ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:22:39 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អត្ថប្រយោជន៍​នៃ​ការបរិភោគ​ចេក​ខ្ចី​

ភ្នំពេញ | 06 Jun 2017 09:13 | ដោយ៖ បូរីន | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 450 | មតិ៖ 0
 

​បើទោះបីជា​ចេក​ខ្ចី​គឺជា​ចេក​មិនទាន់​ទុំ តែ​វា​មានការ​ប្រើប្រាស់​ផ្សេងគ្នា ។ ខណៈពេលដែល​អ្នក​អាច​បរិភោគ​ចេកទុំ​ភ្លាម​បន្ទាប់ពី​បក ប៉ុន្តែ​ចំពោះ​ចេក​ខ្ចី​អ្នក​ត្រូវ​ចម្អិន​រួមមាន​ស្ងោរ ឬ​បំពង​។ ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ និង​មាន​ជាតិ​ម្សៅ​ដែល​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គ្រប់គ្រង​ទម្ងន់ និង​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ។​

​ខាង  ក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ចេក​ខ្ចី​ចំពោះ​សុខភាព ៖ 
១-​ប្រភព​នៃ​ជាតិ​កាក​សរសៃ 
​ចេក​ខ្ចី​គឺជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ ។ ការទទួល​ទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​ផ្ទុក​ជាតិ​កាក​សរសៃ​៣,៦​ក្រាម ដែលមាន​ចំនួន​១៤%​នៃ​តម្លៃ​ដែល​ត្រូវការ​ប្រចាំថ្ងៃ ។ តម្លៃ​ជាតិ​កាក​សរសៃ​ដែល​ត្រូវការ​ប្រចាំថ្ងៃ​មាន​ចំនួន​២.០០០​កាឡូរី សម្រាប់​មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ ។ ជាតិ​កាក​សរសៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ លើសពីនេះទៅទៀត ជាតិ​កាក​សរសៃ​នៅក្នុង​អាហារ​បន្ថយ​ការរំលាយ​អាហារ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ជួយ​ក្នុងការ​គ្រប់គ្រង​ទម្ងន់ ។​

២-​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ 
​ដូចជា​ចេកទុំ ចេក​ខ្ចី​មាន​បរិមាណ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ការទទួល​ទាន​ចេក​ខ្ចី​ស្ងោរ​មួយ​ពែង​មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន​៥៣១​មី​លី​ក្រាម ។ ការបរិភោគ​អាហារ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាចជួយ​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម ។  ប៉ុន្តែ ប្រសិនបើ​អ្នកមាន​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ខ្ពស់ ឬ​មាន​ជំងឺ​តម្រងនោម អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​កំណត់​ពី​បរិមាណ​នៃ​ចេក​ខ្ចី​ដែល​សមស្រប​ទៅនឹង​ផែនការ​របប​អាហារ​របស់​អ្នក ។​

៣-​វីតាមីន​B-៦​ខ្ពស់ 
​ចេក​ខ្ចី​មាន​បរិមាណ​វីតាមីន B-៦​ក្នុង​កម្រិត​ខ្ពស់ ។ វីតាមីន B-៦ ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រតិកម្ម​អង់ស៊ីម​ជាង​១00​នៅក្នុង​រាងកាយ​របស់​អ្នក ។ វា​ក៏​ចាំបាច់​សម្រាប់​ការបង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែលជា​ប្រូ​តេ​អី​ុ​ន​ដឹកនាំ​អុកស៊ីសែន​នៅក្នុង​រាងកាយ​របស់​អ្នក ។ លើសពីនេះ​វីតាមីន​B-៦​ជួយ​ក្នុងការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ។​

៤-​ព្យាបាល​ជំងឺរាគ​
​ចេក​ខ្ចី​អាច​បង្ការ និង​ព្យាបាល​ជំងឺរាគ ។​ប៉ុន្តែ​អ្នក​ត្រូវ​ចំអិន​វា​ឱ្យបាន​ល្អ មុនពេល​បរិភោគ​។​

​ជំងឺរាគ​បង្កឡើង​ដោយ​ការឆ្លង​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត ។ រោគសញ្ញា​នៃ​ជំងឺរាគ​រូស​រួមមាន​ឈឺក្បាល ចង្អោរ អស់កម្លាំង រមួល​ពោះ ។​ល​។ ចេក​ខ្ចី​អាចជួយ​ដោះស្រាយ​នូវ​រោគសញ្ញា​ទាំងនេះ ៕​

 
អត្ថប្រយោជន៍​នៃ​ការបរិភោគ​ចេក​ខ្ចី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!