៀន​ឲ្យ​ឆាប់​ចេះ អ្នក​នឹងត្រូវ​ចំណាយពេល​យូរ ព្រមទាំង​មិនអាច​ទទួលបាន​លទ្ធផល​ល្អ​ទៀតផង​។​

​ទាំងនេះ​ជា​វិធីសាស្ត្រ​ជួយ​ឲ្យ​អ្នក​ក្លាយជា​សិស្ស​រៀន​ពូកែ មិនមែន​សិស្ស​ពូកែរៀន​នោះទេ​៖

១. កត់ត្រា​

​អ្នក​គួរ​កត់ត្រា​ចំណុច​សំខាន់ៗ​ដែល​គ្រូ​បាន​ពន្យល់​នៅក្នុង​ថ្នាក់រៀន​។ ការធ្វើ​បែបនេះ​ជួយ​អ្នក​បាន​យ៉ាងច្រើន ជាពិសេស​នៅពេល​ប្រលង អ្នក​មិនចាំបាច់​មើល​គ្រប់​ចំណុច​ក្នុង​មេរៀន​ឡើងវិញ​ទេ​។​

២. ប្រើ​ហ្វឺត​(​ហាយ ឡាយ​)

​នៅពេល​គ្រូ​ប្រាប់​ពី​ចំណុច​ដែល​ត្រូវ​ចងចាំ យើង​ត្រូវ​ហាយ ឡាយ​ភ្លាម ព្រោះ​វា​ពិតជា​ជួយ​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​រំលឹក​មេរៀន​ឲ្យ​បាន​លឿន​។ លើសពីនេះទៅទៀត វា​ជួយ​មិន​ឲ្យ​យើង​ឆាប់​ងងុយគេង​ទៀតផង​នៅពេល​មើល​មេរៀន​នាពេល​យប់ ព្រោះ​វា​មាន​ពណ៍​ទាក់ទាញ​ភ្នែក​របស់​យើង​។​

៣. ព្យាយាម​នៅ​ជិត​អ្នក​ដែល​ពូកែ​

​នៅពេលដែល​យើង​បាន​នៅ​ជិត​សិស្ស​ដែល​ពូកែ​ជា​រៀងរាល់ថ្ងៃ យើង​ក៏​មើលឃើញ​ពី​របៀប​នៃ​ការរៀន​របស់គេ ហើយ​អាច​សួរ​គេ​បាន​នៅពេលដែល​យើង​មាន​ចម្ងល់​ចំពោះ​មេរៀន​ណាមួយ​។​

៤. រៀន​ជា​ក្រុម​

​នៅពេល​យើង​រៀន​តែម្នាក់ឯង យើង​មិនដឹង​ទៅ​សួរ​អ្នកណា​ទេ​នៅពេល​យើង​មាន​ចម្ងល់ ដោះស្រាយ​មិន​ចេញ តែបើ​យើង​រៀន​ជា​ក្រុម គ្នាច្រើន មានគំនិត​ច្រើន អាច​ដោះស្រាយ​លំ​ហាត់ ឬ​ចម្ងល់​ណា​បាន​ឆាប់រហ័ស​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​យើង​ចែកគ្នា​ធ្វើ​លំ​ហាត់ ហើយ​មក​ពន្យល់​គ្នា វា​ចំណេញ​ពេល​បាន​ច្រើនណាស់ យើង​មិនចាំបាច់​ចំណាយពេល និង​កម្លាំង​ច្រើន​នោះទេ​ដើម្បី​ចេះ​អ្វីមួយ​។​

៥. ដឹង​ពេលវេលា​ត្រូវ​រៀន​

​ដើម្បី​រៀន​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​ដឹង​ពី​ពេលវេលា​ណា​ដែល​រៀន​ទៅ​ឆាប់​ទទួលយកបាន​។ ពេលព្រឹក​យើង​គួរ​ទន្ទេញមេរៀន ព្រោះ​ខួរក្បាល​យើង​ស្រឡះ ធ្វើ​ឲ្យ​យើង​ឆាប់​ចាំ ចំណែក​លំ​ហាត់​គួរ​ធ្វើ​វា​នា​ពេលយប់​ទើប​ជាការ​ល្អ​។​

៦. រៀន​ប្រកបដោយ​ភាពសប្បាយ​រីករាយ​

​ពេលខ្លះ ឧទាហរណ៍ ចំពោះ​រូបមន្ត​ណា​ដែល​លំបាក​ខ្លាំង យើង​មិនគួរ​ស្ត្រេ​ស​ពេក​ទេ យើង​គួរ​ស្វែងរក​អ្វីមួយ​ដែល​មា​លក្ខណៈ​កំប្លែង​មក​តំណាង​ឲ្យ​រូបមន្ត​នោះ​។ ការធ្វើ​បែបនេះ​ជួយ​ឲ្យ​អ្នក​ឆាប់​ចាំ និង​មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​សិក្សា​ទៀតផង​។​

 
វិធីសាស្ត្រ​ជួយ​ឲ្យ​អ្នករៀន​ចេះ​ ដោយងាយស្រួលជាងមុន
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!