ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:35:52 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ហ្វេ​ស​ប៊ុ​ក​ដាក់​កម្ពុជា​ក្នុង​គម្រោង​សាកល្បង​ថ្មី​ក្នុងចំណោម​៦​ប្រទេស​

ភ្នំពេញ | 25 Oct 2017 08:39 | ដោយ៖ រស់ ចិន្តា | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 104 | មតិ៖ 0
 

​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ៦​ផ្សេងទៀត ត្រូវបាន​ដាក់​ឲ្យ​សាកល្បង​សម្រាប់​ជំហាន​ថ្មី​មួយទៀត​របស់​បណ្ដាញ​សង្គម Faccebook ដើម្បី​ចែក​ឲ្យ​ដាច់​រវាង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ការ​បង្ហោះ​ព័ត៌មាន​លក្ខណៈ​ពាណិជ្ជកម្ម​។ នេះ​ដោយ​យោងតាម​កាសែត New York Times ចុះផ្សាយ​នៅថ្ងៃនេះ​។​

​កាសែត​អាមេរិក​មួយ​នេះ បាន​ចុះផ្សាយ​បែបនេះ ដោយបាន​ដកស្រង់​សេចក្ដីប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ​។​

​យោងតាម​សេចក្ដីរាយការណ៍​នេះ ហ្វេ​ស​ប៊ុ​កបាន​សម្រេចចិត្ត​បែបនេះ ដើម្បី​បង្កើន​លំហូរ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ News Feed របស់ខ្លួន​។​

News Feed គឺជា​ប្លង់​កណ្ដាល​នៃ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្ហោះ​សារ​ជា​អក្សរ បង្ហោះ​រូបថត ចែករំលែក​ជាមួយ​សាច់ញាតិ និង​មិត្តភក្តិ​។ វា​ក៏​ជា​ប្លង់​សម្រាប់​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯកជន​ណាមួយ​របស់​អ្នកប្រើប្រាស់​ផងដែរ​។​

​កាសែត​អាមេរិក​មួយ​នេះ បាន​រាយការណ៍​បន្តថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានចាប់ផ្ដើម​អនុវត្ត​នូវ​សាកល្បង​នេះ នៅតាម​បណ្ដា​ប្រទេស​តូចៗ​ចំនួន ៦ ដូចជា​ប៊ូ​លី​វី កម្ពុជា ហ្កា​តេ​ម៉ា​ឡា ស៊ែ​ប៊ី ស្លូ​វ៉ា​គី និង​ស្រីលង្កា ហើយ​ការសាកល្បង​នេះ អាច​នឹងមាន​រយៈពេល​ប៉ុន្មាន​ខែ​ទៅមុខ​។​

​ទោះជា​យ៉ាងណា ដំណើរការ​អនុវត្ត​ក្នុង​លក្ខណៈ​សាកល្បង​នេះ ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​អះអាងថា មិនមែន​ធ្វើ​ឡើងជា​សកល សម្រាប់​អ្នកប្រើប្រាស់​របស់ខ្លួន​ជាង ២​ពាន់​លាន​នាក់​នោះទេ​។​

​ការសម្រេច​បែបនេះ គឺជា​ជំ​ហ៊ាន​បង្ខំ​ឲ្យ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ក្រុមហ៊ុន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ការចែករំលែក​សារ​របស់ខ្លួន ដែលមាន​លក្ខណៈ​ជាការ​ផ្សាយពាណិជ្ជកម្ម​៕​

 
ហ្វេ​ស​ប៊ុ​ក​ដាក់​កម្ពុជា​ក្នុង​គម្រោង​សាកល្បង​ថ្មី​ក្នុងចំណោម​៦​ប្រទេស​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!