ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:23:04 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នកជំនាញ IT ក្នុង​វិស័យ​ធនាគារ សណ្ឋាគារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នៅ​កម្ពុជា ស្វែងយល់​ពី​ការទប់ស្កាត់​លើ​ការគំរាមកំហែង​តាម​Internet

ភ្នំពេញ | 23 Jun 2017 08:38 | ដោយ៖ និមល | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 235 | មតិ៖ 0
 

​អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ជាច្រើនរូប នៅក្នុង​វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុន​បំរើសេវា​កម្ម​ជាច្រើន​ទៀត បានទទួល​នូវ​ចំណេះដឹង​ថ្មី​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ទប់ស្កាត់​លើ​ការ គំរាមកំហែង​តាម​បណ្ដាញ​អ៊ីនធឺណិត និង​និន្នាការ​លើ​ដំណោះស្រាយ​ប្រព​ន្ធ៍ Security ។​

​ការចែករំលែក​នូវ​ចំណេះដឹង​ថ្មី​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា ដែល​ស្តីអំពី Breaking Cyber Attacks Life Cycle and Network Security Analysis ដើម្បី​ផ្ដល់ព័ត៌មាន​ថ្មីៗ នៅលើ​ផលិតផល​ដែល​ជួយ​ទប់ស្កាត់​លើ​ការ គំរាមកំហែង​តាម​បណ្ដាញ​អ៊ីនធឺណិត និង​និន្នាការ​លើ​ដំណោះស្រាយ​ប្រព​ន្ធ៍ Security សំរាប់​ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុន​បំរើសេវា​កម្ម ដែល​រៀបចំឡើង​ដោយ Campura Triangulum Corporation បាន​សហការ​ជាមួយ​ក្រុមហ៊ុន Palo Alto Networks និង ក្រុមហ៊ុន Savvius, Inc. ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ (Sokha Phnom Penh Hotel) ដោយបាន​មានការ​ចូលរួម ពី​សំណាក់​អតិថិជន​ជាច្រើន​។​

​លោក ដោក កុសល ដែលជា Senior Head of Enterprise Professional Services Division របស់​ក្រុមហ៊ុន Campura បាន​មានប្រសាសន៍​ជា​ការបើក​កម្មវិធី និង ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Palo Alto Networks និង​ក្រុមហ៊ុន Savvius, Inc. ដែល​បាន​សហការ​បង្កើត​សិក្ខាសាលា​នេះ នឹង​ជាពិសេស​អរគុណ​ទៅដល់​សំណាក់​អតិថិជន ទាំងអស់ ដែល​បាន​ចូលរួម​នាពេល​រសៀល​នេះ ហើយ​លោក​បានបញ្ជាក់​បន្ថែមថា Palo Alto និង Savvius គឺជា​ផលិតផល​ដែលមាន​ការពេញនិយម និង​កំពុង​ឈានមុខ​គេ ព្រមទាំង​បាន ផ្ដល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​នាពេល​បច្ចុប្បន្ន​។​

​លោក Suthinand Tannil ដែលជា System Engineer Indochina របស់​ក្រុមហ៊ុន Palo Alto Networks បានធ្វើការ​បង្ហាញ​យ៉ាង​ក្បោះក្បាយ ថា​ស្ថាប័ន  ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុន​បំរើសេវា​កម្ម​ជា​នីមួយៗ​កំពុងតែ​លូតលាស់ ប៉ុន្តែ​នៅតែមាន​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ផ្សេងៗ​។ យ៉ាងណាមិញ ដោយសារតែ​បច្ចុប្បន្ន​មានការ​វាយប្រហារ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត (Cyber Attack) នៅក្នុង​ស្ថាប័ន​នោះ ដូច្នេះ ក្រុមហ៊ុន Palo Alto Networks  មាន​ផលិត​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់ និង​ដើម្បី​ជា​ដំណោះស្រាយ​ពី​ការគំរាមកំហែង​ទាំងនេះ​ដោយ​វិធីសាស្ត្រ​ក្នុងការ​ភ្ជាប់​បណ្តាញ Security ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រព​ន្ធ៍ Network និង​លុបបំបាត់​ហានិភ័យ​ផ្សេងៗ​។​

​លោក Ronald Lee ដែលជា Senior Regional Director តំណាង​ក្រុមហ៊ុន Savvius, Inc. បានបង្ហាញ​នូវ​ផលិតផល​របស់ខ្លួន​ថា ដែលមាន​ឈ្មោះថា Savvius Vigil​។​

​លោក​បាន​បញ្ជាក់ថា Savvius Vigil គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់​ក្នុង​ការធ្វើ​កុស​ល្យ​វិ​ច្ច័​យ​ទៅលើ​ទិន្នន័យ​ដែល​រត់​នៅលើ​បណ្តាញ​ទំនាក់ទំនង (Data Flow On Network) ដើម្បី​ស្វែងរក​អោយឃើញថា​លំហូរ​នៃ​ទិន្នន័យ (Data Flow) ទាំងនោះ​មាន​សុ​វត្តិភាព​សម្រាប់ Data Center ឬ​អត់ ហើយ​ឧបករណ៍​នេះ​មាន​សារៈសំខាន់​បំផុត​សម្រាប់​បុគ្គលិក​ផ្នែក​គ្រប់គ្រង​បណ្តាញ​ប​ចេ្ច​ក​វិទ្យា (IT Admin) នៅ​គ្រប់​ប្រភេទ​នៃ​ក្រុមហ៊ុន ជាពិសេស​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុងការ​កំណត់​នៅ​ប្រព័ន្ន​ការពារ​ដោយ​ស្វ័យប្រវត្តិ​៕​

 
អ្នកជំនាញ IT ក្នុង​វិស័យ​ធនាគារ  សណ្ឋាគារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នៅ​កម្ពុជា ស្វែងយល់​ពី​ការទប់ស្កាត់​លើ​ការគំរាមកំហែង​តាម​Internet
 
អ្នកជំនាញ IT ក្នុង​វិស័យ​ធនាគារ  សណ្ឋាគារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នៅ​កម្ពុជា ស្វែងយល់​ពី​ការទប់ស្កាត់​លើ​ការគំរាមកំហែង​តាម​Internet
 
អ្នកជំនាញ IT ក្នុង​វិស័យ​ធនាគារ  សណ្ឋាគារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នៅ​កម្ពុជា ស្វែងយល់​ពី​ការទប់ស្កាត់​លើ​ការគំរាមកំហែង​តាម​Internet
 
អ្នកជំនាញ IT ក្នុង​វិស័យ​ធនាគារ  សណ្ឋាគារ និង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នៅ​កម្ពុជា ស្វែងយល់​ពី​ការទប់ស្កាត់​លើ​ការគំរាមកំហែង​តាម​Internet
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!