ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:22:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រាង​គំរូ Galaxy S9 អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​ឡូយ​មែន​ទែន!

បច្ចេកវិទ្យា | 24 Sep 2017 17:33 | ដោយ៖ Khmer7news | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 193 | មតិ៖ 0
 

បន្ទាប់​ពី Galaxy S8, S8 Plus និង Note 8 បាន​ចេញ​លក់​លើ​ទីផ្សារ​បន្ត​បន្ទាប់​គ្នា កាល​ពី​ពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ Samsung គ្រោង​បញ្ចេញ​​ស្មាតហ្វូន​​អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​​មួយ​ម៉ូឌែល​ទៀត​គឺ Galaxy S9 ដែល​រំពឹង​ថា អាច​នឹង​ប្រកាស​ចេញ​លក់​នៅ​ឆ្នាំ ២០១៨។

រូប​រាង​គំរូ​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​​​លោក Mushin M.Belaal Auckburully និង​ក្រុម​អ្នក​ឌឺហ្សាញ​មួយ​ក្រុម​ទៀត​ឈ្មោះ DBS Designing បាន​បញ្ចេញ​វីដេអូ​យ៉ាង​ខ្លី បង្ហាញ​ពី Galaxy S9 ព្រម​ទាំង​​​​ព័ត៌មាន​ខ្លះៗ​ពី​​​លក្ខណៈ​សម្បត្តិ​របស់​វា​ផង​ដែរ ​ដូច​ខាង​ក្រោម៖

  • បំពាក់​អេក្រង់​ប្រភេទ Infinity Dispaly
  • បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់
  • កម្រិត​បង្ហាញ​រូប​ភាព QHD(2560x1440 ភិចសែល)
  • កាមេរ៉ា​ភ្លោះ​មុខ​ទំហំ ១៣ មេហ្គា​ភិចសែល
  • កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ ១៨ មេហ្គា​ភិចសែល
  • RAM 6GB
  • ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 128GB
  • ថាមពល​ថ្ម ៣ ៦០០ មីលីអំពែ
  • ​ប្រើ​រន្ធ​ដោត​ប្រភេទ USB Type-C។

រំឮក​ដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន SAMSUNG Electronics និង​ដៃ​គូ​ផលិត​បន្ទះ​ឈីប​ Qualcomm បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​​បន្ទះ​ឈីប​ជំនាន់​ថ្មី Snapdragon 845 សម្រាប់​ Galaxy S9 ហើយ​ក្រោយ​សង្វាក់​អភិវឌ្ឍ​ខាង​លើ​ត្រូវ​បាន​បញ្ចប់ ទាំង​ក្រុមហ៊ុន SAMSUNG និង​ក្រុមហ៊ុន​តៃវ៉ាន់​ TSMC នឹង​បង្វែរ​ចូល​ចង្វាក់​ផលិត​កម្ម​ ផលិត​ឈីប​នោះ​យក​តែ​ម្ដង៕

ប្រភព​​​ ៖ សារព័ត៌មាន Sabay

 
រាង​គំរូ Galaxy S9 អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​ឡូយ​មែន​ទែន!
 
រាង​គំរូ Galaxy S9 អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​ឡូយ​មែន​ទែន!
 
រាង​គំរូ Galaxy S9 អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​ឡូយ​មែន​ទែន!
 
រាង​គំរូ Galaxy S9 អេក្រង់​ពេញ​គ្មាន​គែម កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ​ឡូយ​មែន​ទែន!
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!