ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 21:50:10 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​

ភ្នំពេញ | 13 Sep 2017 08:47 | ដោយ៖ យ៉ារី | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 361 | មតិ៖ 0
 

​ពេលវេលា​ទន្ទឹម​រង់ចាំ​បានមក​ដល់​ហើយ​សម្រាប់​អតិថិជន Apple ទាំងអស់ ក៏ដូចជា​មហាជន​ទូទាំង​ពិភពលោក ដែល​ចង់ដឹង​ចង់​ឮថា តើ​ចុងឆ្នាំ 2017 នេះ​នឹងមាន​អ្វី​ប្លែក​ខ្លះ​? មិន​ខុសពី​រាល់ដង​នោះទេ​គឺ Apple តែងតែ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​អ្វីដែល​លេចធ្លោ​ជាងគេ​បំផុត​នោះ​គឺ iPhone 10 ឬ X (​លេខ​រ៉ូ​ម៉ាំង​) ជាការ​មកដល់​ថ្មី​មិន​ធ្លាប់​មិន​ពីមុនមក​របស់ Apple​។ ជាការ​ពិតណាស់ iPhone នេះ​មិនមែនជា iPhone ដេញ​ជំនាន់​ដូច​សព្វ​មុន​ដង​នោះទេ តែ​វា​គឺជា iPhone បង្កើតឡើង​ដាច់ដោយឡែក​ពី​គេ ដោយ​ឈ​ក្នុង​ឈ្មោះ​ថ្មី រូបរាង​រចនាបទ​ប្លែក កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​កាន់​តែមាន​ភាពទាន់សម័យ វ័យឆ្លាត​ជាង​មុន​ទៅទៀត​។​

​រូបរាង​រចនាបទ​
​លើក​នេះ Apple ពិតជា​លេង​មួយ​ទំហឹង​ពិតមែន ជាមួយនឹង​ការបោះ​ជំហាន​ទៅមុខ​នៃ​បច្ចេកវិទ្យា​ថ្មី រូបរាង​ថ្មី ដែល​អ្នក​នឹកស្មាន​មិន​ដល់ ជាមួយនឹង​ការ​រចនា​រូបរាង​ថ្មី និង​ប្លែក​ជាង​មុន ដោយ​តួ​ម៉ាស៊ីន​ការពារ​ដោយ​កញ្ចក់​ស្វិត មាន​ភាព​រឹង​ម៉ាំ ពី​ខាងមុខ និង​ពី​ខាងក្រោយ អម​មក​ជាមួយនឹង​គែម​ជុំវិញ​អេក្រង់​ការពារ Stainless Steel ជា​លោហៈ ដែលមាន​ភាព​រឹង​ម៉ាំ និង​មិន​ងាយ​ឆ្កូត ថែមទាំង​មិន​ងាយ​ច្រេះ​ស៊ី បើទោះបីជា​ប៉ះ​ទឹកសមុទ្រ​ក៏ដោយ ពិសេស​គឺ​អាវ​ក្រោះ​ការពារ​ធូលី និង​ទឹក​ត្រូវបាន​បំពាក់​មកជា​មួយ​រួចជាស្រេច​។​

​នៅ​ផ្ទៃ​ខាងមុខ​ពុំមាន​ប៊ូ​តុង Home ទៀតឡើយ ដោយ Apple បាន​លុបបំបាត់ចោល​ទាំងអស់ ដោយ​ជំនួស​មកវិញ​ជាមួយនឹង​ការប្រើប្រាស់​អេក្រង់​ក្នុងការ​បញ្ជា​ទៅលើ​មុខងារ​ជាច្រើន តែ​ក៏​នៅ​រក្សា​នូវ​ប៊ូ​តុង​សំខាន់ៗ​ដដែល​ផងដែរ ដូចជា​ប៊ូ​តុង​សម្លេង ប៊ូ​តុង​កាច់​ញ័រ និង​ប៊ូ​តុង Siri ទៀតផង​។ អេក្រង់​ខាងមុខ​គឺជា​ចំនុច​ធំ ដែល​ធ្វើ​ឲ្យ iPhone X លេចធ្លោ​ខ្លាំងជាងគេ​បំផុត វា​លាទសន្ធឹង​ធំ​មាន​គែម​តិច​បំផុត ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​មើលទៅ​ពេញភ្នែក​មែនទែន អរគុណ​ទៅដល់​អេក្រង់​ទំហំ 5.8 អ៊ី​ញ ជាមួយនឹង​កម្រិត Resolution ធំ​ខ្លាំង​ដល់​ទៅ 2436 x 1125p អម​មក​ជាមួយនឹង​កម្រិត​ដង់ស៊ីតេ 458ppi ធ្វើ​ឲ្យ​ការប្រើ​ភ្នែក​មើល​ទៅលើ​អេក្រង់ iPhone 10 លោត​ទៅកាន់​បទពិសោធ​ន៍​ពិសេស​ថ្មី​មួយ​ផ្សេងទៀត ដែល​អ្នកនឹង​សរសើរ​វា​ចេញពី​ចិត្ត​។​

Apple ហៅ​អេក្រង់​ថ្មី​នេះ​ថា Super Retina Display វា​ប្រើប្រាស់​អេក្រង់ OLED ស៊េរី​ថ្មី អាច​បង្ហាញ​ពណ៌​ដុត​ច្បាស់​ដូច​អេក្រង់​ទូរទស្សន៍​តម្លៃ​ពាន់​ដុល្លារ​អញ្ចឹង​ដែរ ថែមទាំង Support ជាមួយ​មុខងារ Doby Vision និង HDR10 អនុញ្ញាត​ឲ្យ​ម្ចាស់​របស់​វាទ​ស្សនា​វីដេអូ​បែប HDR ក្នុង​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក ដែល​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ពុំ​អាចធ្វើ​ទៅបាន​នៅឡើយ​។ សម្រាប់​មុខងារ 3D Touch នៅតែ​រក្សា​ដដែល អាច​ឲ្យ​យើង​ចុច​សង្កត់​បន្តិច​សម្រាប់​ជ្រើសរើស Option ផ្សេងៗ​ចេញពី​កម្មវិធី និង​ហ្គេម​នានា​។​

​កម្លាំង​ម៉ាស៊ីន​
​មិន​ខុសគ្នា​ពី iPhone 8 និង 8 Plus នោះទេ Apple បំពាក់​ឈី​ប A11 Bionic ថ្មី ដែលជា CPU មាន​ភាព​វ័យឆ្លាត និង​ទំនើប​ជាង​មុន ដោយ​វា​មាន Core ដល់​ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀត​ខ្សោយ ដែល​ជួយ​ឲ្យ iPhone ជំនាន់​ក្រោយ​ទាំងអស់​រត់​បាន​កាន់តែ​លឿន ដំណើរការបាន​កាន់តែ​រហ័ស ជាមួយនឹង​មុខងារ​ថ្មីៗ​ជាច្រើន​របស់ Apple បាន​បង្កើត និង​គ្រោង​បង្កើន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ជាការ​ពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់​នឹង​ទទួលបាន​ល្បឿន​កើន​ដល់ 25% សម្រាប់​ការប្រើប្រាស់ Core មួយ​គ្រាប់ និង​លោត​ដល់ 70% នៅពេល​ប្រើ Multithread ឬ CPU ច្រើន​ក្នុងពេល​តែមួយ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយនឹង A10 Fusion នៅលើ iPhone 7 និង 7 Plus​។​

​ជាងនេះទៅទៀត Apple ក៏បាន​បង្កើន​សមត្ថភាព​កម្លាំង GPU ឲ្យ​កាន់តែ​លឿន​ជាង​មុន​ផងដែរ ដោយ​វា​ដំណើរការបាន​លឿន​ជាង​មុន 30% ធ្វើ​ឲ្យ​ការប្រើប្រាស់​ទៅលើ​កម្មវិធី លេង​ហ្គេម រហ័ស​ទាន់​ចិត្ត តែ​យ៉ាងណាក៏ដោយ Apple នៅ​មិនទាន់​បញ្ជាក់ប្រាប់​អំពី​ទំហំ RAM នៅឡើយ ហើយ​វា​គឺជា​ទម្លាប់​ទៅហើយ តែ​យើង​នឹង​ដឹង​អំពី​វា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយ Cambo Report នឹង​ចេញផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​កាមេរ៉ា​
iPhone X មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាងក្រោយ​ដូច iPhone 8 Plus អញ្ចឹង​ដែរ តែ​វា​មាន​សភាព​បញ្ឈរ​មិនមែន​ផ្ដេក​នោះទេ ហើយ​ក៏មាន​សមត្ថភាព​ប្រសើរ​ជាង​ផងដែរ​ជុំវិញ​ការថតរូប និង​វីដេអូ ដោយ​វា​ទាំង 2 ដើរតួរ​ដូចជា​៖

​កាមេរ៉ា​ពពួក Wide Angle Lens ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture ធំ​បំផុត f/1.8
​កាមេរ៉ា​ពពួក Telephoto ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture ធំ​បំផុត f/2.4
​កាមេរ៉ា​ទាំង 2 នេះ​មាន​មុខងារ OIS ទាំង 2 តែម្ដង​ដូច​ទៅនឹង Galaxy Note 8  ដែល​ធ្វើ​ឲ្យ​ការថតរូប​កាន់តែ​មាន​ភាពប្រសើរ ជួយ​កាត់បន្ថយ​រំ​ញ័រ​បានល្អ នៅពេល​កាន់​ជាប់ដៃ ពិសេស​គឺ​វីដេអូ​ថត​បាន​កម្រិត 4K ហើយ​កម្រិត 1080p អាច​ថត​បាន​ដល់​ល្បឿន 240fps ថែម​ទៀតផង​។ Apple បាន​អះអាង​ទៀតថា ជាមួយនឹង​កាមេរ៉ា iPhone X វា​អាច​ទទួល​ពន្លឺ​បាន​ច្រើនជាង iPhone 7 Plus ដល់​ទៅ 60% អនុញ្ញាត​ឲ្យ​ម្ចាស់ iPhone ធ្វើការ​ថតរូប​បាន​កាន់តែច្បាស់ ស្រស់ស្អាត មាន​កម្រិត​គ្រាប់ Noise រំ​ខាត​តិចជាង​មុន ថែមទាំង​អាច​ថតរូប​មាន​សកម្មភាព​លឿន​បានល្អ​ទៀតផង​។​

​មិនតែប៉ុណ្ណោះ Apple បាន​ចុច​ត្រូវ​ចំនុច​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូទៅ​តែម្ដង ដោយ​កាមេរ៉ា​ខាងមុខ​មាន​ទំហំ 7 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​យើង​អាចធ្វើ​ការថតរូប​បែប Portrait បាន​ទៀតផង ធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​យើង​ផុះ​ដាច់​ពី​ផ្ទៃ Background បានល្អ អម​មក​ជាមួយនឹង​មុខងារ​ផ្លាស់ប្ដូរ​ពន្លឺ​នៃ​ផ្ទៃ​ខាងក្រោយ​រូបភាព​ទៀតផង ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​កម្មវិធី​កាមេរ៉ា​បាន​។​

​ថាមពល​ថ្ម​
​និយាយ​ដល់​ថាមពល​ថ្ម Apple ពុំបាន​បង្ហើប​ថា តើ​កម្លាំង​ថ្ម​ដែល​បាន​វិច​ខ្ចប់​នៅក្នុង iPhone X មាន​ទំហំ​កម្លាំង​ប៉ុន្មាន mAh នោះទេ ដោយ​អះអាង​ជា​សាធារណៈ​ថា iPhone 10 អាច​ប្រើប្រាស់​ថ្ម​បានយូ​ជាង iPhone 7 ត្រឹមតែ 2 ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​គិតថា វា​នៅ​មិនទាន់មាន​កម្លាំង​ថ្ម​ប្រើប្រាស់​បានយូ​ប៉ុន្មាន​នោះទេ អាចមកពី​អេក្រង់​ធំ​ពេក ក៏​ថា​បាន​។​

​ប្រព័ន្ធ​ប្រតិបត្តិការ​
​មិន​ខុសពី iPhone 8 និង 8 Plus នោះទេ iPhone X ដំណើរការ​ដោយ iOS 11 ចេញពី​ប្រអប់​តែម្ដង ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទំនើប​ជាងគេ​បំផុត​ក្នុងការ​ប្រើប្រាស់​ទូទៅ​ប្រចាំថ្ងៃ ជាមួយនឹង​មុខងារ​ថ្មីៗ និង​ទំនើប​ជាច្រើន មិន​ត្រឹមតែ​សម្រាប់​ប្រើ​នៅលើ iPhone នោះទេ គឺមាន​មុខងារ​សម្រាប់​ភ្ជាប់​ទៅកាន់ Apple Watch, កាស AirPods និង​ឧបករណ៍​ផ្សេងៗ​ទៀត​។​

​បច្ចេកវិទ្យា​ថ្មីៗ​
​បច្ចេកវិទ្យា​ថ្មី​មាន​ច្រើន​គួរសម​នៅលើ iPhone X មាន​ច្រើន​គួរសម ដែល​ពុំមាន​នៅលើ iPhone 8 និង 8 Plus នោះទេ ដោយ Apple បាន​កែច្នៃ​ឲ្យ​វា​មាន​មុខងារ​ពិសេសៗ​មួយចំនួន​ដូចខាងក្រោម​៖

Face ID ៖ ពុំមាន​ប៊ូ​តុង Home ទៀត​នោះទេ ដូច្នេះ​ការ​ដោះ​សោរ​គឺ​ត្រូវ​ប្រើប្រាស់​ផ្ទៃមុខ​ទាំងស្រុង ឬ​ប្រើ​លេខ​កូដ​សម្ងាត់​ក៏បាន មានន័យថា​ដោះ​សោរ​ដោយ​សម្លឹងមើល​ទៅលើ​សេន​ស័​រ​ខាងមុខ​នៃ​ផ្ទៃ​អេក្រង់​របស់ iPhone X ដោយ Apple បាន​បំពាក់​សេន​ស័​រ​មួយចំនួន​នៅ​ផ្ទៃ​ខាងមុខ​ក្បែ​កាមេរ៉ា ដើម្បី​សិក្សា​អំពី​ទម្រង់​មុខ​របស់​ម្ចាស់ iPhone X ដែល​មិន​ងាយ​នឹង​ច្រឡំ​ជាមួយនឹង​ផ្ទៃមុខ​អ្នកផ្សេង​នោះទេ​។ មុខងារ​ថ្មី​នេះ មិន​ត្រឹមតែ​អាច​ដោះ​សោរ​នៅពេល​ព្រឹក ថ្ងៃ​នោះទេ សូម្បីតែ​ពេលយប់​ក៏​អាច​ដោះ​សោរ​បាន​ដូចគ្នា ហើយ​អ្វីដែល​ពិសេស​នោះ​គឺ មិន​ថា​អ្នក​ពាក់មួក​ថ្មី ផ្លាស់ប្ដូរ​វែ​នតា ឬ​ប្ដូរ​ស្ទា​យស​ក់​នោះទេ iPhone X នៅតែ​ស្គាល់​ទម្រង់​ផ្ទៃមុខ​របស់​ម្ចាស់​វា​។​

Animoji ៖ បង្កើត​ថ្មី​ដោយ Apple យើង​អាច​ប្រើប្រាស់​មុខងារ​នេះ​នៅក្នុង iMessage ដោយ​អាច​ជ្រើសរើស Emoji ច្រើនជាង 50 ដោយ​ឲ្យ Emoji និយាយ​តាម​សម្លេង​យើង​និយាយ និង​ធ្វើ​កាយវិការ​តាមចិត្ត​ចង់ និង​ស្គាល់​បាន​គ្រប់​ភាសា​។​

​សាក​ថ្ម​ឥត​ខ្សែ ៖ iPhone X អាច​សាក​ថ្ម​ឥត​ខ្សែ​ដូចគ្នា ដោយ​ពុំ​ចាំបាច់​ដោយ​ដុ​យ Lightning ទៀត​នោះទេ តែ Apple ពុំបាន​បង្ហើប​ថា​តើ​វា​នឹង​ចំនាយពេល​ប៉ុន្មាន​ដើម្បី​សាក​ថ្ម​មួយ​ពេញ​ឡើយ ដូច្នេះ​មានតែ​រង់ចាំ​មើល​ការធ្វើ​តេស្ដ​ជាក់ស្ដែង​ទើបបាន​ដឹង​។​

​សាក​ថ្ម​តាម AirPower ៖ ឆ្នាំង​សាក​ថ្មី ឈ្មោះ​ថ្មី ដែល​អាច​សាក iPhone, Apple Watch 3 និង​កាស AirPods បាន​ដល់​ទៅ 3 ក្នុងពេល​តែមួយ​! អាច​សាក​ជាមួយ iPhone 8, 8 Plus និង X​។​

​ចំនុច​អវិជ្ជមាន​
​សម្រាប់​ការយល់ឃើញ​អំពី​ក្រុមការងារ មើលឃើញថា Apple ដុសខាត់​បានល្អ​នូវ​អាវ​វុ​ធ​ធំ​របស់ខ្លួន​នា​ចុង​ឆ្នាំនេះ ដោយ​វា​មាន​ចំនុច​ចាក់​ដោត​ច្រើន​ទៅលើ​សេចក្ដីត្រូវការ​របស់​ម​ហា​ជន​ទូទៅ តែ​អ្វី​ដែលជា​ចំនុច​អវិជ្ជមាន​នោះ​គឺ យើង​មិនសូវ​ជា​ពេញចិត្ត​នូវ​កម្លាំង​ថ្ម ដែល​វា​អាច​ប្រើ​បានយូ​ជាង iPhone 7 ដែលមាន​ទំហំ​ថ្ម 1960mAh ត្រឹមតែ 2 ម៉ោង​? ដូចនេះ​តើ​ថ្ម​របស់ iPhone X អាចរ​ស់បាន​ប៉ុន្មាន​ម៉ោង​ទៅ​? អាច​ប្រហាក់ប្រហែល iPhone 7 Plus ឬ​យ៉ាងណា​?

​តម្លៃ និង​ថ្ងៃ​ចេញលក់​
iPhone X មានតែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺ​ខ្មៅ​ចេញ​ប្រផេះ (Space Grey) និង​ពណ៌​ប្រាក់ ជាមួយនឹង​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 64GB និង 256GB ដោយ​ត្រៀម​បើក​ឲ្យ​ធ្វើការ​កម្មង់​ទុក​មុន​នៅ​ថ្ងៃទី 27 ខែតុលា​ឆ្នាំ 2017 នេះឯង និង​ត្រៀម​ចេញលក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​អន្តរជាតិ​នៅ​ថ្ងៃទី 3 ខែវិច្ឆិកា ចុងឆ្នាំ​នេះ ជាមួយនឹង​តម្លៃ​ចាប់ផ្ដើម 999$ សម្រាប់​ម៉ូ​ឌែ​ល 64GB​។​


​ចំណាប់អារម្មណ៍​
​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ល្អ​មួយ​របស់ Apple ក្នុងការ​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​លាត​របស់ខ្លួន​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ដ៏ទៃទៀត​បាន​បោះទុន​ចូល​រួចទៅហើយ អម​ម​ជាមួយ​សមត្ថភាព​មិនធម្មតា​ផងដែរ តែ​សំនួរ​សួរថា តើ iPhone X នឹង​អាច​ទទួលបាន​ជោគជ័យ​ដែល​ឬទេ​? ប្រាកដ​ណាស់​គឺអាច បើទោះបីជា​វា​មានតម្លៃ​ថ្លៃ​លើស 100០$ ក៏ពិតមែន​នៅពេល​មកដល់​ទីផ្សារ​ស្រុក​ខ្មែរ តែ​វា​នៅតែមាន​អ្នក​ត្រៀម​ទិញយក​ទៅប្រើ​ប្រាស់​អញ្ចឹង ព្រោះ​ដូច​បានបញ្ជាក់​ខាងដើម​អញ្ចឹង Apple បាន​វិច​ខ្ចប់​រាល់​ចំនុច​សំខាន់ ក៏ដូចជា​មុខងារ​ទំនើបៗ​ជាច្រើន​នៅក្នុង iPhone X ដែល​វា​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មួយ​ភាគ​ធំ​ឈ្លក់​វង្វេង​ជាមួយនឹង​វា​រួចទៅហើយ​។​


​សម្រាប់​ខ្ញុំ​ផ្ទាល់ តម្លៃ​ដែល​ថ្លៃ​ជាង iPhone 8 Plus ចំនួន 200$ ក្នុង​ទីផ្សារ​អន្តរជាតិ​មិនមែនជា​បញ្ហា​ធំដុំ​នោះទេ ព្រោះ​អ្វីដែល​យើង​ទទួលបាន​គឺ​បទពិសោធន៍​មិន​ធ្លាប់​មិន​ពី​មុខមក​ក្នុង​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple ជា​មួ​នឹង​ស្មា​ត​ហ្វូ​ន​កម្លាំង​កប់ មាន​ភាព​វ័យឆ្លាត អាច​ថតរូប និង​វីដេអូ​បាន​ច្បាស់ ថែមទាំង​មាន​សុវត្ថិភាព​ផងដែរ​។ នឹង​ត្រៀម​ចេញផ្សាយ​វីដេអូ Review នៃ iPhone ទាំង 3 ដែល​ទើបនឹង​ប្រកាស​នេះ​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ដែល​ពេលនោះ​ហើយ អ្នកនឹង​បានដឹង​កាន់តែ​លម្អិត​ជាមួយនឹង​មុខងារ ក៏ដូចជា​លក្ខណៈសម្បត្តិ​សំខាន់ៗ ដែល​ពួកវា​មាន​។​

 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!