ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:35:18 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួងសុខាភិបាល ទទួលស្គាល់​លោកគ្រូ ជា សុខ​ហេង ថា​មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ក្នុងការ​ព្យាបាល​ជំងឺ​គ ថ្លង់​

ភ្នំពេញ | 17 Oct 2017 09:31 | ដោយ៖ រស់ ចិន្តា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 248 | មតិ៖ 0
 

ក្រោយពី​បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ សិក្សា​វាយតម្លៃ​អំពី​សមត្ថភាព លោកគ្រូ ជា សុខ​ហេង ដែល​គេ​ល្បី​តៗ​គ្នា​ថា ចេះ​ព្យាបាល​មនុ​ស្សគ ថ្លង់ ឲ្យ​និយាយ និង​ស្ដាប់​បាន​ឡើងវិញ តាមរយៈ​ការចាប់​សរសៃ​នោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាស​ទទួលស្គាល់​លោកគ្រូ ជា សុខ​ហេង ថា​ពិត​ជាមាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ក្នុងការ​ព្យាបាល​យ៉ាងពិត​ប្រាកដ​មែន ព្រមទាំង​អនុញ្ញាត​ឲ្យ​លោកគ្រូ បន្ត​ការព្យាបាល​មនុ​ស្សគ ថ្លង់​ទៀតផង​។ 

​ចំណាត់ការ​របស់ ក្រសួងសុខាភិបាល​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ល្បី​តៗ​គ្នា​ថា លោកគ្រូ ជា សុខ​ហេង ដែលមាន​ស្រុកកំណើត​ក្នុង​ខណ្ឌ​ច្បារអំពៅ ចេះ​ព្យាបាល​មនុ​ស្សគ ថ្លង់ ឲ្យ​អាច​ស្ដាប់ និង​និយាយបាន​ឡើងវិញ ជាពិសេស​ល្បីល្បាញ​ខ្លាំង តាមរយៈ​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។ 

​លោកគ្រូ ជា សុខ​ហេង បានលើកឡើង​បែបនេះ ក្នុងជំនួប​ចៃដន្យ​មួយ​ជាមួយ​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃទី​១៣ ខែតុលា​នេះ ក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែង ឈ្មោះ ណា​ណា ស្ថិតនៅ​ខាងក្រោយ សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។​

​លោកគ្រូ ជា សុខ​ហេង បានលើកឡើង ក្នុងជំនួប​សំណេះសំណាល​ឥត​ព្រៀងទុក ជាមួយ​លោក សយ សុភាព ថា លោក​ធ្លាប់បាន​សិក្សា​ជំនាញ​ចាប់​សរសៃ និង​ព្យាបាល​មនុ​ស្សគ ថ្លង់ នៅក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន អស់​រយៈពេល​ជាច្រើន​ឆ្នាំ ព្រមទាំង​ទទួលបាន​ការទទួលស្គាល់ ពី​អាជ្ញាធរ​វៀតណាម​ផងដែរ​។​

​លោកគ្រូ ជា សុខ​ហេង​បានបញ្ជាក់​ប្រាប់ លោក សយ សុភាព ថា "​នៅពេលនេះ​ក្រសួងសុខាភិបាល ទទួលស្គាល់​សមត្ថភាព​ចំណេះ និង​ជំនាញ​ព្យាបាល​មនុ​ស្សគ ថ្លង់ របស់លោក ហើយ​អនុញ្ញាត​ឲ្យ​លោក បើក​កន្លែង​ព្យាបាល​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ព្យាបាល​មនុ​ស្សគ ថ្លង់ ជា​បន្តទៀត​"​។ 

​បន្ថែម​លើ​នេះ​ទៀត លោកគ្រូ ជា សុខ​ហេង គ្រោង​នឹង​បើក​កន្លែង​ព្យាបាល​មនុ​ស្សគ ថ្លង់ ជាក់លាក់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ធ្វើការ​ទំនាក់ទំនង និង​អញ្ជើញ​មក​ព្យាបាល​។ លោកគ្រូ ជា សុខ​ហេង បានធ្វើការ​ព្យាបាល​មនុ​ស្សគ ថ្លង់ នៅក្នុង​ខណ្ឌ​ច្បារអំពៅ​កៀនស្វាយ និង​កន្លែង​ផ្សេងៗ​ទៀត បានជា​សះស្បើយ និង​អាច​ស្ដាប់ឮ និយាយបាន​ឡើងវិញ ជាច្រើន​នាក់​ផងដែរ ។​

​សូមបញ្ជាក់ថា រាល់​ការព្យាបាល​របស់លោក​គ្រូ ជា សុខ​ហេង គឺ​មិន​យក​ថ្លៃ​ព្យាបាល​ពី​ប្រជាពលរដ្ឋ​នោះទេ លោក​បាន​ជួយ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​៕​

 
ក្រសួងសុខាភិបាល ទទួលស្គាល់​លោកគ្រូ ជា សុខ​ហេង ថា​មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ក្នុងការ​ព្យាបាល​ជំងឺ​គ ថ្លង់​
 
ក្រសួងសុខាភិបាល ទទួលស្គាល់​លោកគ្រូ ជា សុខ​ហេង ថា​មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ក្នុងការ​ព្យាបាល​ជំងឺ​គ ថ្លង់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!