ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:20:12 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជាមាននិស្សិត IT ច្រើន តែមិនសូវមានអ្នកចាប់ជំនាញនេះ

ភ្នំពេញ | 17 Aug 2017 08:58 | ដោយ៖ នរាហ៍ | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 225 | មតិ៖ 0
 

​បើទោះជា​ការពិត​គ្រប់​ក្រុមហ៊ុន​ត្រូវការ​មនុស្ស​ដែល​អាច​ដោះស្រាយបាន​ជាមួយ​កុំព្យូទ័រ​ក្តី ក៏ប៉ុន្តែ​មាន​សិស្ស​និស្សិត​តិចតួច​បំផុត​ដែល​បានជ្រើសរើស​ការសិក្សា​ផ្នែក IT​។​

 ហេតុផល​មួយ​ដែល​សំខាន់បំផុត ហេតុអ្វី​បានជា​សិស្ស​ជាច្រើន​ពុំ​ជ្រើសរើស​ការសិក្សា​ផ្នែក IT ព្រោះ​ពួកគេ​គ្មាន​អារម្មណ៍​ជឿជាក់ ធ្វើ​ឲ្យ​ពួកគេ​មាន​ភាពភ័យខ្លាច​ក្នុងការ​សាកល្បង​និង​យល់ដឹង បើទោះជា​ពួកគេ​ចូលចិត្ត​កុំព្យូទ័រ​ក៏ដោយ​។​

​ការសិក្សា​អំពី​កុំព្យូទ័រ​ហាក់​បើ​ដូចជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​មួយ មនុស្ស​ជួនកាល​ភ្ជាប់​កុំព្យូទ័រ​ជាមួយ magic trick ប៉ុន្តែ​ការពិត​កុំព្យូទ័រ​ពិតជា​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាង​អ្វីដែល​ពួកគេ​គិត​។ សិស្ស​តែងតែ​ផ្សារភ្ជាប់​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជាមួយ​គណិតវិទ្យា​ហើយ​ពិតណាស់​អ្នក​ចាំបាច់​ត្រូវធ្វើ​វា​យ៉ាង​ហ្មត់ចត់​និង​ផ្តោតទៅលើ code​។​

​អ្នក​អាច​ចេះ​សរសេរ​កូដ ទោះជា​អ្នក​មិន​ពូកែ​ជាមួយ​គណិតវិទ្យា​។  ជំហាន​ដំបូង ត្រូវ​ប្រាប់​ទៅកាន់​សិស្ស​អំពី​អ្វីដែល​អាចធ្វើ​ទៅ​បាន​ក្នុង​វិស័យ IT ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ព្យាយាម​។ ការពិត​នៃ​ការបង្រៀន IT គឺជា​ការបង្រៀន​អំពី​របៀប​នៃ​ការបង្កើត​អ្វីមួយ​។ តាមរយៈ​វិធីសាស្ត្រ​នេះ​សិស្សានុសិស្ស​នឹងមាន​អារម្មណ៍​ថា​ពួកគេ​មាន​ទំនុកចិត្ត​នៅពេលដែល​រៀន​អំពី IT​។ ពួកគេ​ដឹងថា ពួកគេ​អាច​យកគំនិត​មួយ​និង​ធ្វើ​វា​ឲ្យ​ក្លាយជា​ការពិត​។ ការបង្រៀន​ព័ត៌មានវិទ្យា​វា​គឺ​ដូចជា​ការបង្រៀន​ពី​របៀប​ក្នុងការ​ដោះស្រាយ​បញ្ហា​។ វា​មាន​សារប្រយោជន៍​ច្រើនណាស់​មិន​ត្រឹមតែ​នៅក្នុង​ការងារ​ប៉ុន្តែ​សំរាប់​ជីវិត​ប្រចាំថ្ងៃ​ផងដែរ​។​

​ឱកាស​ការងារ​ថ្មី​ត្រូវបាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​យោងទៅតាម​វេ​ប​សាយ​មួយ​ក្នុងចំណោម​វេ​ប​សាយ​ព័ត៌មាន​ការងារ​ល្បីៗ​ដូចជា “Everjobs.com.kh”​។ ភាគច្រើន​នៃ​ការងារ​ដែល​បាន​ស្វែងរក​គឺ IT និង​គ្រូបង្រៀន​។​

​ហេតុអ្វី​បានជា​ការអប់រំ​ព័ត៌មានវិទ្យា​ជា​គន្លឹះ​នៃ​ភាពជោគជ័យ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​?  ក្រុមហ៊ុន​កម្ពុជា​កំពុង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​អ្នកសរសេរ​កម្មវិធី អ្នក​រចនា​វេ​ប​សាយ និង​អ្នកឯកទេស​ផ្នែក​ព័ត៌មានវិទ្យា​ផ្សេងៗ​ទៀត​។ ហេតុអ្វី​? តើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?  សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស GDP របស់​ប្រទេស​កើន​ដល់ 7% នៅក្នុង​ឆ្នាំ 2016 និង​ក្នុង​ឆ្នាំ​2017 គួរតែ​បន្ត​ការកើនឡើង​ទៀត​។ នៅក្នុង​បរិបទ​នេះ​ក្រុមហ៊ុន​ជាច្រើន​ត្រូវការ​កម្លាំង​ពលកម្ម ប៉ុន្តែ​មិនមែន​គ្រប់​ប្រភេទ​នៃ​កម្លាំង​ពលកម្ម​នោះទេ ពួកគេ​ត្រូវការ​មនុស្ស​ដែលមាន​ជំនាញ​និង​ការបណ្ដុះបណ្ដាល អាចយ​ល់ពី​បច្ចេកវិទ្យា​ដែល​ថ្មី​ដើម្បី​គាំទ្រ​ការអភិវឌ្ឍន៍​ដើម្បី​ទទួលបាន​ជោគជ័យ​។ ពួកគេ​ត្រូវការ​មនុស្ស​ដើម្បី​បង្កើត​គេហទំព័រ applications និង​ច្រើន​ជាងនេះទៀត​។​

​បច្ចុប្បន្ន​មាន​កង្វះខាត​អ្នក​រចនា​វិ​ប​សាយ និង​អ្នកសរសេរ​កម្មវិធី​។ យុវជន​ជាច្រើន​ពុំទាន់​ដឹងថា​ពួកគេ​អាចបង្កើត​ជីវភាព​រស់នៅ​ជាមួយនឹង​ប្រភេទ​នៃ​ជំនាញ​បែបនេះ​។ 

​ឱកាស​ការងារ​ថ្មីៗ​កើតមាន​ជា​រៀងរាល់ថ្ងៃ​ទាំង​ក្រុមហ៊ុន​ក្រៅ​ស្រុក​និង​ក្នុងស្រុក​ជាច្រើន​។ ក្រុមហ៊ុន​ទាំងនោះ​ផ្តល់នូវ​ការប្រកួតប្រជែង​លើ​ប្រាក់​បៀរ​វត្ត​ន៏​ពីព្រោះ​ពួកគេ​ដឹង​ច្បាស់​ពី​គុណ​តម្លៃ​របស់​អ្នកជំនាញ​ខាង​កុំព្យូទ័រ​។ នេះហើយ​ជា​មូល​ហេតុដែល​ការបង្រៀន​ជំនាញ IT ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​មានការ​កើតឡើង​ជាបន្ទាន់​។​

​សេដ្ឋកិច្ចកម្ពុជា​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ជាច្រើន​ពី​អ្នកជំនាញ​ការងារ IT ក៏ដូចជា​ការអភិវឌ្ឍ​ន៍​ប្រទេស​។ យើង​អាច​មើលឃើញ​ឧ​ទា​ហរ​ណ៏​ប្រទេស​ជាច្រើន​ដូចជា សិង្ហ​បុរី​ឬ​កូរ៉េ​ដែល​បាន​ជ្រើស​យក​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ជឿនលឿន​។ នេះ​ជា​មូល​ហេតុដែល​ការសិក្សា​ផ្នែក IT ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។  ដោយ​កញ្ញា Carla Sab IT Academy STEP Cambodia www.cambodia.itstep.org itstepcambodia។

 
កម្ពុជាមាននិស្សិត IT ច្រើន តែមិនសូវមានអ្នកចាប់ជំនាញនេះ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!