ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:06:50 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឡៅ ជឺ​៖ ភាពស្ងប់ស្ងាត់ គឺជា​ថាមពល​ដ៏​អស្ចារ្យ​

ភ្នំពេញ | 25 Oct 2017 08:53 | ដោយ៖ រស់ ចិន្តា | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 240 | មតិ៖ 0
 

​នៅក្នុង​ពន្លឺ​នៃ​ដួង​ចន្ទ្រា​ចែងចាំង​មកលើ​ផែនដី ដែល​ធ្វើ​ឲ្យ​មនុ​ស្សមាន​សេចក្តីសុខ​ត្រ​កាស​ជាមួយនឹង​ធម្មជាតិ​ស្រស់បំព្រង​នាពេល​រាត្រី​គួរ​ឲ្យ​ចង់​ក្រេ​ក​ខ្យល់អាកាស​បរិសុទ្ធ​នេះ និង​ក្រោម​ផ្ទាំង​នៃ​ទស្ស​និ​យ​ភាព​យ៉ាង​ត្រកាល​។ ក៏ប៉ុន្តែ​យើង​ពុំ​អាច​មើលឃើញ​នៅ​ចំណុច​ដែល​ពន្លឺ​ព្រះ​ចន្ទ​បាំង​ក្រោម​ដើមឈើ​ម​ដ៏​ធំ​បានទេ​។​

​ដូច្នេះ​ប្រៀបបាន​នឹង​ភាពស្ងប់ស្ងាត់​របស់​មនុស្ស ដែល​ធ្វើ​មិន​ឲ្យ​អ្នកដទៃ​មើលឃើញ​ពន្លឺ​ព្រះ​ចន្ទ​នៅក្រោម​ដើមឈើ​ដ៏​ធំ​នោះបានទេ ប៉ុន្តែ​បើសិន​មនុស្ស​យើង​គ្មាន​ភាព​អត់ធ្មត់ ស្ងប់ស្ងាត់​ទេនោះ វា​នឹង​បង្ករ​គ្រោះថ្នាក់​ដល់​ខ្លួន​វិញ​។ គ្រោះថ្នាក់ គឺ​មកពី​មនុស្ស​យើង​អំនួត មិនអាច​ទប់​នឹង​សេចក្តី​ត្រេកត្រអាល​ដែល​ខ្លួន​មានបាន​។ ដូច្នោះ បានជា ឡៅ ជឺ ពោលថា «​ពាក្យ​ស្ងប់ស្ងាត់ គឺជា​ថា​ពល​ដ៏​អស្ចារ្យ​»​។ លោក មានន័យ​ចង់​ប្រៀបធៀប​ឲ្យ​មនុស្ស​ចេះ​អត់ធ្មត់ ស្ងប់ស្ងៀម មិន​អួតអាង មិន​អំនួត ដឹង​ពីអ្វី​ដែលមាន ខិតខំ​ប្រឹង​ក្រេប​យកចំណេះ​ដឹង​ពី​ទី​ស្ងប់ស្ងាត់​ទាំងអស់នោះ​។​

​បើ​នៅក្នុង​ទស្សនៈ​របស់ ស៊ឺ​ម៉ា​អ៊ី ក៏បាន​ពោលថា «​មនុស្ស​ឆ្លាត​ធ្វើការ​ងារ​ពិត មនុស្ស​ល្ងង់​ដណ្តើម​កេរ្តិ៍ឈ្មោះ​»​។ មានន័យ​ឲ្យ​មនុស្ស​យើង ធ្វើ​ការងារ​ពិតប្រាកដ ទោះបី​អ្នកដទៃ​ដឹង​មិនដឹង ក៏​មិនត្រូវ​អួត​ប្រាប់​អ្នកដទៃ​ពីអ្វី​ដែលមាន​ដែរ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ការចង់បាន​កេរ្តិ៍​ដូច​អ្វីដែល ស៊ឺ​ម៉ា​អ៊ី ពោល​ដូច្នោះ​ដែរ​។​

​នៅក្នុង​លោក​នេះ មានរឿង​អស្ចារ្យ​និង​អាថ៌​បាំង​ជាច្រើន ដែល​ពួន​លាក់ខ្លួន​នៅ​ទីង​ងឹ​ង រង់ចាំ​មនុស្ស​មានចំណេះដឹង​ទៅ​បំ​ភ្លើ​នៅ​ទីង​ងឹ​ង​ទាំងនោះ បើ​មាន​អ្នក​អាច​រកឃើញ​គេ​នឹង​ក្លាយជា​បុគ្គល​អច្ឆរិយ​ដូចដែល​ធ្លាប់មាន​កន្លងមក​ស្រាប់​។ ដូចជា អាល់​ប៊ឺ​ត អា​ញ​ស្តា​ញ ថូ​មាស់ អេ​ដី​សិន ខុង​ជឺ និង ឡៅ ជឺ ព្រះពុទ្ធ ។​ល​។ ដែល​អាច​រកឃើញ​អាថ៌កំបាំង​នៃ​ជីវិត​បាន​៕​

 
ឡៅ ជឺ​៖ ភាពស្ងប់ស្ងាត់ គឺជា​ថាមពល​ដ៏​អស្ចារ្យ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!