ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:47:33 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មនុស្សជាច្រេីនស្លាប់ក្នុងការវាយប្រហារមួយនៅអេហ្សីុប

ប្រទេសអេហ្សីុប | 12 Sep 2017 14:16 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 79 | មតិ៖ 0
 

ក្រសួងមហាផ្ទៃអេហ្ស៊ីបបាននិយាយថាមនុស្សជាច្រើនបានស្លាប់កាលពីថ្ងៃចន្ទ នៅភាគខាងជើងនៃឧបទ្វីបស៊ីណាយ (Sinai) ក្នុងការវាយប្រហារទៅលើកង​​​កម្លាំង​​​សន្ដិសុខ។ ការវាយប្រហារនេះត្រូវបានប្រកាសដោយអង្គការរដ្ឋ​​​ឥស្លាម​​​ជីហាដថាជាទង្វេីរបស់ខ្លួន ដែលបានបញ្ចេញនៅក្នុងសារមួយបានផ្សព្វផ្សាយដោយភ្នាក់ងារឃោសនារបស់អង្គការរដ្ឋអីុស្លាម Aamaq មួយនេះ ។

យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថារថយន្តមួយគ្រឿងបានផ្ទុះឡើងនៅក្នុងក្បួនសន្តិសុខឆ្លងកាត់ទីក្រុង Bir Al-Abed នៅភាគខាងជើងនៃឧបទ្វីបស៊ីណៃ។ ប្រភពពេទ្យនិងសន្តិសុខបានរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់ 18 នាក់បានស្លាប់។ ភ្លាមៗនោះ គេមិនទាន់អាចកំណត់បានពីវត្តមាននៃជនសីុវិលនៅឡេីយ។

ការវាយប្រហារនេះបានកើតឡើងនៅលើផ្លូវរវាង Al-Quantara និង Al-Arich ខណៈដែលកងកម្លាំងសន្តិសុខកំពុងតែធ្វើការយាមល្បាតពង្រឹងសន្តិសុខតំបន់នោះ។

ចាប់តាំងពីការបណ្តេញចេញលោកប្រធានាធិបតី Mohamed Morsi កាលពីរដូវ​​​ក្តៅឆ្នាំ 2013 មក កងកម្លាំងសន្តិសុខអេហ្ស៊ីបនៅឧបទ្វីបស៊ីណាយ​​​តែងតែប្រ​​​ឈម​​​ជាញឹកញាប់ជាមួយក្រុមអង្គការរដ្ឋអីុស្លាមជីហាដមួយ​​​នេះ ដែល​​​បណ្តាលឪ្យប៉ូលីសនិងទាហានជាច្រេីនរយនាក់បានស្លាប់៕

 
មនុស្សជាច្រេីនស្លាប់ក្នុងការវាយប្រហារមួយនៅអេហ្សីុប
 
មនុស្សជាច្រេីនស្លាប់ក្នុងការវាយប្រហារមួយនៅអេហ្សីុប
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!