ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:22:06 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ

ភ្នំពេញ | 30 Aug 2017 09:09 | ដោយ៖ នរាហ៍ | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 168 | មតិ៖ 0
 

​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​កីឡា​ស៊ី​ហ្គេម SEA Games លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្រុមកីឡា​ប៉េតង់ ដែល​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​នារី ដោយ​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ រួមទាំង​ប្រតិភូ​មួយចំនួន បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ​។ នេះ​បើ​យោងតាម​កម្មវិធី នៃ​ការធ្វើដំណើរ​មាតុភូមិ​វត្ត​ន៍​របស់​ប្រតិភូ ថ្នាក់ដឹកនាំ និង​អត្ត​ព​លិ​ក​កម្ពុជា​។​

​ដោយឡែក​វីរ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​កីឡាករ​គុន​ខ្មែរ ឃឹម ឌី​ម៉ា ដែល​ឈ្នះ​មេដាយមាស SEA Games ដូចគ្នា​ដែរនោះ នឹងធ្វើ​ដំណើរ​មកដល់​កម្ពុជា នៅ​ថ្ងៃ​បន្ដបន្ទាប់ ពោលគឺ សៀវ​ម៉ី នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា និង​កីឡាករ ឃឹម ឌី​ម៉ា រួមទាំង​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ ត្រូវធ្វើ​ដំណើរ​មក​មាតុភូមិ​របស់ខ្លួន បន្ទាប់ពី​ចូលរួម​ពិធី​បិទ​ការប្រកួត​ផ្លូវការ​នៅ​រាត្រី​ថ្ងៃទី​៣០ ខែសីហា​ស្អែក​រួច​។​

​សូមបញ្ជាក់ថា ស៊ី​ហ្គេម​ឆ្នាំនេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក ២៤​ប្រភេទ​កីឡា​ទៅ​ចូលរួម ដែល​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥-៣០ ខែសីហា ហើយ​ជា​លទ្ធផល​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប ១៧​វិញ្ញាសា រួមមាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២ ដែល​ដណ្ដើមបាន​ដោយ​ក្រុមកីឡា​ប៉េតង់ (​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៣), កីឡា​គុន​ខ្មែរ (​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២), កីឡា​តេ​ក្វាន់​ដូ (​មាស​១ និង​សំរឹទ្ធ​៣), កីឡា​សី​ឈី​ន​ឡូ​ន (​សំរឹទ្ធ​២), កីឡា​វាយ​កូន​បាល់ (​សំរឹទ្ធ​១) និង​កីឡា​ជិះសេះ (​សំរឹទ្ធ​១)​។​

​លទ្ធផល​នេះ បានធ្វើ​ឲ្យ​កម្ពុជា បន្ដ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ លើ​ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ខណៈ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ឈរ​លេខ​១ ក្រោយ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ តែ​ក៏មាន​ការមិន​ពេញចិត្ត​ចេញ ពី​ប្រទេស​មា​ជិ​ក​អាស៊ាន​ខ្លះ​ដែរ​៕​

 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់ SEA Games មកដល់​កម្ពុជា​ហើយ កាលពី​ម្សិលមិញ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!