ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:40:45 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រកឃេីញផូសីុលអាថ៌កំបាំងនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព

ព្រះវិហារ | 18 Sep 2017 17:29 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 174 | មតិ៖ 0
 

ព្រះវិហារ ៖ ក្រសួងបរិស្ថានបានផ្សព្វផ្សាយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមស្រាវជ្រាវនៃនាយកបេតិកភណ្ឌនៃក្រសួងបរិស្ថានបានរកឃើញផូសីុល ខ្យង គ្រំ និងងាវសមុទ្រក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នាំមកហេីយ។

លោកលឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លើកឡើងថា “តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថាប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ”។  ដោយសារតែកង្វះអ្នកជំនាញផូសីុលនេះ នៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ផូសីុលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។

ដុំផូសីុលទាំងនោះមានរាងជាដុំថ្មដែលមានផ្តុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅលើទួលមួយក្នុងកន្លែងក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព។ លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះតំបន់ដែលរកឃើញផូសីុលត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ការស្វែងយល់ពីការចំណាស់នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា។

លោកសង្កត់ធ្ងន់ថា ផូសីុលទាំងនេះ គឺនឹងអាចក្លាយជារបស់បេតិកភណ្ឌសម្រាប់ការសិក្សាស្រាវជ្រាវយ៉ាងសំខាន់បំផុតមួយ៕ 

 
រកឃេីញផូសីុលអាថ៌កំបាំងនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
 
រកឃេីញផូសីុលអាថ៌កំបាំងនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
 
រកឃេីញផូសីុលអាថ៌កំបាំងនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
 
រកឃេីញផូសីុលអាថ៌កំបាំងនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!