ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:51:08 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ថ្នាំ​មហារីក​រកឃើញវិធីទប់ស្កាត់បាន​ហ៊ី​វ​

| 11 Sep 2017 08:44 | ដោយ៖ ស៊ីណា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 413 | មតិ៖ 0
 

​ថ្នាំ​មហារីក​ថ្មី​ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​កំពុង​ពិសោធន៍​ត្រូវបាន​រកឃើញ​មាន "​ឥទ្ធិពល​បន្ទាប់បន្សំ​" មួយ​គួរ​ភ្ញាក់ផ្អើល ទប់ស្កាត់បាន​កោសិកា​ហ៊ី​វ ។​"​របកគំហើញ​របស់​យើងខ្ញុំ​កើតចេញពី​ភាព​អស់សង្ឃឹម​បណ្ឌិត Melanie Ott នៅ​វិទ្យាស្ថាន Gladstone (​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​) ឲ្យ​ដឹង ។ ការពិត​ដំបូង​ពួក​អ្នកវិទ្យាសាស្ត្រ​មាន​ការមិនសប្បាយចិត្ត​ដោយសារ​ថ្នាំ​មហារីក​របស់គេ​បង្ហាញ​សកម្ម​ភាពមិនប្រក្រតី​ក្នុងពេល​ពិសោធន៍ ។​


​របប​គំហើញ​ថ្មី​ត្រូវបាន​សង្ឃឹមថា នឹង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​ឲ្យ​អ្នកជំងឺ​ហ៊ី​វ បណ្ឌិត Ott ឲ្យ​ដឹងថា ក្រោយពេល​ពិសោធន៍​លទ្ធភាព​ប្រឆាំង​មហារីក​របស់​ថ្នាំ​ថ្មី​ឈ្មោះ JQ មួយ​បង្ហាញ​លទ្ធផល​មិន​ពេញចិត្ត​មួយចំនួន ក្រុម​ស្រាវជ្រាវ​ចាប់ផ្តើម​តម្រង់​គោលដៅ​ទៅក្នុង​ប្រូតេអ៊ីន BDR4 ស្ថិតក្នុង​ថ្នាំ​និង​រកឃើញ "​កូនសោ​" ព្យាបាល​ហ៊ី​វ ។​

​ក្រៅពី​ការទប់ស្កាត់ , បង្ក្រាប​ការរីកចម្រើន​របស់​វីរុស​ហ៊ី​វ​ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា នឹង​ប្រើ BDR4 ដើម្បី​រំញោច​វីរុស​ហ៊ី​វ "​ភ្ញាក់​" ដើម្បី​មានឱកាស​កំទេច​ដល់​ឫសគល់​វា ។​
​សមិទ្ធផល​ដំបូង​របស់​ការស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​វិទ្យាសាស្ត្រ Molecular Cell ។​

​ប្រសិន​ជោគជ័យ​ខ្លាំង យុទ្ធសាស្ត្រ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ហ៊ី​វ​ប្រើ​វិធី​ព្យាបាល​នេះ​មាន​ពេលវេលា​ផ្អាក​ថ្នាំ​បណ្តោះអាសន្ន​ដល់​រាប់​ឆ្នាំ​មុនពេល​វីរុស​ធ្វើ​សកម្មភាព​ឡើងវិញ​។ ក្នុងអំឡុងពេល​ផ្អាក​បណ្តោះអាសន្ន ប្រព័ន្ធ​ភាពស៊ាំ​អាច​ខ្លាំង​គ្រប់​ដើម្បី​រួមផ្សំ​ជាមួយ​វិធី​ព្យាបាល​ផ្សេងៗ​កម្ចាត់​ចោល​វីរុស​ពេល​វា​បះបោរ ។​
​បច្ចុប្បន្ន​អ្នកជំងឺ​ប្រើ​ថ្នាំ​ទប់ស្កាត់​ហ៊ី​វ​ត្រូវ​លេបថ្នាំ​រាល់ថ្ងៃ​អស់​១​ជីវិត ៕​

 
ថ្នាំ​មហារីក​រកឃើញវិធីទប់ស្កាត់បាន​ហ៊ី​វ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!