ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:37:33 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយក​ប្រតិបត្តិ Facebook «​រលីងរលោង​ទឹកភ្នែក​» ក្រោយ​បានដឹង​រឿង​ជូរចត់​មួយ របស់​អាមេរិក ដែល​លោក​ទើបតែ​...

| 14 Nov 2017 09:07 | ដោយ៖ ស៊ីថន | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 37 | មតិ៖ 0
 

កំពូល​មហាសេដ្ឋី និង​ជា​ស្ថាបនិក​វ័យក្មេង​របស់ Facebook លោក Mark Zuckerberg បាន​ចំណាយពេល កាលពី​មួយឆ្នាំ​ធ្វើ​ទស្សនកិច្ច នៅតាម​រដ្ឋ​នានា របស់​សហរដ្ឋអាមេរិក ហើយក៏​បាន​ជួប​ប្រជាជន​ទូទៅ​នៅតាម​សហគមន៍ ដែល​ស្ថិតនៅតាម​តំបន់ Silicon Valley ហើយ​កន្លែង​ដែល​លោក បាន​ចូលទៅ​ស្វែងយល់​នោះ គឺ​មជ្ឈមណ្ឌល​គាំពារ​ថ្នាំញៀន ឬ​ថ្នាំ​បំបាត់​ការឈឺចាប់ opioid ដែល​បានធ្វើ​ឲ្យ​លោក​តក់ស្លុត រហូតដល់​រលីងរលោង​ទឹកភ្នែក​តែម្តង​។ នេះ​បើតាម​ដកស្រង់​ការផ្សាយ ចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក Zuckerberg បាន​ស្រក់​ទឹកភ្នែក​នៅពេល​ស្តាប់​ការរៀបរាប់​មួយ នៅឯ​សាកលវិទ្យាល័យ Kansas ពី​ជំនួប​របស់លោក​ជាមួយ​ក្រុមមនុស្ស ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការប្រើប្រាស់ ថ្នាំ​ហួស​កម្រិត ឬ​គេ​ស្គាល់ Opioid Crisis (​ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រាសាទ​) និង​ផលវិបាក​នៃ​ការប្រើប្រាស់​គ្រឿងញៀន​សម្រាប់​ពួកគេ និង​គ្រូ​សារ​របស់​ពួកគេ​។ យោង តាម CEO  Facebook រូបនេះ​ការកើនឡើង​នៃ Opioid Crisis គឺជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​បំផុត សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ទ្វីបអាមេរិក​។​

​គួរ​បញ្ជាក់ថា បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក ប្រជាជន​អាមេរិក​ច្រើនជាង ១៤០​នាក់ បាន​ស្លាប់​ដោយសារ opioid ជា​រៀងរាល់ថ្ងៃ​។ ដោយឡែក ដោយ​សំអាង​លើ​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ជំងឺ opioid កាលពី​ឆ្នាំមុន លោក Zuckerberg បាន​និយាយថា នេះ​គឺជា​ចំនួន​មនុស្ស​ស្លាប់ ច្រើនជាង​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​, ច្រើនជាង​ជនជាតិ​អាមេរិក ស្លាប់​នៅក្នុង​សង្គ្រាម​វៀតណាម និង​ច្រើនជាង​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ និង​អំពើហិង្សា​ដោយ​កាំភ្លើង​ទៅទៀត​៕​

 
នាយក​ប្រតិបត្តិ Facebook «​រលីងរលោង​ទឹកភ្នែក​» ក្រោយ​បានដឹង​រឿង​ជូរចត់​មួយ របស់​អាមេរិក ដែល​លោក​ទើបតែ​...
 
នាយក​ប្រតិបត្តិ Facebook «​រលីងរលោង​ទឹកភ្នែក​» ក្រោយ​បានដឹង​រឿង​ជូរចត់​មួយ របស់​អាមេរិក ដែល​លោក​ទើបតែ​...
 
នាយក​ប្រតិបត្តិ Facebook «​រលីងរលោង​ទឹកភ្នែក​» ក្រោយ​បានដឹង​រឿង​ជូរចត់​មួយ របស់​អាមេរិក ដែល​លោក​ទើបតែ​...
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!