ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:50:44 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!

ថៃ | 27 Oct 2017 08:37 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 83 | មតិ៖ 0
 

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ដល់​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) នឹង​ចាប់ផ្ដើម នៅវេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច​ថ្ងៃនេះ ខណៈ​ការថ្វាយ​ព្រះ​ភ្លើង​តែម្តង នឹងធ្វើ​ឡើង​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ នៅក្រោម​សម្រែក​ទួញ​យំ ដោយ​ក្តី​អា​លោះ​អាឡៃ​បំផុត ពី​សំណាក់​ប្រជាជន​ថៃ និង​វត្តមាន​ចូលរួម​ពី​សំណាក់​ក្រុមគ្រួសារ​ញាតិវង្ស និង​មេដឹកនាំ​អន្តរជាតិ​មកពី​ប្រទេស​ចំនួន ៤០​។ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​សព​ទ្រង់ Bhumibol Adulyadej មាន​រយៈពេល ០៥​ថ្ងៃ ដោយ​ផ្ដើម​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ព្រះអង្គ​បាន​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៨៩​វស្សា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ The Nation នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែតុលា ឆ្នាំ​២០១៧​។​

​យោងតាម​ក្រុមមន្ត្រី​ទទួលបន្ទុក​ពិធីបុណ្យ ប្រជាជន​ថៃ​ប្រមាណ​ជា ១១០,០០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​កន្លែង​បូជា ខណៈ​មនុស្ស ២០០,០០០​នាក់ ផ្សេងទៀត ស្ថិតនៅតាម​តំបន់​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ ក្នុង​ទីក្រុង​បាងកក​។ ក្រុមមន្ត្រី​ទាំងនេះ​បានឱ្យដឹង​ដែរ​ថា ការរៀបចំ​សម្រាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង អស់​រយៈពេល​មួយឆ្នាំ​ពេញ​នេះ បាន​ចំណាយ​ប្រាក់​អស់​ជាង ៩០​លាន​ដុល្លារ (​គ្រាន់តែ​វាល​ព្រះមេរុ​តែមួយ ត្រូវ​ចំណាយ ៣០​លាន​ដុល្លារ​) ហើយ​ដែល​នេះ​ទំនងជា​ការចំណាយ​ប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់មាន​ពីមុនមក​។​

​ព្រម​ពេល​ជាមួយគ្នា នៅក្រោម​ទឹកមុខ​សោកសៅ ប្រជាជន​ថៃ​បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​ព្រះមហាក្សត្រ​ជាទី​ស្រឡាញ់​របស់​ពួកគេ ជាក់ស្ដែង​អ្នកចូលរួម​ម្នាក់​មកពី​ខេត្ត Nan ឈ្មោះ Pimsupak Suthin អាយុ ៤២​ឆ្នាំ បាន​ថ្លែង​យ៉ាងខ្លី​ដូច្នេះ​ថា «​នេះ​គឺជា​ការ​លាគ្នា លើកចុងក្រោយ​... ខ្ញុំ​ពិតជា​ស្រឡាញ់ និង​នឹក​ទ្រង់​ជាទីបំផុត ហើយ​វា​ពិតជា​ពិបាក​ក្នុងការ​ពិពណ៌នា​ពី​អារម្មណ៍​មួយ​នេះ​»​។       

​គួរ​បញ្ជាក់ថា ព្រះរាជបុត្រ និង​ជា​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន មហា វិ​ច្ចិ​រ៉ា​ឡុងកន (Maha Vajiralongkorn) នឹង​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះរាជ​សព​ទ្រង់ Bhumibol Adulyadej ហើយ​អដ្ឋិធាតុ​របស់​ព្រះអង្គ នឹងត្រូវ​ប្រមូល​ដាក់​ក្នុង​បរមកោដ្ឋ និង​ដង្ហែ​ត្រឡប់​យកមក​តម្កល់​នៅ​ព្រះរាជវាំង​វិញ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ តែ​ពិធីបុណ្យ​នឹង​បន្ត​ពីរ​ថ្ងៃ​បន្ថែមទៀត​៕​

 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
ការថ្វាយ​ព្រះ​ភ្លើង​ដល់ ព្រះ​សព​អតីត​ស្តេច​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១០៖០០​នាទី​យប់​នេះ ខណៈ​ព្រះរាជ​ពិធីបុណ្យ​ទាំងមូល​ចំណាយ​អស់ ៩០​លាន​ដុល្លារ​!
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!