ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:49:00 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចិនពិចារណាការហាមឃាត់ការផលិតរថយន្តដើរដោយថាមពលផូសីុល

ប្រទេសចិន | 12 Sep 2017 10:36 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 65 | មតិ៖ 0
 

ដោយសារតែបញ្ហាបរិស្ថានដូចជាការឡេីងកំដៅលេីភពផែនដី បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបដូចជា បារាំងនិងអង់គ្លេស កំពុងតែគ្រោងហាមឈាត់ការផលិត​និងលក់រថយន្តប្រេីប្រេងសាំងនិងម៉ាហ៊្សូតចាប់តាំង ពីឆ្នាំ ២០៤០។  ទន្ទឹមនឹងនោះចិនដែលធ្លាប់ជា​ប្រទេស​​ជាប់ឈ្មោះ​អាក្រក់​​ខាង​ផ្នែក​បំពុល​បរិស្ថាន តែពេល​នេះ​ ប្រទេសរបបកុម្មុយនិស្តមួយនេះ ក៏​កំពុង​ពិចារណា​ និង​ធ្វើ​ការ​ស្រាវ​​​ជ្រាវ​​​​លើ​​​​ប្រធានប​ទ​នេះផងដែរ។ 

ចិនជាទី​ផ្សារ​រថយន្ត​ដ៏​ធំ​បង្អស់​នៅលើ​ពិភពលោក​ បាន​ប្រកាស​​ថា​កំពុង​សិក្សា លើ​​កាល​បរិច្ឆេទ​ សម្រាប់​ការហាម​ឃាត់​ការ​ផលិត​ និង​លក់​រថយន្ត​ ដើរ​ដោយ​ថាមពល​ផូស៊ីល (ប្រេង​ម៉ាហ្ស៊ូត និង​ប្រេង​សាំង)។  យោងតាម​សេចក្តី​ជូន​ដំណឹង​របស់អនុរដ្ឋមន្ត្រី​​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា នៅ​ចំពោះ​មុខ​វេទិកា​រថយន្ត​ក្រុង​ជៀនជិន Tianjin។  នេះ​ជា​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា ក្នុង​អត្ថន័យ​ផ្តល់​សន្ទុះ​​ដល់​ការ​អភិវឌ្ឍន៍​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គីសនីក្នុងប្រទេសនេះ។

ប្រទេសចិន​នឹង​មាន​ការ​ប្តូរ​ផ្លាស់​ស៊ីជម្រៅ​ខ្លាំង ក្នុង​វិស័យ​បរិស្ថាន​ និង​ឧស្សាហ​​​​​​កម្ម​រថយន្ត ដែលនឹងតម្រូវអោយក្រុមហ៊ុន​ទាំង​ឡាយ​បង្ខំ​ចិត្ត​គោរព​តាម​បទ​បញ្ជា ប្រឹង​សន្សំ​សំចៃ​ការប្រើរថយន្ត​​ដើរ​ដោយ​ថាមពល​ចាស់ (ប្រេង) និង​ងាក​ទៅ​អភិវឌ្ឍន៍​​​រថយន្ត​​ប្រើ​ថាមពល​ស្អាត​​​ យោងតាមប្រសាសន៏លោក​​​រដ្ឋមន្ត្រី។

យោងតាមតួលេខកាលពីឆ្នាំកន្លងទៅ ចិន​ជា​ទីផ្សារ​រថយន្ត​លំដាប់​លេខ​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​ការ​លក់កើន​ឡើង​​​ដល់​ទៅ​១៤% ពោល​គឺ​២៨​លាន​គ្រឿង ក្នុង​នោះ ជាង​២៤​លាន​គ្រឿង​ជាការ​ទិញ​ប្រើ​របស់​ឯកជន រីឯការ​លក់​រថយន្ត​ប្រើ​ថាមពល​ស្អាតវិញ តំណាង​ឱ្យ​​តែ​១,៧%​ប៉ុណ្ណោះ។​ ប៉ុន្តែទីផ្សារ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង និងមាន​និន្នាការ​​ស្ទុះ​ឡើង​យ៉ាង​គំហុក​ ដល់​ទៅ ៥៣% កាលពី​ឆ្នាំ​២០១៦ ដោយ​សារ​តែ​រដ្ឋាភិបាល​​​មាន​នយោបាយ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​និង​សម្រួល​ការ​ផ្តល់​ផ្លាក​លេខ​ ចំពោះ​រថយន្ត​ប្រើ​អគ្គីសនី។

រដ្ឋាភិបាលកុម្មុយនិស្តចិន បាន​​ជំរុញនិង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ផង​ និង​ផ្តល់​កម្លាំង​ដល់​ក្រុមហ៊ុន​ឧស្សាហកម្ម​រថយន្ត​ផង ដោយ​បាន​លើក​​ច្បាប់ដំឡើង​​កូតាកម្ចី​ហិរញ្ញវត្ថុ​​​​​​​ទិញរថយន្ត​ស្អាត​ ចាប់​ពី​ដើម​ឆ្នាំ​២០១៨នេះត​ទៅ៕

 
ចិនពិចារណាការហាមឃាត់ការផលិតរថយន្តដើរដោយថាមពលផូសីុល
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!