ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:44:13 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឪពុកចុង​អតីត​ព្រះ​ស​ង្ឈ​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដើម​ជា​ប្អូនស្រី​លោក​ជុំ លី​ណូ ប្រកាស​សាលក្រម​

ភ្នំពេញ | 13 Jun 2017 12:56 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 583 | មតិ៖ 0
 

​សុំ​ណុំ​រឿង​ឪពុកចុង​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដើម​ដែល​ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​តារាចម្រៀង​លោក​ជុំ លី​ណូ បានប្រកាស​សាលក្រម​រួចហើយ​នៅវេលា​ម៉ោង​៣​សៀ​ល​ថ្ងៃទី​៩ មិថុនា​ឆ្នាំ​2017 នេះ​ដែល​តុលាការ​បានសម្រេច​ផ្ដន្ទាទោស ពិរុទ្ធជន​ឈ្មោះ​ភុំ មុនី​រ័ត្ន ដែល​ប្រើ​អំពើហិង្សា​លើ​កូនដើម​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​សងជំងឺចិត្ត​១២​លាន​រៀល​។​

​លោក​ជុំ លី​ណូ ដែលជា​តារាចំរៀង​មាន​រូបរាង​សង្ហា​នឹង​ទឹកដម​ពិ​រោះ​អប​ដោយ​ក្បាច់​រាំ​បែប​មា​យ​ឃើ​ល​ជែក​សាន់​បាន​អំពា​នាវ​សុំ​ឲ្យ​តុលា​ការចាប់​
​ពិរុទ្ធជន ឈ្មោះ​ភុំ មុនី​រ័ត្ន អតីត​ព្រះ​ស​ង្ឈ​ដែល​ប្រើ​អំពើហិង្សា លើ​ប្អូនស្រី​ដាក់ពន្ធនាគារ​តាម​ការប្រកាស​សាលក្រម​កុំ​ឲ្យ​មាននៅ​តែ​លើ​ក្រដាស​។​

​តារាចម្រៀង​ល្បីឈ្មោះ​លោក​ជុំ លី​ណូ បាន​ថ្លែង​ឲ្យ​ដឹងថា​: ការប្រកាស​សាលក្រម​ផ្ទ​ន្ទា​ទោស​នេះ គឺ​ហាក់បីដូចជា​មិន ទាន់​គ្រប់គ្រាន់ ចំពោះ​ទំហំ​នៃ​ការឈឺចាប់ របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏ដូចជា​ពូ​របស់លោក ដែលជា​ឪពុក​ក្មេងស្រី និង​ជាដើម​បណ្ដឹង​នោះឡើយ​។​

​ប៉ុន្តែ​លោក​គិតថា នេះ​ជា​ច្បាប់ ហើយ​លោក​សូម​ឲ្យ​តុលាការ​ចាត់ចែង ឲ្យ​មាន​ប្រសិទ្ធភាព​ជាទីបំផុត កុំ​ឲ្យ​មានទោស​តែ​នៅលើ​ក្រដាស ហើយ​ជនជាប់ចោទ ឬ​ពិរុទ្ធជន នៅមាន​សេរីភាព​ដដែល​។​

​ចំណែកឯ​លោក មាស ឡេង ដែលជា​ឪពុក​បង្កើត​កុមារី​រងគ្រោះ​និង​ជាដើម​បណ្តឹង បាន​ថ្លែងថា តាម​ការប្រកាស​របស់ តុលាការ លោក​នៅតែ​ឈឺចាប់ តែ​នេះ​ជា​ច្បាប់ យើង​ត្រូវតែ​គោរព ។ ដូចនេះ ការដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​៦​ខែ លោក​ទទួលយកបាន​ព្រោះ​ជា​ច្បាប់​ខណៈដែល​សំណង​៥​ម៉ឺន​ដុល្លារ​នោះ ក៍​គេ​មិនបាន​ផ្តល់ជូន​ដែរ​។ ប៉ុន្តែ​អ្វី​ដែលជា​គោលបំណង​របស់លោក គឺ​ចង់​ឲ្យ​បុគ្គល​ដែល​មានទោស​ត្រូវ​ទទួល​ទោស​តាម​ការប្រកាស​សាល ក្រម​ដើម្បី​ឲ្យ​កូនស្រី​របស់លោក​ទទួល​បាន​យុត្តិធម៌​។ ពោលគឺ​លោក​មិន​ចង់ឃើញ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​រួចខ្លួន​។ 
​គួរ​បញ្ជាក់ថា លោក មាស ឡេង បាន​រៀបការ ជាមួយ​អ្នកនាង ពេជ្រ ចិន្តា ដែល​បច្ចុប្បន្ន​វ័យ​៣៧​ឆ្នាំ កាលពី​អំឡុង​ឆ្នាំ​២០០០ ដែលមាន​សុភមង្គល​ល្អូកល្អិន​នឹង​គ្នា រហូត​ទទួលបាន​ចំណងដៃ​កូន​៣​នាក់ ប្រុស​១​ស្រី​២​។ លុះ​នៅ​ឆ្នាំ​២០១៤ ជីវិត​គ្រួសារ​របស់លោក ក៏​ចាប់ផ្ដើម​មាន​បញ្ហា​រកាំរ​កូ​ស ជា​បន្តបន្ទាប់ ខណៈដែល​អតីត​ភរិយា របស់លោក​ចង់​នាំ​កូនប្រុស​ស្រី ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ហើយ​ដោយសារតែ​ចង់​បំពេញ​បំណង​ភរិយា លោក​ក៏​ស្របតាម​ចិត្ត​អតីត​ភរិយា បើទោះបី​ចិត្ត របស់លោក​មិន​ចង់​ក្ដី​។​

​ប៉ុន្តែ​អ្វីដែល​ជាការ​ពិត​នោះ ការចង់​ចេញទៅ​រស់នៅ​អូស្ត្រាលី គ្រាន់តែ​ជា​លេស របស់​អតីត​ភរិយា​តែប៉ុណ្ណោះ ពោលគឺ​អតីត​ភរិយា​របស់លោក បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​ព្រះសង្ឃ​ព្រះមហា ភុំ មុនី​រ័ត្ន ដែល​បាន​ទាក់ទង​គ្នា តាម​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បន្ទាប់មក លោក​ក៏​សម្រេចចិត្ត​លែងលះ តាម​ប្រព័ន្ធតុលាការ នៅ​អំឡុង​ឆ្នាំ​២០១៤ ។ ក្រោយពេល​លែងលះ មិនបាន​ប៉ុន្មាន​ផង អតីត​ភរិយា​របស់លោក ក៏បាន​រៀបការ​ប្ដី​ថ្មី គឺជា​មួយ​អតីត​ព្រះ សង្ឃ​ព្រះមហា ភុំ មុនី​រ័ត្ន នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥​។​

​លោក​វេជ្ជបណ្ឌិត​មាស ឡេង បញ្ជាក់ថា អ្វីដែល​លោក​មិន​នឹកស្មាន​ដល់​នោះ​អំឡុងពេល​កូនស្រី​ទាំង​២​របស់លោក​ទៅ រស់នៅ​ជាមួយ​ឪពុកចុង​រយៈពេល​១​ឆ្នាំ ត្រូវបាន​ឪពុកចុង ធ្វើ​ទារុណកម្ម​ជាច្រើនលើក​ដែលមាន​សភាព​ធ្ងន់ធ្ងរ បង្ក​ស្លាកស្នាម​លើ​រាងកាយ​កូនស្រី​ទី​២​ឈ្មោះ​ទូច សុ​ម៉ា​និ​តា គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត​។ 
​ក្រោយពេល​ដឹងថា ប្ដី​ចុង​អតីត​ភរិយា​របស់លោក​ធ្វើ​ទារុណកម្ម​លើ​កូនស្រី ហើយ​លោក​មាន​ទាំង​ភស្តុតាង​និង​សាក្សី ទៀត​នោះ​លោក​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធ​គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​វិញ​។​ប៉ុន្តែ​ខណៈដែល​លោក​ចំណាយ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ ដើម្បី​ប្ដឹង​ទាមទារ សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​មកវិញ​នោះ​ស្រាប់តែ​ខាង​អតីត​ភរិយា​នឹង​ប្ដី​ចុង​ប្ដឹង​លោក​ពីបទ​ប​ង្ឃាំ​ង​កូន ទុក​គឺ​ចង់​ប្ដឹង​ឲ្យ​លោក​ជាប់គុក​និង​ទាមទារ​ឲ្យ​លោក​សងជំងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀតផង​។​លោក​ថា ពីដំបូង​លោក​គ្មាន​បំណង​ប្ដឹង​ពី​បញ្ហា​ហ្នឹង​ទេ​ប៉ុន្តែ​ដោយសារ​អតីត​ភរិយា​ប្ដឹង​លោក ។​

​ដូច្នេះ​លោក​ក៏​ប្ដឹង​ពីបទ​ប្រើ​ហិង្សា​ធ្វើ​ទារុណកម្ម​លើ​កូនស្រី​របស់លោក​ដែល​ទើប​មាន​វ័យ​១១​ឆ្នាំ ពោលគឺ​អតីត​ព្រះមហា​ភុំ មុនី​រ័ត្ន បានធ្វើ​ហិ​ស្សា​លើ​កូនស្រី​របស់លោក​នៅ​ថ្ងៃទី​៨ ខែធ្នូរ​ឆ្នាំ​២០១៥ ហើយ​ក្នុង​បណ្ដឹង​លោក​ទាមទារ ឲ្ស​សងជំងឺចិត្ត​៥០០០០​ដុល្លារ និង​ត្រូវ​ប្រឈម​ជាប់ពន្ធ​ធនាគារ​តាមផ្លូវ​ច្បាប់​។​

 
ឪពុកចុង​អតីត​ព្រះ​ស​ង្ឈ​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដើម​ជា​ប្អូនស្រី​លោក​ជុំ លី​ណូ ប្រកាស​សាលក្រម​
 
ឪពុកចុង​អតីត​ព្រះ​ស​ង្ឈ​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដើម​ជា​ប្អូនស្រី​លោក​ជុំ លី​ណូ ប្រកាស​សាលក្រម​
 
ឪពុកចុង​អតីត​ព្រះ​ស​ង្ឈ​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដើម​ជា​ប្អូនស្រី​លោក​ជុំ លី​ណូ ប្រកាស​សាលក្រម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!