ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:15 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អតីត​តារា​កាច​ឆ្នាស់ឆ្នើម និង​សិច​ស៊ី សាក់ ស៊ី​ស្បោង នឹង​បង្ហាញមុខ​នៅ​កម្ពុជា​

ភ្នំពេញ | 15 Nov 2017 08:40 | ដោយ៖ តារា សន្លឹម | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 330 | មតិ៖ 0
 

​អ្នកស្រី សាក់ ស៊ី​ស្បោង គ្រោង​នឹង​បង្ហាញមុខ​នៅ​កម្ពុជា នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ​នេះហើយ​។ នេះ​បើ​យោងតាម​លោក យាង វណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា ដែល​បាន​ចំណាយពេល​អស់​ជាច្រើន​ខែ ធ្វើការ​ទំនាក់ទំនង​អ្នកស្រី សាក់ ស៊ី​ស្បោង អតីត​តារា​សម្តែង​ដ៏​ឆ្នើម​ខាង​កាច​ឆ្នាស់ និង​សិច​ស៊ី​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។​

​លោក យាង វណ្ឌី ដែលជា​យុវជន​ស្រឡាញ់​ស្នាដៃ​មរតក​ខ្មែរ បាន​ប្រាប់ថា ពួកយើង​ជា​យុវជន បានរៀបចំ​កម្មវិធី​នេះ ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​ទស្សនា​ភាពយន្ត​ក្នុង​ទិដ្ឋភាព​មួយ​ដ៏​អស្ចារ្យ ដែល​មិន​ធ្លាប់មាន​សោះ ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព​ក្រោម​ម្លប់ នៃ​អង្គ​ព្រះមហាក្សត្រ​។ លោកយាយ​លោកតា ដែល​នៅរស់​រាន និង​យុវជន​ជំនាន់​ថ្មី អាចមក​ទស្សនា​ជាមួយ​តារា​សម្តែង​ដ៏​ឆ្នើម​បំផុត នៃ​យុគមាស​នៃ​ភាពយន្ត​ខ្មែរ ដោយមាន​ពីរ​រស់ជាតិ ពី​ការសម្តែង​តួ​ទឹកភ្នែក លោកស្រី ឌី សា​វ៉េ​ត និង​តួ​សម្តែង​កាច​ឆ្នាស់ឆ្នើម លោកស្រី សាក់ ស៊ី​ស្បោង​។​

​បើតាម​ប្រធាន​ក្រុម​រូបនេះ លោកស្រី​ទាំងពីរ នឹង​បង្ហាញខ្លួន​ជូន​សាធារណជន នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល ដល់​មោង​៦​ល្ងាច នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន CJCC ស្ថិតក្នុង​បរិវេន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សំបុត្រ​អាច​រក​ទិញ​នៅ​ទីតាំង​ខាងលើ ក្នុងតម្លៃ​១០​ដុល្លារ ហើយ​សម្រាប់​សិស្ស​និស្សិត​៥​ដុល្លារ ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​។​

​យ៉ាងណា លោក​រំពឹងថា នាឱកាស​ខាងមុខនេះ មាន​មហាជន​ចូលរួម​ច្រើន​តាម​ការគ្រោងទុក ដើម្បី​បាន​សាកសួរ​សុខទុក្ខ​អ្នកស្រី សាក់ ស៊ី​ស្បោង ដែល​បែក​ពី​ស្រុក​ខ្មែរ ជិត​៤០​ឆ្នាំ​មកហើយ​។ ទំនាក់ទំនង​ជាវ​សំបុត្រ​តាមរយៈ ០៧០ ៣៧០ ៧៩១ / ០៩៦ ៧៧៩៩ ៦៨៧៕​

 
អតីត​តារា​កាច​ឆ្នាស់ឆ្នើម និង​សិច​ស៊ី សាក់ ស៊ី​ស្បោង នឹង​បង្ហាញមុខ​នៅ​កម្ពុជា​
 
អតីត​តារា​កាច​ឆ្នាស់ឆ្នើម និង​សិច​ស៊ី សាក់ ស៊ី​ស្បោង នឹង​បង្ហាញមុខ​នៅ​កម្ពុជា​
 
អតីត​តារា​កាច​ឆ្នាស់ឆ្នើម និង​សិច​ស៊ី សាក់ ស៊ី​ស្បោង នឹង​បង្ហាញមុខ​នៅ​កម្ពុជា​
 
អតីត​តារា​កាច​ឆ្នាស់ឆ្នើម និង​សិច​ស៊ី សាក់ ស៊ី​ស្បោង នឹង​បង្ហាញមុខ​នៅ​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!