ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:48:23 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​-២ បើក​ដំណើរការ តើ​តម្លៃ​ភ្លើង​ប្រែប្រួល​បែបណា​?

ភ្នំពេញ | 26 Sep 2017 08:26 | ដោយ៖ បូរិន | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 267 | មតិ៖ 0
 

​តម្លៃ​អគ្គិសនី​នៅតែ​ជា​បញ្ហា ជា​គំនាប​មួយ​ដែល​រាំងស្ទះ​ដល់​វិសាលភាព​នៃ​ការផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ក៏ដូចជា​បាន​ញ៉ាំង​ឲ្យ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា​ហាក់​មានការ​លំបាក​ក្នុងការ​ប្រកួតប្រជែង​សម្រាប់​ការនាំចេញ ខណៈដែល​តម្លៃ​អគ្គិសនី​នៅ​កម្ពុ​ជាមាន​ខ្ពស់ជាង​ប្រទេសជិតខាង​រហូតដល់​ជាង​៣០%​។​

​តែ​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវបាន​ដោះស្រាយបាន​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​ស្រប​ពេលដែល​កម្ពុជា បាននិងកំពុង​ពង្រីក​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​របស់​ខ្លួន​កាន់តែ​ច្រើនឡើង តួយ៉ាង ការសាងសង់​ទំនប់​វា​រី​អគ្គិសនី និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ជាច្រើន​ទៀត​បាននិងកំពុង​សាងសង់ឡើង​បន្តបន្ទាប់​។ 

​ទោះបីជា​សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ បាន​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​ក៏ដោយ ប៉ុន្ដែ សម្រាប់​វិស័យ​ឧស្សាហកម្ម​វិញ បញ្ហា​តម្លៃ​អគ្គិសនី​នៅតែ​ជា​កត្តា​រំខាន​មួយ​សម្រាប់​ការផលិត​ផល តួយ៉ាង ការផលិត​និង​កែច្នៃ​ផលិតផល​កសិកម្ម និង​រោងចក្រ​ផ្សេងៗ​ទៀត​។ 

​ជាមួយគ្នានេះ បើតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក បាន​បង្ហាញថា តម្លៃ​អគ្គិសនី​នៅតែ​ចោទ​ជា​បញ្ហា​សម្រាប់​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ពោលគឺ​ថ្លៃ​ថាមពល​អគ្គិសនី​មធ្យម​សម្រាប់​អ្នកប្រើប្រាស់​ផ្នែក​ឧស្សាហកម្ម​ធំៗ យ៉ាងហោចណាស់ នៅមាន​តម្លៃ​ខ្ពស់ជាង​ប្រទេស​ថៃ មី​យ៉ាន់​ម៉ា ឬ​វៀតណាម ប្រមាណ​៣៥%​។ 

​ស្រប​ពេលដែល​តម្រូវកា​រ​នៃ​ថាមពល​អគ្គិសនី​កំពុងមាន​កាន់តែ​ច្រើនឡើង ក៏​តម្រូវ​ឲ្យ​ការ​ផលិតផល​ថាមពល​អគ្គិសនី​សម្រាប់​ការប្រើប្រាស់​មាន​កាន់តែច្រើន​ឡើង​ផងដែរ​។ តួយ៉ាង បច្ចុប្បន្ននេះ កម្ពុជា​បាននិងកំពុង​ទាញយក​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាមរយៈ​រោងចក្រ​អគ្គិសនី​ជីវម៉ាស់ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម ថាមពល​អគ្គិសនី​ដំណើរ​ដោយ​បន្ទះ​សូ​ឡា និង​ស្ថានីយ​វា​រី​អគ្គិសនី​ជាច្រើន​កន្លែង​ផងដែរ​។ 


​យ៉ាងណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ពី​ភាពល្អប្រសើរ​នៃ​វិសាលភាព​ថាមពល​អគ្គិសនី​សម្រាប់​ការប្រើប្រាស់​នៅ​កម្ពុជា​ថា ក្រោយពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ នោះ​កម្ពុជា នឹងមាន​បណ្ដាញ​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​ប្រកបដោយ​ស្ថិរភាព និង​ឯករាជ្យភាព ហើយក៏​រំពឹងថា នឹងមិន​ចាំបាច់​ត្រូវ​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេសជិតខាង​មកប្រើប្រាស់​តទៅទៀត​នោះដែរ​។ 

​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ទើបតែ​បាន​បិទទ្វារ​ទឹក​និង​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ គឺជា​ទំនប់​វា​រី​អគ្គិសនី​មួយ ដែលមាន​សមត្ថភាព​ខ្លាំង​ជាងគេ​ក្នុងការ​ផលិតផល​ថាមពល​អគ្គិសនី​រហូត​ដល់​១៩១២​លាន​គីឡូវ៉ាត់ម៉ោង ជាមួយ​កម្លាំង​ថាមពល ៤០០​មេ​ហ្គា​វ៉ា​ត់​។​

​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​នេះ ត្រូវបាន​សហ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ធំៗ​៣ គឺ ក្រុមហ៊ុន Hydrolancang International Energy មាន​ភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន ៣៩% និង​ក្រុមហ៊ុន EVN មកពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន ១០% ជាមួយនឹង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៧៨១.៥២ លាន​ដុល្លារ​អាមេរិក​។​

​ក្រោយពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរ នឹងត្រូវ​ត​បណ្តាញ​ពី​ស្ទឹងត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​បន្ត​ពី​កំពង់ចាម​ទៅ​ភ្នំពេញ គឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់ ដែល​គេ​រំពឹងថា នឹងធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះថោក​ជា​បន្តបន្ទាប់​។ ដោយ​ក្នុងនោះ ចំពោះ​បងប្អូន​ក្រីក្រ​ដែល​ប្រើ​ភ្លើង​ក្រោម​១០​គីឡូវ៉ាត់ម៉ោង​គឺ​បង់​តែ ៤៨០៛ ប្រសិនបើ​ប្រើ​ចាប់ពី ១១ គ​.​វ​.​ម៉ ដល់ ៥០ គ​.​វ​.​ម៉ គឺ​បង់​តែ ៦១០៛ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​តម្លៃ​លើសពីនេះ​។ ចំពោះ​ខេត្តរតនគិរី គឺ​បង់​តែ ៦៧០៛ ព្រោះ​ខេត្ត​នេះ​គឺមាន​វា​រី​អគ្គិសនី​ប្រើ​រួចហើយ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ 

​បើតាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​បាន​ឆ្លើយតប​ជាមួយ ខេ​ម​បូ​ណូ​មី​ស តាមរយៈ​សារ​អេឡិចត្រូនិក​បាន​ឲ្យ​ដឹងថា គិត​មកទល់ពេលនេះ កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី​ដែល​បាន​សាងសង់​ហើយ​ចំនួន​៧​កន្លែង​។ 

​ក្រៅពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​ក៏​ទើបតែ​បើកដាក់​ឲ្យ​ដំណើការ​សាកល្បង​លើ​ការទាញយក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ឬ​ហៅថា​បន្ទះ​សូ​ឡា​សម្រាប់​ប្រើប្រាស់​ផងដែរ ដោយ​ការផលិត​ថាមពល​នេះ ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ជាមួយនឹង​ការផលិត​ថាមពល​អគ្គិសនី​បាន​ជាង​១០​មេ​ហ្គា​វ៉ា​ត់​។ គម្រោង​មួយ​នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​សិង្ហ​បុរី ជាមួយ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អាមេរិក​។ 

​បើតាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា នៅ​៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ កម្ពុជា​នឹងមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ទូទាំងប្រទេស​។ 

​ក្រោយពី​វត្តមាន​របស់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ធំៗ ដែល​ទើបនឹង​ត្រូវបាន​បង្កើត​ឡើង​នេះ គេ​រំពឹងថា នឹងធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ក្នុងស្រុក​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា អាច​នឹង​ចុះថោក​ជាង​មុន ដែល​វា​នឹង​ជួយ​ដោះស្រាយ​ដល់​បញ្ហា​របស់​សហគ្រិន ក៏ដូចជា​ម្ចាស់​រោងចក្រ សហគ្រាស ក្នុង​ការផលិត និង​ជំរុញ​ឲ្យ​ផលិតផល​ក្នុងស្រុក​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​៕

 
វា​រី​អគ្គិសនី​សេសា​ន​ក្រោម​-២ បើក​ដំណើរការ តើ​តម្លៃ​ភ្លើង​ប្រែប្រួល​បែបណា​?
 
វា​រី​អគ្គិសនី​សេសា​ន​ក្រោម​-២ បើក​ដំណើរការ តើ​តម្លៃ​ភ្លើង​ប្រែប្រួល​បែបណា​?
 
វា​រី​អគ្គិសនី​សេសា​ន​ក្រោម​-២ បើក​ដំណើរការ តើ​តម្លៃ​ភ្លើង​ប្រែប្រួល​បែបណា​?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!