ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:57 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វិស្វកម្ម​គីមី​-​អាហារ មុខជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ និង ទៅ​អនាគត​

ភ្នំពេញ | 04 Sep 2017 08:23 | ដោយ៖ សម្បត្តិ | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 199 | មតិ៖ 0
 

​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​លើ​ផ្នែក​ចំណីអាហារ​មានដូចជា ការប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ទៅក្នុង​អាហារ និង ការខ្វះខាត​នូវ​រោងចក្រ​ធំៗ​ដើម្បី​កែច្នៃ​ចំណីអាហារ​ជាដើម​។​

​បើតាម​ការលើកឡើងរ​បស់ កញ្ញា ហោ ស៊ីវ​ម៉ី ជា​អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ទេពកោសល្យ​គីមី និង អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ឲ្យ​ដឹងថា មុខជំនាញ គីមី និង អាហារ​គឺជា​ជំនាញ​បច្ចេកទេស​មួយ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​។ 

​កញ្ញា​បាន​បន្តថា មុខជំនាញ​នេះ​គឺ​សិក្សា​មួយផ្នែក​ផ្ដោតទៅលើ​វិស្វកម្ម​គីមី និង មួយផ្នែក​ទៀត​គឺ​ទាក់ទង​នឹង​វិស័យ​ចំណីអាហារ​។ ក្នុងនោះ​រួមមាន​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ការថែរក្សា​ចំណីអាហារ បច្ចេកទេស​នៃ​ការ​វេច​ខ្ចប់ និង ការសិក្សា​លើ​ពពួក​អតិសុខុមប្រាណ​នៅក្នុង​អាហារ​ជាដើម​។​

​លើសពីនេះទៅទៀត ប្រទេស​កម្ពុ​ជាមាន​សក្ដា​នុព​ល​លើ​ផ្នែក​ធនធាន​ចំណីអាហារ​ជាច្រើន​ប្រភេទ​ដូចជា ត្រី​ទឹកសាប ស្រូវ គ្រាប់​ធញ្ញជាតិ និង ផ្លែឈើ​ជាដើម​។ ទាំងអស់នេះ​គឺ​សុទ្ធតែ​អាច​កែច្នៃ​ជា​ចំណីអាហារ​ដែលមាន​អនាម័យ និង ស្របតាម​ស្តង់ដា​អន្តរជាតិ​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស បាន​។ តួយ៉ាង​ការផលិត​ប្រហុក​ត្រី​ដែលមាន​គុណភាព ការផលិត​អាហារ​ក្រៀម តំណាប់​ផ្លែឈើ និង ការកែច្នៃ​ជា​ទឹក​ផ្លែឈើ​កំប៉ុង​ជាដើម​។ ប្រការនេះ​នឹង​ជួយ​ដល់​ការពង្រីក​ទីផ្សារ​សម្រាប់​កសិករ​ផង ជួយ​បង្កើន​តម្លៃ​ផលិតផល​កសិកម្ម​ផង និង ជួយ​លើកស្ទួយ​ជីវភាព​របស់​ពួកគាត់​ផងដែរ​។​

​ជាក់ស្ដែង កន្លងមកនេះ ដេ​ប៉ា​តឺ​ម៉​ង់ គីមី និង អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បានធ្វើការ​ស្រាវជ្រាវ​លើ​ចំណុច​មួយចំនួន​ដូចជា ការសិក្សា​លើ​សារធាតុចិញ្ចឹម​របស់​ប​ន្លែ​ផ្លែឈើ​ក្នុងប្រទេស​កម្ពុជា ការកែច្នៃ​ចំណីអាហារ​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​គម្រោង​គាំទ្រ និង ថែរក្សា​បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​ទៀតផង​។ 


​សរុបមក ជំនាញ​គីមី និង ចំណីអាហារ​មាន​សារប្រយោជន៍​ជាខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​ពេលបច្ចុប្បន្ន និង ទៅ​អនាគត ព្រោះ​រក្សា​នូវ​សុវត្ថិភាព​ចំណីអាហារ ការកែច្នៃ​អាហារ​ចេញពី​ប្រភព​ធម្មជាតិ​ដែល​សម្បូរបែប និង ការពង្រីក​ទីផ្សារ​ផ្នែក​ចំណីអាហារ​ជូន​ដល់​ប្រជាជន​កម្ពុជា​ទៀតផង​។​

 
វិស្វកម្ម​គីមី​-​អាហារ មុខជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ និង ទៅ​អនាគត​
 
វិស្វកម្ម​គីមី​-​អាហារ មុខជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ និង ទៅ​អនាគត​
 
វិស្វកម្ម​គីមី​-​អាហារ មុខជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ និង ទៅ​អនាគត​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!