ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:48:47 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប | 28 Sep 2017 14:26 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 60 | មតិ៖ 0
 

សៀមរាប​​​ ៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ អាជ្ញារធរជាតិអប្សរាបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាវិស័យសណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ជាដើម ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់អង្គរឲ្យបានកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក្រោមអធិបតីភាពឯឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជនចំនួន១៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីបង្ហាញដល់ក្រុមហ៊ុនឯកជននានាដែលប្រតិបត្តិការលើវិស័យទេសចរណ៍នូវការវិវត្តផ្សេងៗដែលកើតមានឡើងក្នុងការងារអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អង្គរ និងការពិភាក្សារកចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការអភិវឌ្ឍទេសចរណ៍អង្គរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងរដ្ឋនិងវិស័យឯកជន ធ្វើឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរទទួលបានបទពិសោធន៍ដ៏ល្អក្នុងដំណើរកម្សាន្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សង្វារ បានលើកឡើងនូវដំណើរការវិវត្តជាច្រើនដែលអាជ្ញាធរជាតិអប្សរាសម្រេចបានកន្លងមកទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍អង្គរដូចជា ការរៀបចំបញ្ជីឈ្មោះប្រាសាទ ការតម្លើងបង្គោលអង់តែនសិប្បនិមិត្តដើម្បីបំពាក់សេវាទូរសព្ទ និងការដាក់ឲ្យប្រើប្រាស់ស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកយកសេចក្តីសម្រេច និងសេចក្តីប្រកាសផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជាព័ត៌មានដល់ក្រុមហ៊ុននិងត្រៀមខ្លួនចូលរួមអនុវត្តទាំងអស់គ្នា៕

ប្រភព​​​ ៖ អាជ្ញាធរជាតិអប្សរា

 
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ
 
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ
 
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ
 
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!