ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:46:51 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ផលិតករ​រឿង វិញ្ញាណ​សំរាម ចង់​ចាក​បញ្ចាំង​តាម​ភូមិ​ឃុំ បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ | 29 Aug 2017 10:33 | ដោយ៖ លំអង | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 260 | មតិ៖ 0
 

​ភាពយន្ត​ថ្មី​មួយ​និយាយ​ពី​ការស្រលាញ់​បរិស្ថាន និង​បង្ហាញ​ពី​ផលប៉ះពាល់​ពី​បញ្ហា​សំរាម ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅតាម​បណ្តា​ភូមិ​ឃុំ​របស់​ប្រជាពលរដ្ឋ​នាពេល​ខាងមុខនេះ​។  នេះ​បើតាម​ការ​បញ្ចាក់​របស់​លោក ហែម វណ្ណា ជា​ផលិតករ​។ 

​ភាពយន្ត​ខ្មែរ​មាន​ចំណងជើង​ថា វិញ្ញាណ​សំរាម គឺជា​វណ្ណ​កម្ម​ថ្មី​មួយ​របស់លោក ហែម វណ្ណា បន្ទាប់ពី​បាន​សិក្សា​ពី​ផលប៉ះពាល់​ទៅលើ​បញ្ហា​សំរាម អនាម័យ និង​កិច្ចការពារបរិស្ថាន​នាពេល​កន្លងមក​។ ដោយ​ក្នុងនោះ​លោក​បាន​បញ្ជាក់ថា ការផលិត​ភាពយន្ត​នេះ គឺមាន​ការខ្វះខាត​ថវិការ​ផលិត ដោយមាន​ការចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទើប​អាច​ផលិតភាព​យន្ត​នេះ​ឡើង​។ 

​ក្រៅពីនេះ​លោក​បាន​បញ្ជាក់ថា ភាពយន្ត​នេះ និង​ត្រៀម​ចាក់​បញ្ចាំង​នៅតាម​បណ្តា​ភូមិ​ឃុំ ដើម្បី​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់​អំពី​បញ្ហា​អនាម័យ សំរាម និង​បង្កើន​ការយល់ដឹង​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ដឹង​ពី​ការការពារ​បរិស្ថាន​ក្នុងភូមិ​ឃុំ​របស់ខ្លួន និង​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទំលាប់​បោះ​សម្រាម​ចោល​ផងដែរ​។ 

​តែ​ទោះជា​យ៉ាងណា​លោក ហែម វណ្ណា បញ្ជាក់ថា លោក​ពុំទាន់​មាន​ថវិការ​គ្រប់គ្រាន់​ក្នុងការ​ចំណាយ​ច្រើន​ទៅលើ​ការដាក់​បញ្ចាំង​នៅឡើយ គឺ​លោក​កំពុង​រង់ចាំ ការជួយជ្រោមជ្រែង​ពី​អង្គការ ក៏ដូចជា​សប្បុរសជន​ក្នុងការ​ចូលរួម​ជួយ​សង្គម និង​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៅលើ​បញ្ហា​សំរាម​ទាំងនេះ​៕

 
ផលិតករ​រឿង វិញ្ញាណ​សំរាម ចង់​ចាក​បញ្ចាំង​តាម​ភូមិ​ឃុំ បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ
 
ផលិតករ​រឿង វិញ្ញាណ​សំរាម ចង់​ចាក​បញ្ចាំង​តាម​ភូមិ​ឃុំ បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!