ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:49:45 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​

ភ្នំពេញ | 12 Jun 2017 14:50 | ដោយ៖ លំអង | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 234 | មតិ៖ 0
 

​បច្ចុប្បន្ន​កំណើន​ភាពយន្ត​ខ្មែរ ហាក់​មាន​សន្ទុះ​ជា​ហូរហែរ​ស្របពេល​ភាពយន្ត​មួយចំនួន​បាន​ពង្រឹងគុណភាព​ជាប​ន្ត​បន្ទាប់ ប៉ុន្តែ​ភាពយន្ត​មួយចំនួន​ត្រូវបាន​ជនខិលខូច​មួយចំនួន​បាន​លួច​មកចាក់​បញ្ចាំង​នៅតាម​បណ្តាញ​សង្គម​នានា​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​អ្នក​ចែកចាយ​។ 

​ដោយ​ឃើញ​សកម្មភាព​គគ្លើន​បែបនេះ ពូ​ព្រហ្ម ជា​ក្រុមហ៊ុន​ចែកចាយ​ខ្សែភាពយន្ត​ខ្មែរ ក៏បាន​បង្ហាញ​ប្រតិកម្ម​មួយចំនួន​នៅពេល​មានការ​ចែកចាយ​នេះ​ផងដែរ​។ លោក ស៊ុំ ស៊ីថែ​ន អ្នកគ្រប់គ្រង​ទូទៅ​បាន​ឲ្យ​ដឹងថា  ««​ពូ​ព្រហ្ម​»​បាន​ទិញ​សិទ្ធិ​ចែកចាយ​តាម​អ៊ិន​ធើ​ណេ​ត​លើ​រឿង «​សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ​» ផ្តាច់មុខ​ជាច្រើន​ខែ​។ ហើយ​ការ​បង្ហោះ​ភាពយន្ត​នេះ​ទាំងមូល លើ​ទំព័រ​របស់ខ្លួន មកពី បណ្តា​ម្ចាស់​អាជីវកម្ម​ទាំងនោះ​មិនទាន់​យល់​ច្បាប់​ពី​កម្មសិទ្ធិបញ្ញា និង​ផលវិបាក​ទោសទណ្ឌ​ចេញ ។​» លោក​ក៏បាន​បន្ថែមថា ៖ «​លោក​ដឹងថា​ម្ចាស់​គណនី​ទាំងអស់នោះ មិនមែន​ដើម្បី​ធ្វើ​អាជីវកម្ម​ដោយផ្ទាល់​ទេ តែ​គឺ​ដើម្បី​ទាក់ទាញ​ការចូល​ចិត្ត​ដល់​ទំព័រ​របស់​ពួកគាត់​ដោយ​ប្រយោល​ប៉ុណ្ណោះ ។​

​នៅក្នុង​នោះ​ផងដែរ លោក​ក៏បាន​បញ្ជាក់ថា ដើម្បី​ពង្រឹង​ការគោរព​កម្មសិទ្ធិបញ្ញា​ឱ្យមាន​ប្រសិទ្ធភាព មិន​ថា​ចំពោះ​រឿង «​សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ​» ឬ​រឿង​ខ្មែរ​ដទៃ «​ពូ​ព្រហ្ម​»​ស្នើ​វិធានការ ដែល​ទាមទារ ការសហការ​ទាំងពី​ម្ចាស់​អាជីវកម្ម​ដែល​ប្រើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដូចខាងក្រោម​៖
-​    ​ម្ចាស់​អាជីវកម្ម​៖ ដកចេញ​នូវ​វីដេអូ​រឿង​ទាំងនោះ​ចេញពី​ទ័​ព័រ​ខ្លួន ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ បើ​មិន​ដូច្នោះ​«​ពូ​ព្រហ្ម​»​មាន​សិទ្ធិ​ប្តឹងទៅ​សមត្ថកិច្ច និង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ឱ្យ​លុប​ទំព័រ​នោះ​ចេញ​។​
-​    ​សម្រាប់​ទស្សនិកជន​វិញ​៖ រាយការណ៍​ទៅ​ហ្វេ​ស​ប៊ុ​ក ពីបទ​រំលោភសិទ្ធិ​មួយ​នេះ​។ សម្រាប់​អ្នក​មិន​ហ៊ាន ឬ​មិនចេះ​រាយការណ៍ អាច​គ្រាន់តែ​ផ្ញើ​រូប (screenshot)​ពី​ទំព័រ​មួយ​នោះ ចូលមក​Inbox របស់ ទំព័រ ហ្វេ​ស​ប៊ុ​ករ​បស់​«​ពូ​ព្រហ្ម​»​។ នោះ​ក្រុមការងារ​«​ពូ​ព្រហ្ម​» នឹង​ចាត់វិធានការ ដោយ​ខ្លួនឯង និង​ដៃគូ​ពាក់ព័ន្ធ​។​
-​    ​សម្រាប់​អ្នករាយការណ៍​ដល់​«​ពូ​ព្រហ្ម​» ក្រុមហ៊ុន​នឹង​រក្សា​ឈ្មោះ​ទុក​ដើម្បី​ផ្តល់រ​ង្វាន់​ផ្សេងៗ មានដូចជា សំបុត្រ​ចូលរួម​ទស្សនា​រឿង​ដែល​នឹង​ចែកចាយ​ដោយ​«​ពូ​ព្រហ្ម​»​ដោយ​ឥតគិតថ្លៃ ចំនួន​៥​រឿង​។​

​គួរ​រំលឹក​ដែរ​ថា នៅពេល​ថ្មី​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ចំពោះ​បញ្ហា​នេះ​ថា នឹងមាន​ចំណាត់ការ​ផ្លូវច្បាប់​បើសិនជា​បណ្តាញ​សង្គម​ណាមួយ​យក​ភាពយន្ត ពុំមាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម ប៉ុន្តែ​នៅក្នុងពេល​ថ្មី​នេះ បែរជា​មានការ​បំពាន​ច្រើនជាង​មុន​ចេញ​សេចក្តីប្រកាស​នេះ​ទៅទៀត​៕

 
ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​
 
ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​
 
ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​
 
ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​
 
ពូ​ព្រហ្ម​ត្រៀម​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក ដែល​យក​ភាពយន្ត​ខ្មែរ​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!