ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:50:39 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

iPhone 8 និង 8 Plus មកដល់​ទីផ្សារ​កម្ពុជា​ថ្ងៃនេះ តម្លៃ​ចាប់ពី $៩៤៩ ទៅ $១២៤៩ អាច​ខុសគ្នា​តាម​បណ្ដា​ហាង​ផ្សេងៗ​គ្នា​

ភ្នំពេញ | 25 Sep 2017 09:18 | ដោយ៖ ដាណា | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 656 | មតិ៖ 0
 

​ដូច​ការបញ្ជាក់​របស់ Apple អំពី​វត្តមាន​នៅលើ​ទីផ្សារ​របស់​កំពូល​ទូរស័ព្ទ iPhone 8 ទាំងពីរ​ម៉ូ​ដែល គឺ​នឹង​ចាប់ផ្ដើម​មាន​លក់​ពីថ្ងៃ​២២ កញ្ញា​នេះ​តទៅ តាម​ទីផ្សារ​មួយចំនួន​។ គេហទំព័រ techradar បាន​លើកយក​បណ្ដា​ហាង​លក់​អន​ឡាញ​ល្បីៗ​មួយចំនួន ដែល​បាន​តាំង​លក់ iPhone 8/ 8 Plus មានដូចជា​៖ amazon.com, mobiles.co.uk, mobilephonesdirect.co.uk និង three.co.uk ជាដើម ជាមួយ​តម្លៃ​ប្រហាក់ប្រហែលគ្នា អមដោយ​គម្រោង​ត្រូវ​បង់​ប្រចាំខែ​តាម​លក្ខខណ្ឌ​ក្រុមហ៊ុន​ខុសៗ​គ្នា​។​

 
​បើតាម​ការចុះផ្សាយ​ពី​គេហទំព័រ​ក្នុងស្រុក Sabay ឱ្យដឹងថា iPhone ថ្មី​ជំនា​ន់ទី​១០ ទាំងពីរ​ម៉ូ​ដែល​នេះ មានតម្លៃ​ចាប់ពី ៩៤៩​ដុល្លារ ដល់ ១២៤៩​ដុល្លារ ខណៈ​គេហទំព័រ​លក់ទំនិញ​អន​ឡាញ​ល្បីឈ្មោះ Amazon វិញ ហាក់​ឃើញ​សំបូរ​ច្រើន​ទៅដោយ iPhone 8 Plus ដែលមាន​តម្លៃ​ចាប់ពី ១២២០​ដុល្លារ (64GB) និង​អាច​លោត​ដល់​តម្លៃ ១៤៩៥​ដុល្លារ (256GB) ហើយ​តម្លៃ​ក៏​អាស្រ័យ​តាម​ពណ៌​ផងដែរ​។​
 
​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ geeky-gadgets ឱ្យដឹងថា iPhone 8 មានតម្លៃ​ចាប់ពី ៦៩៩​ផោន សម្រាប់​ម៉ូ​ដែល 64GB និង ៨៤៩​ផោន សម្រាប់​ម៉ូ​ដែល 256GB​។ iPhone 8 Plus មានតម្លៃ​ចាប់ពី ៧៩៩​ផោន សម្រាប់​ម៉ូ​ដែល 64GB និង ៩៤៩​ផោន សម្រាប់​ម៉ូ​ដែល 256GB​។ វា​មិន​ដូច​ទៅនឹង​ការចេញលក់ iPhone ជំនាន់​មុន​ទេ ដោយ​សង្កេតឃើញ Apple នៅមាន​ស្តុក iPhone 8 / 8 Plus សម្រាប់​ផ្គត់ផ្គង់​ដៃគូ​ចែកចាយ ក៏ដូចជា​អតិថិជន​ទិញ​រាយ​ផងដែរ​។ ក្រុមហ៊ុន​ថែមទាំង​ចាប់ផ្ដើម​ចេញលក់ iPhone ស៊េរី​ថ្មី​ទាំងពីរ​ម៉ូ​ដែល​នៅតាម​បណ្ដា​ហាង​លក់រាយ​មួយចំនួន​ផងដែរ​។ 
 
​ងាក​មក iPhone X ឬ iPhone 10 វិញ គឺ​អតិថិជន​ត្រូវ​រង់ចាំ​រហូតដល់​ខែវិច្ឆិកា ទើប​មាន​លក់​លើ​ទីផ្សារ​។ បណ្ដា​អ្នកគាំទ្រ​ផលិតផល Apple ជាច្រើន ត្រូវគេ​រាយការណ៍​ថា កំពុង​ទន្ទឹង​ចាំ​ទិញ iPhone កំពូល​មួយ​នេះ​។ នេះ​អាចជា​មូលហេតុ​មួយ ដែល​បរិមាណ iPhone 8/ 8 Plus អាច​ទប់ទល់​ការផ្គត់ផ្គង់​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​
 
iPhone X នឹងត្រូវ​ដាក់ឱ្យ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​២៧ តុលា​ខាងមុខ ហើយនឹង​មាន​លក់​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក​ចាប់ពី​ថ្ងៃ​៣ វិច្ឆិកា​៕​

 
iPhone 8 និង 8 Plus មកដល់​ទីផ្សារ​កម្ពុជា​ថ្ងៃនេះ តម្លៃ​ចាប់ពី $៩៤៩ ទៅ $១២៤៩ អាច​ខុសគ្នា​តាម​បណ្ដា​ហាង​ផ្សេងៗ​គ្នា​
 
iPhone 8 និង 8 Plus មកដល់​ទីផ្សារ​កម្ពុជា​ថ្ងៃនេះ តម្លៃ​ចាប់ពី $៩៤៩ ទៅ $១២៤៩ អាច​ខុសគ្នា​តាម​បណ្ដា​ហាង​ផ្សេងៗ​គ្នា​
 
iPhone 8 និង 8 Plus មកដល់​ទីផ្សារ​កម្ពុជា​ថ្ងៃនេះ តម្លៃ​ចាប់ពី $៩៤៩ ទៅ $១២៤៩ អាច​ខុសគ្នា​តាម​បណ្ដា​ហាង​ផ្សេងៗ​គ្នា​
 
iPhone 8 និង 8 Plus មកដល់​ទីផ្សារ​កម្ពុជា​ថ្ងៃនេះ តម្លៃ​ចាប់ពី $៩៤៩ ទៅ $១២៤៩ អាច​ខុសគ្នា​តាម​បណ្ដា​ហាង​ផ្សេងៗ​គ្នា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!