ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:45:49 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រៀបចំ​សិក្ខាសាលា ពង្រឹងសមត្ថភាព​មន្ត្រី​ផ្តល់​សេវាសាធារណៈ​

ភ្នំពេញ | 06 Jul 2017 08:36 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 242 | មតិ៖ 0
 

​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៧​នេះ នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ផ្តល់​សេវាសាធារណៈ ក្រោម​អធិបតេយ្យភាព​របស់​ឯក​ឧ​ត្ត​ម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ នាង លី​ណា អគ្គលេខាធិការរង ក្រសួង​មុខងារសាធារណៈ បណ្ឌិត សយ រាសី អគ្គនាយករង អគ្គនាយកដ្ឋាន​គោលនយោបាយ​មុខងារសាធារណៈ​ក្រសួង​មុខងារសាធារណៈ លោក សៀត វិចិត្រ ប្រធាន​នាយកដ្ឋាន​សេវាសាធារណៈ អគ្គនាយកដ្ឋាន​នយោបាយ​មុខងារសាធារណៈ  ក្រសួង​មុខងារសាធារណៈ ផងដែរ​។ 

​នៅក្នុង​កម្ម​វី​ធី​នេះដែរ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​មុន​ចាប់​បើក​សិក្ខាសាលា ដោយបាន​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ជាទី​កត់សម្គាល់​នៅលើ​វិស័យ​ភាពយន្ត បន្ទាប់ពី​មានការ​ផលិត​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ដើមឆ្នាំ ២០១៦​មក​។​

​លោក ប៉ុក បូរ​ក្ស ប្រធានស្តីទី​នៃ​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​បញ្ជាក់ថា ការធ្វើសិក្ខាសាលា​នេះ​ឡើង ស្របពេល​កំណើន​នៃ​ភាពយន្ត​ក្នុងប្រទេស និង​ចង់​ផ្លាស់ប្តូ​ឲ្យ​មន្ត្រី​នៅក្នុង​ក្រសួង​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ការងារ​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត ទៅតាម​តួនាទី​របស់ខ្លួន​។ (​សម្ភាសន៍​)

​សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ផ្តល់​សេវាសាធារណៈ​នេះ រៀបចំឡើង​រយៈពេល​ពី​រ​ថ្ងៃ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​បង្កើន​ឲ្យ​ការបម្រើ​សេវាកម្ម​ដល់​ផលិតករ អាជីវករ ដែល​កំពុង​តែមាន​ជំនួញ​នៅក្នុង​ផ្នែក​សិល្បៈ​កាន់តែ​ងាយស្រួល​បន្ថែមទៀត​៕

 
នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រៀបចំ​សិក្ខាសាលា ពង្រឹងសមត្ថភាព​មន្ត្រី​ផ្តល់​សេវាសាធារណៈ​
 
នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រៀបចំ​សិក្ខាសាលា ពង្រឹងសមត្ថភាព​មន្ត្រី​ផ្តល់​សេវាសាធារណៈ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!