ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:49:25 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មុននឹង​ចង់​ដក​ជើង​រាថយ​ចេញពី​ផ្លូវ​ទៅរក​គោលដៅ សួរ​ខ្លួនឯង​ជាមុនសិន​ថា​តើ​ខ្លួនឯង​កំពុង​ខ្លាច​អ្វី ?

ភ្នំពេញ | 27 Jul 2017 09:08 | ដោយ៖ សម្ផស្ស | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 329 | មតិ៖ 0
 

​មាន​ឃ្លា​មួយ​របស់ Ellen Johnson Sirleaf បាន​ពោល​ឡើង​ថា​៖ “​បើ​ក្ដី​សុបិន​របស់​អ្នក​មិនបាន​ធ្វើ​ឲ្យ​អ្នក​ភ័យខ្លាច​នោះទេ នោះ​វា​មិនទាន់​អស្ចារ្យ​នោះឡើយ​”​។ នៅពេល​គ្មាន​គោលដៅ​ក្នុង​ជីវិត មនុស្ស​ម្នាក់​នោះ​ប្រៀបដូចជា​រស់នៅ​ត្រឹមតែ​សម្បកខ្លួន ឬ​មាន​អារម្មណ៍​ថា​រស់​មិន​ចំ​ជា​រស់​ស្លាប់​មិន​ចំ​ជា​ស្លាប់​។ បើកភ្នែក​ពី​គេង​មកពី​មួយថ្ងៃ​ទៅមួយថ្ងៃ មិនដឹងថា​ត្រូវធ្វើ​អ្វី រស់នៅ​ដើម្បី​អ្វី ហើយ​អ្វី​ទៅជា​អត្ថន័យ​ជីវិត​របស់​ខ្លួនឯង ?

​ម្នាក់នេះ​គ្មាន​ថាមពល​អ្វី​ដែលជា​កម្លាំងចិត្ត​ពី​ខាងក្នុង​មក​ជំរុញ​ពួកគេ​ឲ្យ​ពុះកញ្ជ្រោល​នឹង​ការរស់នៅ​ជីវិត​ពីមួយ​វិនាទី​ទៅមួយ​វិនាទី​ឲ្យ​មានតម្លៃ​នោះឡើយ​។ ដោយឡែក នៅពេល​មាន​គោលដៅ​ជាក់ច្បាស់​ថា​ពួកគេ​ត្រូវ​ដើរ​តាមផ្លូវ​ណា គោលដៅ​នេះហើយ​ដែល​បាន​បំពេញ​ឲ្យ​ជីវិត​ពួកគេ​នូវ​អត្ថន័យ និង​តម្លៃ​នៃ​ជីវិត ដែល​ដុត​ភ្លើង​ដ៏​ពុះកញ្ជ្រោល​ពី​ខាងក្នុង​ដើម្បី​រំកិល​ភ្នំ​ដែល​មករា​រាំងដំណើរ​ពួកគេ​ក្នុង​ការសម្រេច​គោលដៅ​មួយ​នេះ​។ ប៉ុន្តែ​នេះ​មិនមែន​មកពី​ពួកគេ​គ្មាន​ភាពភ័យខ្លាច​នោះទេ​។ ពួកគេ​ក៏​សុទ្ធតែ​ចាប់ផ្ដើម​ចេញពី​ភាពភ័យខ្លាច ភាពច្របូកច្របល់ និង​ស្មុគស្មាញ​អស់ទាំង​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​នៅតែ​អាច​បន្តដំណើរ​ទៅមុខ​បាន នោះ​គឺ​ពួកគេ​រកមុខ​សញ្ញា​ឲ្យ​ច្បាស់​ថា តើ​អ្វី​ទៅ​ដែល​ពួកគេ​កំពុងតែ​ភ័យខ្លាច ?

​ដូច​ឃ្លា​ខាងលើ បើ​គោលដៅ​មួយ​នោះ​មិន​ធ្វើ​ឲ្យ​អ្នក​ភ័យខ្លាច​ទេ នោះ​វា​មិនទាន់​ជា​គោលដៅ​អស្ចារ្យ​នោះឡើយ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​និង​ជា​សំណួរ​ដែល​អ្នក​ត្រូវ​ស្វែងរក​ឫសគល់​ដំបូង​គេ​នោះ​គឺ ជា​អ្វី​ទៅ​ដែល​អ្នក​ភ័យខ្លាច​ក្នុងការ​សម្រេច​គោលដៅ​មួយ​នោះ​។ ទាល់តែ​អ្នក​ដឹងថា​ខ្លួនឯង​កំពុង​ឈឺ​អ្វី មាន​ជំងឺ​អ្វី ទើប​អ្នក​ដឹងថា​ថ្នាំ​ប្រភេទ​ណា​អាចជួយ​ព្យាបាល​អ្នក​ឲ្យ​ជាសះស្បើយ​បាន​។ ដើម្បី​យកឈ្នះ​អ្វីៗ​ទាំងឡាយ​នៅក្នុង​ជីវិត ការ​ស្គាល់​ខ្លួនឯង​គឺជា​រឿង​សំខាន់បំផុត​។ ស្គាល់​ថា​អ្វី​ជា​ចំណុចខ្លាំង​និង​ខ្សោយ​របស់​ខ្លួនឯង អ្វី​ទៅ​ដែល​មក​បន្លាច​ចិត្ត​អ្នក​ឲ្យ​រារែក​ដកថយ​ចេញពី​ទី​រត់ប្រណាំង​ទៅរក​គោលដៅ​មួយ​នេះ​។​

​មិន​ថា​ភាពភ័យខ្លាច​នោះ​គឺជា​កត្តា​គ្រួសារ ខ្វះខាត​សមត្ថភាព ឬ​ខ្វះ​ការលើកទឹកចិត្ត​ពី​អ្នក​ជុំវិញខ្លួន​នោះឡើយ ដឹងថា​ជំងឺ​ជា​អ្វី​ហើយ អ្នក​ត្រូវ​ព្យាបាល​វា មិនមែន​ទុក​វា​ចោល​ហើយ​រំពឹងទុក​ថា​វា​នឹង​ជា​ដោយ​ខ្លួនឯង​នោះឡើយ​។ ដូចគ្នា​ដែរ អ្នក​ត្រូវ​រត់​បុក​ទម្លុះ​ភាពភ័យខ្លាច​នោះ ពុំមែន​រត់គេច​ចេញពី​វា​ឡើយ​។ សំខាន់​ស្ថិតនៅលើ​ថា​តើ​អ្នក​ចង់បាន​វា​ខ្លាំង​ប៉ុណ្ណា​តែប៉ុណ្ណោះ​ឯង​។​

​ពិតណាស់​អ្នកណា​ក៏​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ឬ​ស្ថានការណ៍​ខាងក្រៅ​របស់​ពួកគេ​ដែរ ប៉ុន្តែ​ចំណុច​ចាប់ផ្ដើម​នោះ​គឺ​ត្រូវ​ចេញពី​ខ្លួនឯង​មក​មុន មានន័យថា​ផ្ដើម​ពី​ក្នុង​ចេញទៅ​ក្រៅ ពុំមែន​ផ្ដើម​ពី​ក្រៅ​ចូលទៅក្នុង​នោះឡើយ​។ មិនមែន​បន្ទោស​ថា​មកពី​សង្គម​បែបនេះ ឬ​មកពី​ស្ថានភាព​បែបនេះ ឬ​មកពី​អ្នកនេះ​អ្នកនោះ​ឡើយ ខាងក្រៅ​វា​នឹង​ផ្លាស់ប្ដូរ​ដោយ​ឯកឯង នៅពេល​អ្នក​ផ្លាស់ប្ដូរ​ខ្លួនឯង​ជាមុន​។ បញ្ហា​មិនអាច​ដោះស្រាយ​បានឡើយ បើ​អ្នក​រំពឹង​ចង់​ឲ្យ​ខាងក្រៅ​ផ្លាស់ប្ដូរ​មុន ដោយ​មិន​គិត​ផ្ដោតទៅលើ​ការផ្លាស់ប្ដូរ​ខ្លួនឯង​មុន​សោះ​។​

​ចង់​ផ្លាស់ប្ដូរ​សង្គម​ឲ្យ​ចាប់ផ្ដើម​ឲ្យ​តម្លៃ​ទៅលើ​ការអាន​សៀវភៅ វា​ទាល់តែ​អ្នក​ចាប់ផ្ដើម​កាន់​សៀវភៅអាន​ទៅមុន​។ ចង់​ឲ្យ​គ្រួសារ​និង​សង្គម​គេ​ទទួលស្គាល់​អ្នក វា​ទាល់តែ​អ្នកចេះ​ទទួលស្គាល់​ខ្លួន​អ្នក​ជាមុនសិន ហើយ​ប្រឹងប្រែង​ពង្រីក​ចំណេះដឹង​និង​សមត្ថភាព​របស់​អ្នក ដែល​ចាំបាច់​សម្រាប់​សម្រេច​គោលដៅ​។ ខាងក្នុង​ផ្លាស់ប្ដូរ​បាន​ហើយ នោះ​ខាងក្រៅ​គឺជា​រឿង​មក​តាម​ក្រោយ​នោះទេ គ្រាន់តែ​អ្វីៗ​ត្រូវការ​ពេលវេលា ឲ្យ​តែ​អ្នក​អត់ធ្មត់​និង​មិន​បោះបង់ ហើយ​ជឿជាក់​ជានិច្ច​ចំពោះ​ខ្លួនឯង បើ​ទោះ​គ្មាន​ការលើកទឹកចិត្ត​និង​ការ​ឲ្យ​តម្លៃ​ពី​អ្នក​ជុំវិញ​ក៏ដោយ សំខាន់​ត្រូវ​ចេះ​ថ្លឹងថ្លែង​ខ្លួនឯង​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ឬ​អត់ ហើយ​ប៉ះពាល់​ដល់​អ្នកដទៃ​ឬ​អត់​៕​

 
មុននឹង​ចង់​ដក​ជើង​រាថយ​ចេញពី​ផ្លូវ​ទៅរក​គោលដៅ សួរ​ខ្លួនឯង​ជាមុនសិន​ថា​តើ​ខ្លួនឯង​កំពុង​ខ្លាច​អ្វី ?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!