ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:48:12 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ

សៀមរាប | 18 Sep 2017 15:25 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 89 | មតិ៖ 0
 

សៀមរាប ៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា។ សមាសភាពចូលរួមប្រជុំនាពេលនេះមាន សហប្រធានអាយសីុសីុ-ព្រះវិហារ ប្រទេសចិន និងឥណ្ឌា ព្រមទាំងប្រទេសជាសមាជិកមួយចំនួន រួមមាន ប៊ែលហ្សិច ជប៉ុន សធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ថៃ តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងបរិស្ថាន សាលាខេត្តព្រះវិហារ សាលាខេត្តសៀមរាប មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ព្រមទំាងអ្នកជំនាញការអន្តរជាតិសរុប ចំនួន ២០០នាក់។

កិច្ចប្រជុំនេះផ្តោតសំខាន់លើកិច្ចការបច្ចេកទេសមួយចំនួនពាក់ព័ន្ធគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកែរ គម្រោងអភិរក្ស និងជួសជុលចម្លាក់តោនៅជណ្ដើរខាងជើងប្រាសាទព្រះវិហារ ការថែរក្សា និងស្ដារព្រៃឈើ និងទេសភាពធម្មជាតិ ការអភិវឌ្ឍសហគមន៍ ប្រជាជន ការអភិវឌ្ឍទេសចរណ៍ ការរៀបចំសារមន្ទីរធម្មជាតិសកលសម្តេចតេជោ និងការអភិរក្សតំបន់រមណីយដ្ឋានប្រាសាទកោះកែរ។

កិច្ចប្រជុំ អាយសីុសីុ-ព្រះវិហារ នេះនឹងផ្តល់ប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ និងប្រាសាទកោះកែរ ដើម្បីលើកតម្លៃលេចធ្លោជាសកលនៃប្រាសាទទាំងពីរឲ្យកាន់តែមាន ភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើន។ កិច្ចប្រជុំក៏បានបង្ហាញអំពីស្មារតីនៃការរួបរួមគ្នាជាធ្លុងមួយរបស់សហគមន៍អន្តរជាតិ ដើម្បីថែរក្សា និងលើកស្ទួយបេតិកភណ្ឌវប្បធម៌សម្រាប់អ្នកជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិទូទាំងសកលលោក៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!