ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:51:54 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វិធីសាស្ត្រ​រក្សា​ខួរក្បាល​ឱ្យនៅតែ​ល្អ​

ភ្នំពេញ | 01 Jul 2017 08:59 | ដោយ៖ យ៉ាយ៉ា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 675 | មតិ៖ 0
 

​គ្រប់​ខួរក្បាល​ទាំងអស់​តែងតែ​ផ្លាស់ប្តូរ​ទៅតាម​អាយុកាល ហើយ​មុខងារ​ផ្លូវចិត្ត​ក៏​ផ្លាស់ប្តូរ​ជាមួយគ្នា​ដែរ ។ ការធ្លាក់ចុះ​ផ្លូវចិត្ត​គឺជា​រឿង​ធម្មតា ហើយ​វា​ជា​លទ្ធផល​មួយ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​ដោយសារ​ភាព​ចាស់​នៃ​អាយុ​។ ប៉ុន្តែ​ការថយចុះ​នៃ​ការយល់ដឹង​គឺ​មិនអាច​ចៀសផុត​នោះទេ ។​

​ខាងក្រោម​នេះ​គឺជា​វិធី​ទាំង​៣​យ៉ាង ដែល​អ្នក​អាចជួយ​ដោះស្រាយ​បញ្ហា​បាត់បង់​ការចងចាំ​ដែល​ទាក់ទង​នឹង​អាយុ​របស់​អ្នក ។​

១-​រំញោច​ផ្លូវចិត្ត​
​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​សត្វ​កណ្តុរ និង​មនុស្ស ក្រុម​វេជ្ជបណ្ឌិត​សង្ស័យថា សកម្មភាព​ខួរក្បាល​បាន​ជំរុញ​ឲ្យ​មាន​ការតភ្ជាប់​ថ្មី​រវាង​កោសិកា​ប្រសាទ  និង​អាចជួយ​ខួរក្បាល​ក្នុងការ​បង្កើត​កោសិកា​ថ្មី អភិវឌ្ឍ​ការផ្លាស់ប្តូរ​នៃ​ប្រព័ន្ធ​ប្រសាទ និង​បង្កើតឡើង​នូវ​ដំណើរ​ការដែល​ផ្តល់នូវ​ការការពារ​ហានិភ័យ​ប្រឆាំងនឹង​ការបាត់បង់​កោសិកា​នាពេល​អនាគត ។​

​អ្នក​គួរ​ជ្រើសរើស​សកម្មភាព​រំញោច​ខួរក្បាល​ណា ដែល​អាចជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​របស់​អ្នក​ឲ្យ​កាន់តែ​ល្អ​។ ការអាន ចូលរួម​វគ្គ​សិក្សា ព្យាយាម «​អភិវឌ្ឍ​កាយសម្ព័ន្ធ​ផ្លូវចិត្ត​» ដូចជា​លេងល្បែង​ផ្គុំ​ពាក្យ ឬ​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា ព្រមទាំង​កិច្ច​ការខិតខំ​ប្រឹងប្រែង​ផ្លូវចិត្ត ដូច​ជាការ​គូរគំនូរ និង​ការធ្វើ​សិប្បកម្ម​ផ្សេងៗ​ទៀត ។​

២-​ធ្វើ​លំ​ហាត់ប្រាណ​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការប្រើប្រាស់​សាច់ដុំ​អាចជួយ​ដល់​ការគិត​របស់​អ្នក ។ សត្វ​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​បង្កើន​ចំនួន​សរសៃឈាម​តូច​ដែល​នាំ​ឈាម​សម្បូរ​ទៅដោយ​អុកស៊ីសែន​ទៅក្នុង​តំបន់​ខួរក្បាល ដែល​ទទួលខុសត្រូវ​សម្រាប់​ការគិត​ពិចារណា ។ ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជំរុញ​ការអភិវឌ្ឍ​នៃ​កោសិកា​ប្រសាទ​ថ្មី និង​បង្កើន​ការតភ្ជាប់​រវាង​កោសិកា​ខួរក្បាល (​តំណ​ភ្ជាប់​កោសិកា​សរសៃប្រសាទ​)​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ខួរក្បាល​កាន់តែ​មាន​ប្រសិទ្ធភាព អភិវឌ្ឍ​ការផ្លាស់ប្តូរ​នៃ​ប្រព័ន្ធ​ប្រសាទ​និង​បង្កើន​មុខងារ​សម្របសម្រួល​ដែល​ធ្វើ​ឲ្យ​ដំណើរការ​ខួរក្បាល​មាន​ភាព​កាន់តែ​ល្អប្រសើរ​នៅពេលដែល​សត្វ​នោះ​មាន​វ័យ​ចំណាស់​។ ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម និង​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត ដែល​ទាំងអស់នេះ​អាចជួយ​ដល់​មុខងារ​ខួរក្បាល ព្រមទាំង​បេះដូង​របស់​អ្នក​ឲ្យ​មានដំណើរ​ការល្អ ។​

៣-​កែលម្អ​របប​អាហារ​របស់​អ្នក​
​អាហារូបត្ថម្ភ​ល្អ​អាចជួយ​ដល់​ផ្លូវចិត្ត ព្រមទាំង​រាងកាយ​របស់​អ្នក ។​

​ខាងក្រោម​នេះ​គឺជា​វិធី​ដ៏ ល្អៗ​មួយចំនួន​ក្នុងការ​អនុវត្ត​៖
​គ្រប់គ្រង​កម្រិត​កាឡូរី​របស់​អ្នក​៖ ទាំង​សត្វ​ទាំង​មនុស្ស ការកាត់បន្ថយ​ចំនួន​កាឡូរី​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ការធ្លាក់ចុះ​ផ្លូវចិត្ត​ទៅតាម​អាយុ ។​
​បរិភោគ​អាហារ​ត្រឹមត្រូវ​៖ ចូរ​អ្នក​កាត់បន្ថយ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មកពី​សត្វ និង​អាស៊ីត​ខ្លាញ់​មកពី​ប្រេង​បន្លែ ។​

​ទទួលទាន​វីតាមីន​B ឲ្យ​បាន​គ្រប់គ្រាន់​៖ វីតាមីន B ទាំងបី អាស៊ីត​ហ្វូ​លិ​ក B6 និង B12 អាចជួយ​បន្ថយ​កម្រិត​សារជាតិ homocysteine របស់​អ្នក ។ កម្រិត​ខ្ពស់​នៃ​សារជាតិ homocysteine មានការ​ទាក់ទង​ទៅនឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​វង្វេងវង្វាន់ ។ គ្រាប់​ធញ្ញជាតិ​ប៉ូវ​កម្លាំង គ្រាប់​ធញ្ញជាតិ ផ្សេងៗ​ទៀត និង​បន្លែ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​B ៕​

 
វិធីសាស្ត្រ​រក្សា​ខួរក្បាល​ឱ្យនៅតែ​ល្អ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!