ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:26:03 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្អូនប្រុស ដេ​ន​នី ក្វាន់ ច្រានចោល​ដំណឹង​ស្នេហា​ភេទ​ដូចគ្នា​

ភ្នំពេញ | 01 Nov 2017 08:26 | ដោយ៖ ស៊ីណា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 144 | មតិ៖ 0
 

​ប្អូនប្រុស បង្កើត​របស់​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ បានធ្វើការ​ច្រានចោល​ដំណឹង​ស្នេហា​ភេទ​ដូចគ្នា ក្រោយ​លោក​បានចេញ​បទ​ចម្រៀង ស្នាដៃ​កូន​ខ្មែរ ក្រោម​ចំណងជើង​ថា «​ស្នេហ៍​ខ្ញុំ​ខុស​អ្វី​?» ដែលជា​បទ​មួយ​និយាយ​អំពី​សម្ព័ន្ធ​ស្នេហា​ផ្លូវភេទ​ដូចគ្នា ។​

​បទ «​ស្នេហ៍​ខ្ញុំ​ខុស​អ្វី​?» បាន​ថត​ខារ៉ាអូខេ​រួចរាល់​ហើយ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ ហើយ​កំពុងដំណើរការ​កាត់ត នូវ​ប្លង់​សំខាន់​ដែល​បាន​ថត​រួមមាន នៅ ហាង​កាហ្វេ Origin ខាងមុខ​សាលា​ច្បាប់ ទីតាំង​អគារ​សណ្ឋាគារ Frangipani Royal Palace និង ខុន​ដូ មេគង្គ​ជាដើម ដែល​ផ្តិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ ។​

​ពាក់ព័ន្ធ​នឹង​បទ​នេះដែរ ក៏មាន​លើក​ហេតុផល​ថា តើ គីម សាន ប្អូនប្រុស ដេ​ន​នី ក្វាន់​ពិតជា​មាន​ស្នេហា​ភេទ​ដូចគ្នា​មែន ទើប​ចេញ​បទ​ចម្រៀង ប្រុស​ស្រលាញ់​ប្រុស​យ៉ាង​ដូច្នោះ ?

​ឆ្លើយ​ប្រាប់ នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ប្អូនប្រុស ដេ​ន​នី ក្វាន់ ថា​ខ្លួន​មិនមាន​ស្នេហា​អ្វី​ជាមួយ​ប្រុស​នោះទេ គឺ​បច្ចុប្បន្ន លោក​មាន សង្សារ​ជាម​នុស្ស​ស្រី ហើយ​បទ​នេះ​ដាច់ខាត​មិន​ពាក់ព័ន្ធ​ជីវិត​ស្នេហា​លោក ។ លោក​ថា យើង​ជា​តារា​សម្តែង យើង​ត្រូវ​ធ្វើបាន​គ្រប់​ទម្រង់ ហើយ​ការបង្កើត បទ​នេះ​ឡើង លោក​ចង់​ចូលរួម​គាំទ្រ​ដល់ បុរស​ស្រលាញ់​បុរស ដែល​ពិភពលោក ក៏បាន​ទទួលស្គាល់ ។ 

​ម្យ៉ាងទៀត ភាគច្រើន ផលិតករ មិនសូវ​ចាប់អារម្មណ៍ ទៅលើ​ការផលិត​បទ បែប​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា  ដែល​ធ្វើអោយ​លោក ងាក​មក​ចង់ ផលិត​បទ បែបនេះ ដើម្បី​គាំទ្រ​ដល់​ពួកគាត់ ដែលជា​អារម្មណ៍ ធម្មជាតិ​របស់​ពួកគាត់ ដែល​យើង​មិនអាច​រើសអើង នោះទេ ព្រោះថា​គាត់​ក៏​ជាម​នុស្ស​ដូច​យើង​ផងដែរ ៕​

 
ប្អូនប្រុស ដេ​ន​នី ក្វាន់ ច្រានចោល​ដំណឹង​ស្នេហា​ភេទ​ដូចគ្នា​
 
ប្អូនប្រុស ដេ​ន​នី ក្វាន់ ច្រានចោល​ដំណឹង​ស្នេហា​ភេទ​ដូចគ្នា​
 
ប្អូនប្រុស ដេ​ន​នី ក្វាន់ ច្រានចោល​ដំណឹង​ស្នេហា​ភេទ​ដូចគ្នា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!