ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:52:44 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​ជនជាតិ​ជប៉ុន សម្រេច​មិន​ទៅ​បុណ្យសព​ឪពុក​នៅ​ជប៉ុន ព្រោះ​ជាប់​ដឹកនាំ U18 កម្ពុជា

ភ្នំពេញ | 26 Aug 2017 08:52 | ដោយ៖ មាន ពិសី | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 164 | មតិ៖ 0
 

​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​ជនជាតិ​ជប៉ុន លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨ និង​១៩​ឆ្នាំ បានសម្រេច​ចិត្ត​ជ្រើសរើស​ការដឹកនាំ​ក្រុម U18 កម្ពុជា ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នៅ​មី​យ៉ាន់​ម៉ា ដោយ​លុបចោល​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​ពិធីបុណ្យ​ឪពុក​បង្កើត​របស់ខ្លួន​។​

 
​យោងតាម​ការផ្សាយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឪពុក​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inoue Kazunori ទើបតែ​ទទួលមរណភាព​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ស្របពេល​ដែល​លោក​ត្រូវ​ដឹកនាំ U18 កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នា​ថ្ងៃអាទិត្យ ហើយ​ត្រៀមខ្លួន​ចូលរួម​ការប្រកួត AFF U18 Championship 2017 នៅ​មី​យ៉ាន់​ម៉ា​។​
 
​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ បាន​ពន្យល់​ហេតុផល​ថា​៖ «​នៅពេល​ឪពុក​របស់ខ្ញុំ​គាត់​នៅរស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំអោយ​កម្ពុជា​ចាញ់​»​។​
 
U18 កម្ពុជា​នឹងចូលរួម​ការប្រកួត AFF U18 Championship 2017 នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១២ ខែកញ្ញា ដោយ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Kazunori ស្ថិត​ពូ​ល A ជាមួយ ថៃ ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត ឡាវ និង​សិង្ហ​បុរី​៕​

 
 ​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​ជនជាតិ​ជប៉ុន សម្រេច​មិន​ទៅ​បុណ្យសព​ឪពុក​នៅ​ជប៉ុន ព្រោះ​ជាប់​ដឹកនាំ U18 កម្ពុជា
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!