ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:45:41 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

U16 កម្ពុជាត្រៀមប្រកួតAFC Championship 2018

កីឡា | 12 Sep 2017 13:49 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 176 | មតិ៖ 0
 

តាម​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​ឲ្យដឹង​ថា ក្រុម U16 កម្ពុជា ចំនួន ២៦ នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U16 Championship 2018 នៅ​ប្រទេស​ម៉ុងហ្គោលី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ខាងមុខ​នេះ។

ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល​លោក Lee Tae Hoon រួមទាំង​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ជាង ៨ ព្រឹក​ថ្ងៃអង្គារនេះឆ្ពោះទៅកាន់ ណងឆូក ប្រទេស​ថៃ ដេីម្បីហ្វឹកហាត់​រហូតដល់​ថ្ងៃ​អាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី ១៨ ខែ​កញ្ញា ក្រុម​កម្ពុជា នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​ម៉ុងហ្គោលី តែម្តង។

លោក Lee Tae Hoon បាន​ជ្រើសរើស​ទៅ​ហាត់​នៅ​ថៃ ដើម្បី​ត្រៀម​ការប្រកួត AFC U16 Championship 2018​​​ មានបេក្ខភាព​កីឡាករដូចជា  ភី រីណា, ប៊ុនធឿន ប៊ុនណារ៉ុង, ឈម ពេជ្រពន្លឺ, ប៉ែន សាន់តាណា, ជា សុខម៉េង, ផៃ ម៉េង​ឆឹង, តាំង ប៊ុនឆៃ, ថង លីម៉ិញ, ជូ ស៊ិនទី, រី លាភ​ផេង, ធី លាង, ស្រី ពិសិទ្ធ, លីន តារាដេវិទ្យ, វន សុខៃតូ, អ៊ាន ពិសី, សួង ដាវីត, គង់ ភ័​ត្រា និង លី ម៉ាឯល ជា​យុវជន​ថ្នាល​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី កីឡាករ សេង សម្បត្តិ មកពី​ប៉ៃលិន កីឡាករ ចាន់ ហួង មកពី​ក្រុម​អធិរាជ​ភ្នំស្វាយ កីឡាករ មីត សាម៉ើល របស់​ក្រុម​បឹងកេត កីឡាករ រស់ ដារ៉ា​ពេជ្រ, រឿន សា​វីត, ទួត សរ៉ូត និង ជឹម ណាវីន របស់​ភ្នំពេញ​ក្រោន និង​កីឡាករ ចាន់ សារ៉ា​ពេជ្រ មកពី​ក្រុង​ព្រះសីហនុ។

សូមរម្លឹកផងដែរថា កីឡាករ​ទាំង ២៦ នាក់ ដែល​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់ ត្រៀម​ការប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U16 Championship 2018 នេះគឺ​ភាគ​ច្រើន​ជា​កីឡាករ ដែល​ទើប​បាន​ចេញ​ទៅ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF U15 Championship នៅ​ប្រទេស​ថៃ កាល​ពីខែ​កក្កដា ឆ្នាំ ២០១៧ កន្លង​មក​នេះ ដោយ​កាល​នោះ​ក្រុម U15 កម្ពុជា បាន​ចាញ់​ក្រុម​វៀតណាម ២-១ ឈ្នះ​ក្រុម​ហ្វីលីពីន ៤-០ ឈ្នះ​ទីម័រ​ខាងកើត ១-០ ចាញ់​ប្រ៊ុយណេ ២-០ និង​ចាញ់​ម៉ាឡេស៊ី ៤-២។

ការប្រកួត​ជម្រុះ​ពាន AFC U16 Championship 2018 នេះ​ចែក​ចេញជា ១០ ពូល មាន​ក្រុម​តំណាង​ឲ្យ​ប្រទេសអាស៊ី​ចំនួន ៤៥ ក្នុង​តំបន់​ចូលរួម។ ចំណែក​ក្រុម U16 កម្ពុជាឈរ​នៅ​ពូល I ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ម៉ុងហ្គោលី អូស្ត្រាលី និង​វៀតណាម ហើយ​ពូល​មួយ​នេះ នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី ២០ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី ២៤ ខែ​កញ្ញា៕

 
U16 កម្ពុជាត្រៀមប្រកួតAFC Championship 2018
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!