ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:34:01 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គណបក្ស​មួយ​ចំណោម​៦​បដិសេធ​ផ្លូវ​ការមិន​យក​អាសនៈ​បក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ | 21 Nov 2017 09:31 | ដោយ៖ រំយោល | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 39 | មតិ៖ 0
 

មកដល់ពេលនេះ មាន​គណបក្ស​មួយ​ក្នុងចំណោម គណបក្សនយោបាយ​ចំនួន​៦ បានចេញ​លិខិត​បដិសេធ​ជា​ផ្លូវការ ដោយ​មិន​ទទួលយក​អាសនៈ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​នោះឡើយ​។ ការបដិសេធ​នេះ​ធ្វើ​ឡើងជា​ឆ្លើយតប​ទៅនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៨ វិ​ចិ្ឆ​កា ដែល​បានចេញ​សេចក្តីជូនដំណឹង​ដល់​គណបក្ស​ក្រៅ​រដ្ឋសភា​ចំនួន​៦​ឲ្យ​ផ្តល់ព័ត៌មាន​ចាំបាច់​មួយចំនួន​ដល់​ខ្លួន ដើម្បី​បែងចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយចោល​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បានចេញ​លិខិត​បដិសេធ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២០​វិច្ឆិកា​នេះ ដោយ​ថា​ខ្លួន​មិន​ទទួលយក​អាសនៈ​ណាមួយ​ដែល​ផ្តល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះឡើយ​។​

​ថ្វីត្បិតតែ​ក្នុង​លិខិតផ្លូវការ គណបក្ស​នេះ មិន​បញ្ជាក់​ពី​មូលហេតុ​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ លោក​ខឹម វាសនា ដែលជា​ប្រមុខ​បក្ស​នេះ ធ្លាប់បាន​គូសបញ្ជាក់​កន្លងមក​ថា ដោយសារតែ​លោក​មិន​ឲ្យ​តម្លៃ​ទៅលើ​អាសនៈ​ទាំងនោះ​។ លោក​ខឹម វាសនា លើកឡើងថា ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ទាំងនោះ​គ្មាន​តំលៃ​បន្តិច​ណា​សោះ​ដែល​សក្តិសម​នឹង​លោក​ធ្វើ​តំណាង​ឲ្យ​ពួកគាត់​។​

​សូមបញ្ជាក់ថា គណបក្សនយោបាយ​ទាំង​៦​ដែលមាន​សិទ្ធិ​ទទួលបាន​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ គណបក្សនយោបាយ​ទាំងនេះ សុទ្ធតែ​បាន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅក្នុង​ឆ្នាំ​២០១៣ តែ​មិន​បានទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​សូម្បី​តែមួយ​កៅអី​ក៏​គ្មាន​ដែរ​។​

​ក្នុងចំណោម​គណបក្ស​ទាំង​៦​នេះ មាន​គណបក្ស​យ៉ាងហោចណាស់​ចំនួន​៣ សុទ្ធតែ​ធ្លាប់បាន​ប្រកាស​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​តាំងតែ​ពីមុន​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ​ត្រូវបាន​រំលា​យមក​ម្លេះ​។ គណបក្ស​ទាំងបី​នោះ​រួមមាន គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា និង គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

​ប៉ុន្តែ​សម្រាប់​គណបក្ស​ខ្មែរ​ឈប់​ក្រ​វិញ តាមរយៈ​អ្នកនាំពាក្យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នេះ​កំពុងតែ​ប្រជុំគ្នា​នៅឡើយ​ពោល​នៅ​មិនទាន់​ដឹងថា​ប្តូរ​ជំហរ​យ៉ាងណាទេ ខណៈ​កាល​ពីមុនមក លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ធ្លាប់បាន​ប្រកាស​មិន​ទទួលយក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​ថា​ជា​រឿង​គ្មាន​ន័យ និង​អយុត្តិធម៌​សម្រាប់​បក្សប្រឆាំង​។​

​ដោយឡែក​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ លោក​ចាន់ យ៉េត ប្រធានស្តីទី​គណបក្ស​នេះ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​ថា គណបក្ស​ត្រូវការ​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មាធិការ​នា​យក​សិន មុននឹង​សម្រេច​បែបណា​នោះ​។ បើតាម​លោក​ចាន់ យ៉េត ការសម្រេច​យ៉ាងណា​របស់​គណបក្ស​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ​។​

​សូមបញ្ជាក់ថា ការបែងចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវបាន​រំលាយចោល​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ត្រូវបាន​រដ្ឋសភា​ខ្មែរ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​វិសោធនកម្ម ដែល​អ្នកតាមដាន​នយោបាយ​កម្ពុជា​ជឿជាក់ថា​មាន​ខ្លឹមសារ​ទាក់ទង​ទៅនឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ​៕​

 
គណបក្ស​មួយ​ចំណោម​៦​បដិសេធ​ផ្លូវ​ការមិន​យក​អាសនៈ​បក្ស​សង្គ្រោះ​ជាតិ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!