ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:22 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

៥​យ៉ាង​ដែល ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​

ភ្នំពេញ | 21 Aug 2017 08:58 | ដោយ៖ ហុងលី | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 143 | មតិ៖ 0
 

​ការដែល​ញ៉ាំ​អាហារ​រាល់ថ្ងៃ​ប្រហែលជា​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​បាន​។ បើសិនជា​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្ការ​ជំងឺ​ផ្តាសាយ​នោះ ជំ​ហ៊ាន​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​រក​ទិញ​អាហារ​ណា​ដែល​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​អាហារ ៥​ប្រភេទ​ដែល​អាចមាន​ប្រយោជន៍​ចំពោះ​រឿងនេះ​។​

​ម្ទេស​ប្លោក​ពណ៌​ក្រហម​
​ម្ទេស​ប្លោក​មាន​វីតាមីន C ដែល​ល្អ​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ វា​ក៏​សម្បូរ​ទៅដោយ​សារធាតុ Beta-carotene ផងដែរ​។ ក្រៅពី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ វីតាមីន C ប្រហែលជា​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ខណៈពេលដែល Beta-carotene ជួយ​ថែរក្សា​ភ្នែក​។​

​ប្រូ​ខូ​លី​
​ប្រូ​ខូ​លី​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ វា​ផ្ទុក​ទៅដោយ​វីតាមីន A, C និង E ព្រមទាំង​អង់​ទី​អុកស៊ីដ​ង់​ផ្សេងៗ​ទៀត និង​ជាតិ​សរសៃ​ផងដែរ​។ គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទាញ​ប្រយោជន៍​ពី​បន្លែ​មួយ​នេះ​បាន​យ៉ាង​ល្អ​នោះ​គឺ​ចម្អិន​វា​សិន​មុននឹង​ញ៉ាំ​។​

​ខ្ញី​
​ខ្ញី​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​តែ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​បានដែរ​។ ខ្ញី​ជួយ​បន្ថយ​ការ​រលាក ដែល​អាច​ដោះស្រាយ​ការឈឺ​បំបង់​ករ និង​បញ្ហា​រលាក​ផ្សេងៗ​ទៀត​បាន​។ ខ្ញី​ក៏​អាច​បន្ថយ​ការ​ចង្អោ​បានដែរ​។ តាម​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​សត្វ​បាន​ឲ្យ​ដឹងថា ខ្ញី​ប្រហែលជា​ជួយ​បន្ថយ​ការឈឺចាប់​រ៉ាំរ៉ៃ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ទៀតផង​។​

​តែ​បៃតង​
​ទាំង​តែ​បៃតង និង​ខ្មៅ​គឺ​ផ្ទុក​ទៅដោយ​សារធាតុ flavonoids ដែលជា​អង់​ទី​អុកស៊ីដ​ង់ ប៉ុន្តែ​តែ​បៃតង​មាន​សារធាតុ Epigallocatechin Gallate (EGCG) ជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង សម្រាប់​ជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។​

​ល្ហុង​
​ល្ហុង​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅដោយ​វីតាមីន C ខ្ពស់​ដែរ​។ ក្រៅពីនេះ​វា​ក៏មាន​អង់ស៊ីម​រំលាយ​អាហារ ដែល​ល្អ​សម្រាប់​ផ្លូវ​រំលាយ​អាហារ​ផង និង​ប្រឆាំង​ការ​រលាក​ផង​។ ល្ហុង​មាន​វីតាមីន B ប៉ូ​តា​ស្យូ​ម និង Folate ដែល​សុទ្ធសឹង​តែមាន​ប្រយោជន៍​ចំពោះ​សុខភាព​ទូទៅ​៕


​ដកស្រង់​ពិសេស​ពី​៖www.health.com.kh
 

 
៥​យ៉ាង​ដែល ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!