ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:43:36 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

Huawei នឹង​ផ្ដួល Apple ឲ្យ​ធ្លាក់​ទៅ​លេខ ៣ នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ​?

ភ្នំពេញ | 19 Oct 2017 09:05 | ដោយ៖ រស់ ប្រាថ្នា | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 82 | មតិ៖ 0
 

​ក្រុមហ៊ុន​ជំនាញ​ខាង​វិភាគ​ទីផ្សារ International Data Corporation ហៅ​កាត់​ថា IDC បាន​ព្យាករណ៍​ថា​ក្រុមហ៊ុន Huawei នឹង​អាច​យកឈ្នះ Apple សម្រាប់​ទំហំ​ទី​ផ្សារលើ​សកលលោក​បើ​មិន​នៅ​ឆ្នាំនេះ ក៏​ឆ្នាំក្រោយ​ដែរ​។​

Huawei គឺ​កំពុងតែ​ប្រកិត​ប្រកៀក​នឹង Apple ស្រាប់​ទៅហើយ​ដោយ​កាន់កាប់​ទីផ្សារ​ស្មា​ត​ហ្វូ​នស​កល ១១,៣% ធៀប​នឹង Apple មាន ១២%​។ IDC ជឿថា​ស្មា​ត​ហ្វូ​ន Mate 10 និង Mate 10 Pro ដែល​ប្រើ​បន្ទះ​ឈី​ប AI ថ្មី​នឹង​ជួយ​បង្កើន​បរិមាណ​លក់ ដើម្បី​ជួយ​ឲ្យ Huawei អាច​ដណ្ដើមយក​តំណែង​លេខ​ពីរ​ពី Apple​។

​ក្នុង​បទសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍ CNBC លោក Francisco Jeronimo​អ្នកជំនាញ​ជាន់ខ្ពស់​របស់ IDC បាន​លើកឡើងថា ៖ "​បច្ចុប្បន្ននេះ Huawei គឺជា​គូប្រជែង​ដ៏​ធំ​មួយ​របស់ Apple និង Samsung​។ ពូកគេ (Huawei) ពិតជា​រីក​ធំ​លឿន​ណាស់​។ ពួកគេ​នឹង​អាច​យកឈ្នះ Apple លើ​ជំនួញ​ស្មា​ត​ហ្វូ​ន​បាន បើ​មិន​ឆ្នាំនេះ​ទេ ក៏​ឆ្នាំក្រោយ​ដែរ​”​។​

​អ្នកវិភាគ​ដទៃទៀត​បាន​ព្យាករណ៍​ថា Huawei ប្រហែលជា​កាន់កាប់​តំណែង Apple បាន​បណ្ដោះអាសន្ន ហើយ Apple នឹង​អាច​ឡើង​លេខវិញ​បន្ទាប់ពី iPhone X និង iPhone 8 ចេញលក់​។ យ៉ាងណាក្ដី IDC គិតថា​ការផ្លាស់ប្ដូរ​នេះ​នឹងមាន​រយៈពេល​យូរអង្វែង​។ IDC ថែម​ជឿជាក់​ទៀតថា​ក្រោយពី​យកឈ្នះ Apple ហើយ Samsung នឹង​ជា​មុខសញ្ញា​បន្ទាប់​របស់ Huawei៕ 

 
Huawei នឹង​ផ្ដួល Apple ឲ្យ​ធ្លាក់​ទៅ​លេខ ៣ នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ​?
 
Huawei នឹង​ផ្ដួល Apple ឲ្យ​ធ្លាក់​ទៅ​លេខ ៣ នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ​?
 
Huawei នឹង​ផ្ដួល Apple ឲ្យ​ធ្លាក់​ទៅ​លេខ ៣ នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ​?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!