ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:48:55 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយករដ្ឋមន្ត្រីម៉ាឡេសីុទៅអាមេរិកដេីម្បីពង្រឹងទំនាក់ទំនងឡេីងវិញ

អន្តរជាតិ | 13 Sep 2017 12:14 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 64 | មតិ៖ 0
 

កាលពីថ្ងៃ​អង្គារ ទី១២ ខែកញ្ញា​ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ ណាយីប រ៉ាហ្សាក់​ (Najib Razak) ផ្តើម​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដោយ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ (Donald Trump) នៅ​សេតវិមាន។ គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ណាយីប រ៉ាហ្សាក់​នៅ​ទឹកដីអាមេរិក គឺដេីម្បី​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​រវាង​ម៉ាឡេស៊ី និង​អាមេរិក​ដែល​មាន​តាំង​ពី ៦០ឆ្នាំ​កន្លង​មក ​ដោយ​និយាយ​ពីផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​រួម។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ប្រធានបទ​អាទិភាព​នៅ​ក្នុង​ជំនួប​រវាង​លោក​ណាយីប រ៉ាហ្សាក់ និង​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន​ពេល​នេះ​ក៏​ប្រហែល​ជា​មិន​ខុស​អ្វី​ពី​ជំនួប​រវាង​លោក​រ៉ាហ្សាក់ និង​លោក​អតីត​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា​ នៅ​ទីក្រុង​គូឡាឡាំពួ​កាល​ពីឆ្នាំ២០១៤​​ដែរ គឺ​រក្សា ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង និង​ភាព​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី លោក​រ៉ាហ្សាក់ និង​លោក​ដូណាល់ ត្រាំ​ក៏​លើក​ទៅ​និយាយ​ពី​ស្ថានការណ៍​រួម​នៅ​ក្នុង​តំបន់ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង បញ្ហា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ម៉ាឡេស៊ី​ក៏​ជា​ប្រទេស​ពាក់ព័ន្ធ​មួយ និង​កំណើន​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់ផងដែរ។

សូមបញ្ជាក់ថា វត្តមាន​របស់​លោក​រ៉ាហ្សាក់​ក្នុង​ទឹកដី​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​រ៉ាហ្សាក់​កំពុង​ជាប់​អង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ក្នុង​រឿងអាស្រូវ​ពុករលួយ​បង្វិល​លុយ​រដ្ឋ​ដ៏​ច្រើន​សម្បើម​តាម​រយៈ​មូលនិធិ​ម៉ាឡេស៊ី​ដើម្បី​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា 1MDB។ ដូច្នេះ​លោក​រ៉ាហ្សាក់​ដែល​ជា​សាមីខ្លួន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ពិត​ជា​មិន​ចង់​ឮ មិន​ចង់​ឃើញ និង​មិន​ចង់​ឲ្យ​លោក​ដូណាល់ ត្រាំ​លើក​យក​ប្រធានបទ​មួយ​នេះ​ទៅ​ជជែក ហើយ​លោក​ត្រាំ​ក៏​បាន​ដឹង និង​យល់​ច្បាស់​ណាស់​ចំពោះ​បំណង​របស់​លោក​រ៉ាហ្សាក់ផងដែរ៕

 
នាយករដ្ឋមន្ត្រីម៉ាឡេសីុទៅអាមេរិកដេីម្បីពង្រឹងទំនាក់ទំនងឡេីងវិញ
 
នាយករដ្ឋមន្ត្រីម៉ាឡេសីុទៅអាមេរិកដេីម្បីពង្រឹងទំនាក់ទំនងឡេីងវិញ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!