ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:40:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ

អន្តរជាតិ | 12 Sep 2017 10:40 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 127 | មតិ៖ 0
 

តាមប្រសាសន៏របស់លោក Zeid Ra'ad AlHussein ជាឧត្តមស្នងការអង្គការសហ​​​ប្រជា​​​​​​ជាតិ​​​​​​​​​ទទួល​​​បន្ទុកផ្នែកសិទ្ធិមនុស្សបាននិយាយថា “ ស្ថានភាពជនស្លូតត្រង់​​​មូស្លីម​​​រ៉ូហ៊ីងយ៉ានៅ​​​ក្នុង​​​ប្រ​​​ទេស​​​ភូមាគឺជាឧទាហរណ៍មួយនៃការសម្អាត​​​ជន​​​ជាតិ​​​​​​ភាគ​​​តិច ”។ លោកបានបន្តទៀតថា​​​ “​​​ ការបង្ក្រាបដែលធ្វើឡើងដោយ​​​កង​​​កម្លាំង​​​យោធាភូមាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ាគឺមិនមានសមាមាត្រ​​​ច្បាស់​​​លាស់និងជាផ្នែកមួយនៃការសម្អាតជាតិពន្ធុមួយ​​​ ”​​​ ។

ថ្លែងទៅកាន់សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein បានអំពាវនាវឱ្យរដ្ឋាភិបាលភូមា “ បញ្ចប់ការធ្វើប្រតិបត្តិ​​​ការយោធាដ៏ឃោរឃៅដែលកំពុងប្រព្រឹត្តទៅលេីជនជាតិរ៉ូហីុងយ៉ា ហេីយត្រូវមានការទទួលខុសត្រូវចំពោះ អំពេីរំលោភបំពានទាំងអស់ដែល​​​បានកេីត​​​ឡើង ”។

លោក Zeid Ra'ad Al Hussein បានបញ្ជាក់ក្នុងពេលបើកសម័យប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សានៅទីក្រុងហ្សឺណែវថា​​​​​​ “ កាលពីថ្ងៃទី ២៤ ខែមីនា ក្រុមប្រឹក្សាសិទ្ធិ​​​មនុស្សអង្គការសហប្រជាជាតិបានបង្កើត “បេសកកម្មអន្ដរជាតិឯករាជ្យ” ដើម្បីស៊ើបអង្កេតការរំលោភបំពានដោយយោធាភូមាទៅលេីជនជាតិរ៉ូហីុងយ៉ា តែត្រូវបានរដ្ឋាភិបាលភូមាបដិសេធមិនឱ្យអ្នកជំនាញចូលទៅស៊ើបអង្កេត ស្ថានភាពបែបនេះហាក់ស្តែងឪ្យឃេីញថា វាជាគំរូមួយនៃការលាងសម្អាតជនជាតិភាគតិច” ។

ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេចាត់ទុកថាជាជនបរទេសរស់នៅខុសច្បាប់ក្នុងប្រទេសនេះ ទោះបីអ្នកខ្លះរស់នៅជាច្រេីនជំនាន់ក៏ដោយ។ យោងតាមព័ត៌មានចុងក្រោយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា សមាជិកនៃជនជាតិភាគតិចមូស្លីមរ៉ូហីុងយ៉ាជាង 300.000 នាក់​​​​​​រស់​​​នៅក្នុង​​​ រដ្ឋរ៉ាក់ឃីន បានរត់ភៀសខ្លួនទៅកាន់ប្រទេស​​​បង់ក្លា​​​ដែស​​​ ចាប់តាំងពី​​​ថ្ងៃទី ២៥ ខែសីហា។ ទន្ទឹមនឹងនោះ អង្គការនេះក៏បានទទួលរបាយការណ៍ជា​​​ច្រើន​​​និងរូបភាពផ្កាយរណបដែលបង្ហាញពីកម្លាំងសន្តិសុខនិងកងជីវពល​​​មូលដ្ឋានភូមាដុតផ្ទះសម្បែងជនជាតិរ៉ូហ៊ីងយ៉ាហើយនិងរបាយការណ៍ជាបន្តបន្ទាប់អំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ រួមទាំងការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងរត់គេចខ្លួនទៀតផង។

កាលពីថ្ងៃអាទិត្យក្រុមឧទ្ទាមរ៉ូហីុងយ៉ាបានប្រកាសជាឯកតោភាគីពីការឈប់បាញ់រយះពេលមួយខែ ប៉ុន្តែរដ្ឋាភិបាលភូមាបានឆ្លើយតបថាខ្លួនមិនចរចាជាមួយ "ពួកភេរវជន" ឡេីយ៕

 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
អង្គការសហប្រជាជាតិ ៖ ជនរងគ្រោះរ៉ូហីុងយ៉ាជាឧទាហរណ៏នៃការសម្អាតជាតិពន្ធុមួយ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!