ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:49:40 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មន្ទីរពេទ្យ​កាល់ម៉ែត​៖ ជំងឺ​សរសៃឈាម​ខួរក្បាល (​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​) ឈរ​លំដាប់​លេខ​រៀង​ទី​២ លើ​ពិភពលោក

ភ្នំពេញ | 23 Jun 2017 08:34 | ដោយ៖ សន្យា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 349 | មតិ៖ 0
 

​របាយការណ៍​ស្រាវជ្រាវ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា នៅលើ​ពិភពលោក​នេះ ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​ខួរក្បាល ឬ​ជំងឺស្ដ្រូក ដែល​ភាសា​សាមញ្ញ​ហៅថា ជា​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ឈរ​លេខ​រៀង​ទី​២ បន្ទាប់ពី​ជំងឺមហារីក ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​៣ នៃ​មូលហេតុ​ពិការភាព​របស់​អ្នកជំងឺ​។​

​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់ថា ការប៉ះពាល់​សរសៃឈាម​ខួរក្បាល​មាន​២​បែប​ធំៗ​គឺ​៖ ការស្ទះ​សរសៃឈាម​ខួរក្បាល (Ischemic Stroke) និង​ការ​ហូរឈាម​ពី​សរសៃ ឈាម​ខួរក្បាល (Hemorrhagic Stroke)​។ ប្រភេទ​ទី​១ ជួបប្រទះ​ច្រើនជាង​ប្រភេទ​ទី​២ គឺ​៦៨% ទល់នឹង​៣២% តាម​ការសិក្សា​ទូទៅ​ដែល​ពិភពលោក​បានបង្ហាញ​។​

​គ្រាន់តែ​ក្នុងអំឡុងពេល​៥​ខែ ដំបូង​នៃ​ឆ្នាំ​២០១៧ មន្ទីរពេទ្យ​កាល់ម៉ែត បានទទួល​អ្នកជំងឺ​ប៉ះពាល់​សរសៃឈាម ខួរក្បាល​ចូលមក​សម្រាក​ព្យាបាល​រហូតដល់​ចំនួន​៦១៤​ករណី ក្នុងចំណោម​ករណី​ដែលជា​ជំងឺមិនឆ្លង​។  តាម​តួលេខ​ស្ថិតិ នៃ​មន្ទីរពេទ្យ​អំឡុងពេល​៥​ខែ​នេះ បង្ហាញ​ឲ្យ​ឃើញថា ក្នុងចំណោម​ប្រភេទ​ជំងឺមិនឆ្លង (NCD, Non Communicable Diseases) ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​នេះ នៅ​លំដាប់​ទី​៣ បន្ទាប់ពី​ជំងឺ​បេះដូង​។​

​ដោយឡែក​ជំងឺមហារីក ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​ករណី​ជំងឺមិនឆ្លង ដែល​ចូលមក​សម្រាក​ក្នុង​មន្ទីរពេទ្យ​រយៈពេល ៥​ខែ ដំបូង​ក្នុង​ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់ថា មូលហេតុ​ចម្បង​២ ដែល​នាំ​ឲ្យ​កើតមាន​ជំងឺ​បេះដូង និង​ប៉ះពាល់​សរសៃឈាម​ខួរក្បាល​នោះ​គឺ ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម ដែល​មិន​បានទទួល​ការព្យាបាល និង​តាមដាន​បានល្អ​ត្រឹមត្រូវ​។​

 
មន្ទីរពេទ្យ​កាល់ម៉ែត​៖ ជំងឺ​សរសៃឈាម​ខួរក្បាល (​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​) ឈរ​លំដាប់​លេខ​រៀង​ទី​២ លើ​ពិភពលោក
 
មន្ទីរពេទ្យ​កាល់ម៉ែត​៖ ជំងឺ​សរសៃឈាម​ខួរក្បាល (​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​) ឈរ​លំដាប់​លេខ​រៀង​ទី​២ លើ​ពិភពលោក
 
មន្ទីរពេទ្យ​កាល់ម៉ែត​៖ ជំងឺ​សរសៃឈាម​ខួរក្បាល (​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​) ឈរ​លំដាប់​លេខ​រៀង​ទី​២ លើ​ពិភពលោក
 
មន្ទីរពេទ្យ​កាល់ម៉ែត​៖ ជំងឺ​សរសៃឈាម​ខួរក្បាល (​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​) ឈរ​លំដាប់​លេខ​រៀង​ទី​២ លើ​ពិភពលោក
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!