ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:49:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឆុំ វ​ត្តី កំពុងមាន​ទីផ្សា ក្រោយ​សម្តែង​ក្នុង​រឿង​ស្តេច​កន​

ភ្នំពេញ | 09 Aug 2017 09:31 | ដោយ៖ លំអង | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 333 | មតិ៖ 0
 

​តារា​សម្ដែង​ស្រី កញ្ញា ឆុំ វ​ត្តី មួយរយៈ​ពេលកន្លងមក​នេះ​សង្កេតឃើញថា មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​លើ​វិស័យ​សិល្បៈ ជាពិសេស​ការសម្ដែង​ខ្សែភាពយន្ត​ល្បីៗ​ជាច្រើន ដោយសារ​មាន​សម្រស់​ស្រស់ ផូរផង់ និង​សមត្ថភាព​ពី​ធម្មជាតិ ជំរុញ​ឲ្យ​នាង​កាន់​តែមាន​ភាពជោគជ័យ​ខ្លាំង​លើ​វិស័យ​សិល្បៈ​មួយ​នេះ​។​

​ជាក់ស្ដែង ឆុំ វ​ត្តី ទើបតែ​បញ្ចប់​ការថត​ខ្សែភាពយន្ត​ខ្មែរ​រឿង «​ហ្លួង​ព្រះស្ដេច​កន​» ដែលជា​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ ហើយ​បច្ចុប្បន្ន​នេះដែរ នាង​កំពុងតែ​ថត​ខ្សែភាពយន្ត​មួយទៀត​ហើយ​គឺ​រឿង «​អាគម​ស្បែក​ដាច​» ជាពិសេស​នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ទាំង​២ នេះ នាង​ក្ដោប​ក្ដាប់បាន​តំណែង​ជា​តួឯក​ស្រី​ទៀតផង​។​

​តារា​ស្រី​រូប​ស្រស់ ឆុំ វ​ត្តី បាន​កាន់តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​២​ផ្ទួនៗ​គ្នា ក្នុងនោះដែរ ខ្សែភាពយន្ត​ទី​១​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» នាង​បាន​សម្ដែង​ជា​មហេសី ទៅ​រៀប​អភិសេក​ជាមួយនឹង ស្ដេច​កន ដែលជា​ភរិយា​ដ៏​ល្អ​ម្នាក់ តាម​បម្រើ​បាយទឹក​ស្វាមី ហើយ​ប្ដី​របស់​នាង​មានកា​តព​កិច្ច​ទៅ​បម្រើ​ជាតិ មាតុភូមិ ។​

​ចំណែកឯ​ការសម្ដែង​ខ្សែភាពយន្ត​ទី​២ របស់​នាង​គឺ​រឿង «​អាគម​ស្បែក​ដាច​» ដែល​នាង​បាន​គ្រង​ឈុត​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដែល​មើលទៅ​ដូចជា​វីរៈនារី​មាន​ភាព​អង់អាច ក្លាហាន ការពារ ជាតិ​មាតុភូមិ​ពីស​ត្រូវ​ទាំងពួង ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ នាង​មាន​សម្រស់​កាន់តែ​ស្រស់ស្អាត​ទ្វេ​ឡើង និង គួរ​ឲ្យ​ស្រឡាញ់ នៅពេល​ស្លៀក​សំលៀកបំពាក់ កងរាជអាវុធហត្ថ កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្នែក​របស់​មហាជន​មួយកម្រិត​ទៀត​។​

​ជាមួយគ្នា​នោះដែរ នាង​ទើបតែ​បង្ហាញខ្លួន​ជាមួយ​ឈុត​ជា​កងរាជអាវុធហត្ថ​តែ​មិនទាន់​មានការ​បញ្ជាក់ថា​នាង​កំពុងតែ​ថត​ខ្សែភាពយន្ត​អ្វី​ឡើយ ដោយ​គ្រាន់តែ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​នៅលើ​បណ្តាញ​សង្គម​បញ្ជាក់ថា បានមក​ថត​នៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ផ្ញើជូន​បងប្អូន​កងរាជអាវុធហត្ថ​ជាពិសេស នឹង​បងប្អូន​ទាំងអស់ ក្នុង​បណ្ដាញ​សង្គម​ជួប​ជាមួយ​ពួកយើង​ទាំង​គ្នា​ក្នុង​រឿង​ថ្មី​ឆាប់ៗ​នេះ​»​។​

​គួរ​បញ្ជាក់ថា ឆុំ វ​ត្តី ហាក់​កំពុងមាន​សន្ទុះ​ខ្លាំង​លើ​ការងារ​ថត​ខ្សែភាពយន្ត ហើយ​កំពុង​តែមាន​ភាព​រីកចម្រើន​ខ្លាំង​លើ​វិស័យ​សិល្បៈ ដោយសារតែ​នាង​បានបង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ថ្មីៗ​ជាច្រើន ហើយ​ក្នុង​ខ្សែភាពយន្ត​មួយ​ដែល​បាន​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៦ រឿង​វិកល​ច​រិ​ក ដែល​សម្តែង​កញ្ញា​ផ្ទាល់ ក៏​កំពុងតែ​ចាក់​បញ្ចាំង​នៅតាម​បណ្តា​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​ថៃ​រួមគ្នា​ផងដែរ​៕

 
ឆុំ វ​ត្តី កំពុងមាន​ទីផ្សា ក្រោយ​សម្តែង​ក្នុង​រឿង​ស្តេច​កន​
 
ឆុំ វ​ត្តី កំពុងមាន​ទីផ្សា ក្រោយ​សម្តែង​ក្នុង​រឿង​ស្តេច​កន​
 
ឆុំ វ​ត្តី កំពុងមាន​ទីផ្សា ក្រោយ​សម្តែង​ក្នុង​រឿង​ស្តេច​កន​
 
ឆុំ វ​ត្តី កំពុងមាន​ទីផ្សា ក្រោយ​សម្តែង​ក្នុង​រឿង​ស្តេច​កន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!