ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:47 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក ហ៊ុន សែន ឲ្យ​អាមេរិក​ផ្តាច់ជំនួយ​ទាំងអស់​មក​កម្ពុជា​

ភ្នំពេញ | 20 Nov 2017 09:58 | ដោយ៖ តារា សន្លឹម | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 69 | មតិ៖ 0
 

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាស​ស្វាគមន៍​ឲ្យ​អាមេរិក​កាត់​ផ្តាច់ជំនួយ​ទាំងអស់​មក​កម្ពុជា ដោយ​អះអាងថា​ពេលនោះ គឺជា​ការសម្លាប់​ក្រុមមនុស្ស​ដែល​បម្រើ​នយោបាយ​របស់​អាមេរិក​។​ការ​ថ្លែង​បែប​ចំអក​របស់លោក ហ៊ុន សែន នៅពេលនេះ គឺជា​ការឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​ជំហាន​ទី​១ របស់​សហរដ្ឋអាមេរិក ដែល​បានប្រកាស​ផ្តាច់ជំនួយ​មកកាន់​គជប កម្ពុជា ក្រោយពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ចំពោះមុខ​កម្មករ​រាប់ពាន់នាក់ ដែល​ជួបជុំគ្នា​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រសិនបើ​អាមេរិក​កាត់​ជំនួយ សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មានន័យថា អាមេរិក​មិន​ត្រឹមតែ​ផ្តួល​លោក​មិនបាន​នោះទេ ប៉ុន្តែ​ជា​សម្លាប់​ប្រជាធិបតេយ្យ​ថែមទៀត​ផង​។​

​លោក ហ៊ុន សែន បាន​អះអាងថា ការ​កាត់​ជំនួយ​របស់​អាមេរិក​មិនបាន​សម្លាប់​រដ្ឋាភិបាល​របស់លោក​នោះទេ តែ​គឺជា​ការសម្លាប់​ក្រុមមនុស្ស​ដែល​បម្រើ​នយោបាយ​របស់​អាមេរិក​តែប៉ុណ្ណោះ​។​

​ការ​ថ្លែង​របស់លោក ហ៊ុន សែន នៅពេលនេះ គឺជា​ការឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​ជំហាន​ទី​១ របស់​សហរដ្ឋអាមេរិក ដែល​បានប្រកាស​ផ្តាច់ជំនួយ​មកកាន់ គជប កម្ពុជា ក្រោយពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្រាប់​អ្នកវិភាគ​នៅក្រៅ​រដ្ឋាភិបាល​យល់ថា ការឆ្លើយតប​បែបនេះ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គឺជា​ការខាតបង់​ផលប្រយោជន៍​កាន់​ច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ ថ្លែងថា ការ​ថ្លែង​របស់លោក ហ៊ុន សែន គឺជា​ការ​ប្រាសចាក​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​លោក​ថា បើសិនជា​ជំរុញ​ឲ្យ​មានការ​ផ្តាច់ជំនួយ​ទាំងអស់​មែន​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​កម្មករ​រាប់សែន​នាក់​ដែល​កំពុងធ្វើការ​ងារ​តាម​រោងចក្រ ខណៈដែល​ផលិតផល​របស់​ពួកគេ​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក និង​អ៊ឺរ៉ុប​ដោយ​រួច​ពន្ធ​។​

​តាំងពី​ឆ្នាំ​១៩៩៧​មក​កម្ពុជា​បានទទួល​បានការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​ទៅកាន់​ទីផ្សារ​អាមេរិក​និង​អ៊ឺរ៉ុប​។ ក្នុង​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ទំនិញ​ដោយ​រួច​ពន្ធ​ក្នុង​ទឹកប្រាក់​ទំហំ​១៧៩​លាន​ដុល្លារ​។ បើ​និយាយ​ជារួម ការនាំចេញ​របស់​កម្ពុ​ជា​ជិត​៧០​ភាគរយ​ឆ្ពោះទៅ​ទីផ្សារ​របស់​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​លើ​ទំហំ​ទឹកប្រាក់​ជាង​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ទំហំ​នៃ​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​មាន​ចំនួន​ជាង​៤.៥៥៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។ ភាគច្រើន​នៃ​ការនាំចេញ​គឺ​ផលិតផល​សម្លៀកបំពាក់​ដែល​បានផ្តល់​ការងារ​ដល់ក​ម្មករ​-​កម្មការិនី​រោងចក្រ​ជាង​៧០០.០០០​នាក់​៕​

 
លោក ហ៊ុន សែន ឲ្យ​អាមេរិក​ផ្តាច់ជំនួយ​ទាំងអស់​មក​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!