ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:21:54 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

RADIAN CLINIC មន្ទីរ​សំរាក​ព្យាបាល​ដំបូង​នៅ​កម្ពុជា ព្យាបាល​ជនក្រីក្រ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ | 28 Jul 2017 08:27 | ដោយ៖ ប្រុសថេន | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 252 | មតិ៖ 0
 

​មន្ទីរ​សំរាក​ព្យាបាល រដ្ឋា​យ៉ាន់ (RADIAN CLINIC) ជា​មន្ទីរ​សំរាក​ព្យាបាល​ដំបូងបង្អស់ នៅ​ប្រទេស​កម្ពុជា ដែល​ផ្ដល់​សេវាកម្ម​ព្យាបាល​ជំងឺ សម្រាប់​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា ដោយ​មិន​យក​ថ្លៃ​សេវា​ព្យាបាល​។​

​មន្ទីរ​សំរាក​ព្យាបាល​នេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការសហការ​គ្នា​រវាង លោក​វេជ្ជបណ្ឌិត Anuras Kumar Sinha មកពី​ទីក្រុង London ចក្រភព​អង់គ្លេស ជាមួយ​លោក​វេជ្ជបណ្ឌិត ភី រដ្ឋា​យ៉ាន់ (Dr.Phy Radian) ក្នុង​បំណង​ដើម្បី​ជួយ​ដល់​ប្រជាជន​ទីទាល់​ក្រីក្រ​លំបាក ដែល​គ្មាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​សេវា​ព្យាបាល​ជំងឺ​។​


​លើសពីនេះ  មន្ទីរ​សម្រាក​ព្យាបាល​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មន្ទីរ​សម្រាក​ព្យាបាល​ដំបូង​គេ​ដែល​គិតពី​បញ្ហា​សង្គម ដោយ​មិន​យកប្រាក់​ពី​អ្នកជំងឺ​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា ដែលជា​ទង្វើ​ដ៏​ល្អ​សម្រាប់​សង្គមជាតិ និង​ប្រជាជន​កម្ពុជា​។​

​គួរ​បញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល រដ្ឋា​យ៉ាន់ មាន​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​ប្រកបដោយ សីលធម៌ និង​បទពិសោធន៍ ហើយក៏​មាន​សេវាកម្ម​ទទួល​ពិនិត្យ​ឈាម វិភាគ​មេរោគ​ក្នុង​រា​ង្គ​កាយ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ជា​បច្ចេកទេស​ចុងក្រោយ​។​

​មិនតែប៉ុណ្ណោះ មន្ទីរ​សម្រាក​ព្យាបាល​នេះ មាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​ដូចជា ជំនាញ​ផ្នែក​ជំងឺ​កុមារ ជំងឺ​ទូទៅ​មនុស្ស​ចាស់ ជំងឺ​សើ​ស្បែក ជំនាញ​រោគ​ស្ត្រី និង​សម្ភព ផ្នែក​វះកាត់​តូច ចាក់​ថ្នាំ​បង្ការ​ជំងឺ​សំរាប់​កុមារ និង មនុស្ស​ចាស់ សុខភាព​រា​ង្គ​កាយ​ទូទៅ និង​មាន​ម៉ាស៊ីន​ពិនិត្យ​ផ្ទៃពោះ វិភាគ​មេរោគ​ក្នុង​គ្រាប់​ឈាម​ជាង ១០០​មុខ ព្រមជាមួយ​សេវា​បញ្ជូន​អ្នកជំងឺ ទៅ​ព្យាបាល​នៅ​បរទេស ពិសេស​ទីក្រុង London ចក្រភព​អង់គ្លេស​ផងដែរ​។​

​មន្ទីរ​សំរាក​ព្យាបាល រដ្ឋា​យ៉ាន់ (RADIAN CLINIC) មាន​ទីតាំងនៅ សង្កាត់​វាលវង់ ខណ្ឌ​7​មករា រាជធានី ភ្នំពេញ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ 023 215 507៕​

 
RADIAN CLINIC មន្ទីរ​សំរាក​ព្យាបាល​ដំបូង​នៅ​កម្ពុជា ព្យាបាល​ជនក្រីក្រ​ដោយ​ឥតគិតថ្លៃ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!