ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:42:56 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្លាប់ ដោយនៅ ពីក្រោយ មើលយន្តហោះ​ ហោះហើរ

| 14 Jul 2017 10:24 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 382 | មតិ៖ 0
 

អ្នកទេសចរណ៍​ជនជាតិ ញ៉ូវហ្សឺឡែន  បាន ស្លាប់ពេល ឈរមើលយន្តហោះ ​ចាប់ផ្តើមហោះហើរ​ នៅក្នុងអាកាសយានដ្ឋានលើកោះ​ St Maarten ​ជាប់ឈ្នេរសមុទ្រ  Caribbean ​ប្រទេសហុល្លង។

ប៉ូលិសនៅលើកោះ  St Maarten   បានឲ្យដឹងថា ស្ត្រីអ្នកទេសចរណ៍មានអាយុ ៥៧ឆ្នាំ បាន ឡើង តោងរបង មើលយន្តហោះ ចាប់ផ្តើមហោះហើរ  កាលពីថ្ងៃទី​១២ខែកក្កដា ។ នៅពេលដែល យន្តហោះបញ្ឆេះម៉ាស៊ីន​កម្លាំងខ្យល់ខ្លាំង ធ្វើឲ្យស្ត្រីខាងលើ មិនអាចតោងរបងជាង់ ក៏ខ្ទាតមកក្រោយ ដួលប៉ះខឿនថ្ម ស្លាប់តែម្តង។

ការមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិ  Juliana ​គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅទីនោះ​។  ទាំងពេលហោះហើរនិងចុះ  គឺយន្តហោះ ហោះផុតពីក្បាលមនុស្ស តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។

មន្ត្រីក្នុងតំបន់ និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាណ​បានស្នើរដល់អ្នកទេសចរណ៍ កំទៅឈរពីក្រោយ ក្បែរពេក ខ្លាចមានគ្រោះថ្នាក់  ប៉ុន្តែ អ្នកទេសចរណ៍ខ្លះមិនស្តាប់ ។ មួយវិញទៀតជនរង្គ្រោះជាស្ត្រីវ័យចំណាស មានកម្លាមង ខ្សោយមិនអាចទប់ទល់និងកម្លាំងខ្យល់យន្តហោះបានឡើយ។

អ្នកដែលប្រថុយក្រោះថ្នាក់ ចូលចិត្តមើលយន្តហោះ ចាប់ផ្តើមហោះហើរ​ នៅអាកាសយានដ្ឋានខាងលើ កើតឡើងតាំងពីឆ្នាំ ១៩៤៣មកម៉្លោះ។  កាលពីថ្ងៃទី​១២ខែកក្កដាឆ្នាំ ២០១២ ក៏មានស្ត្រីម្នាក់រងរបួស ដោយសារខ្យល់​ កង្ហាត់យន្តហោះ ធាក់ខ្លាំង ​។ នៅក្នុងឆ្នាំ​២០១៤ ក៏មានអាកាសយាននឹក​២នាក់ស្លាប់ ក្រោយយន្តហោះ ធ្លាក់ចុះទឹកសមុទ្រ ៕

 

 
ស្លាប់ ដោយនៅ ពីក្រោយ មើលយន្តហោះ​ ហោះហើរ
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!